Connect with us

ព័ត៌មានជាតិ

​១៤ខណ្ឌ មិន​ឲ្យ​មាន​ការ​បើក​អាជីវកម្ម​កម្សាន្ត​គ្រប់​ប្រភេទ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ​ទួលគោក​លោក​ ឯក ឃុន​ដឿ​ន បាន​ធ្វើ​ការណែនាំ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលរងខណ្ឌ ក៏ដូចជា​មន្ត្រី​និង​អាជ្ញាធរ​សង្កាត់​ទាំង​១០ ត្រូវ​ចុះ​តាមដាន​មូលដ្ឋាន​របស់​ខ្លួន​កុំ​ឲ្យ​មាន​ការ​លួចបើក​ដាច់​ខាត ចំពោះ​ទីតាំង​ខារ៉ាអូខេ​និង​ក្លឹប​កម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ភោជនីយដ្ឋាន ​ក៏​ត្រូវ​តែ​តាមដាន​ពិនិត្យ​ផង​ដែរ ថា​តើ​ពួកគាត់​បាន​អនុវត្ត​តាម​វិធាន​ការ​របស់​ក្រសួងសុខាភិបាល​ឬទេ។​ បើ​មិន​អនុវត្ត​ទេ ​ត្រូវ​ណែនាំ​ឲ្យ​ពួកគាត់ អនុវត្ត​ឲ្យ​បាន​ជា​ដាច់​ខាត់ ដើម្បី​រួមគ្នា​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំង​អស់​គ្នា​។

​លោក​ ឯក ឃុន​ដឿ​ន បាន​ណែនាំ​ថា ចំពោះ​ភោជនីយដ្ឋាន បើ​ទោះ​បី​អនុញ្ញាត​ឲ្យ​ដំណើរការ​មែន តែ​មិន​ឲ្យ​លើស​ពី​២០​នាក់​ទេ ហើយ​ត្រូវ​អនុវត្ត​ឲ្យ​បាន ដាច់​ខាត​ទៅតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដូច​ជា​ការ​លាងដៃ​នឹង​អាកុល ជែ​ល ពាក់​ម៉ាស ពិនិត្យ​វាស់​កម្ដៅ មុននឹង​ភ្ញៀវ​ចូល​ក្នុង​ភោជនីយដ្ឋាន។ ពាក់ព័ន្ធ​និង​ក្លឹប​កម្សាន្ត​និង​ខារ៉ាអូខេ ត្រូវ​តែ​មាន​វិធានការ​តឹងរឹង​បំផុត​ គឺ​មិន​ឲ្យ​លួច​បើក​ដំណើរការ​ជាដាច់ខាត ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែល​ជំងឺ​នេះ​ បាន​និង​កំពុង​រីក​រាលដាល​ចូល​ដល់​សហគមន៍​ហើយ​នោះ ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​តែ​ម្តង​។

​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ក​របស់លោក​ ឃួ​ង ស្រេង​ អភិបាល​រាជធានី​ផ្ញើ​ជូន​ទៅ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ថា ជម្រាប​ដល់ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​អនុវត្តន៍​ ​តាម​ការស្រាវជ្រាវ​រប​ស់​កម្លាំង​សម្ងាត់​បាន​បញ្ជាក់​ថា អាជីវកម្ម ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​មួយ​ចំនួន នៅតែ​បន្ត​លប​លួច​បើក​ដំណើរការ​ដូច​ធម្ម​តា​ដ​ដែល ហេតុ​ដូច​នេះ សូម​លោក​-​លោកស្រី​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទាំង​១៤ ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត​ ចំពោះ​ករណី​ខាង​លើ​នេះ កុំ​ឲ្យ​មាន​ដាច់ខាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខណ្ឌ​នីមួយៗ​។ កិច្ចការងារ​នេះ គឺជា​ការទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ស្រប​ពេល​ដែល​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ កំពុង​រាលដាល​ដល់​សហគមន៍​។

​ពាក់ព័ន្ធ​នឹង​វិធានការ​ខាងលើ កាលពី​យប់​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ឆ្នាំ​២០២០ ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​សង្កាត់​ទឹកល្អក់​ទី​១ បាន​ចុះ​ណែនាំ​តាម​ភោជនីយដ្ឋាន​ ក្នុង​មូលដ្ឋាន​ឲ្យ​អនុវត្ត​បាន​សរុប​ចំនួន​១៥​ទីតាំង​ឲ្យ​វាស់​កម្ដៅ​មុន​ចូល និង​បាញ់​អាល់កុល ហើយ​បុគ្គលិក និង​អ្នក​បម្រើ​សេវា​ត្រូវ​ពាក់​ម៉ាស​គ្រប់គ្នា​៕​

អត្ថបទ​៖ ស្រីរ័ត្ន​

សូមចុចអាន៖ បេនឡាន​ច្បារ​អំពៅ ធ្លាប់​អ៊ូអរ​ឥឡូវ​ស្ងាត់ជ្រងំ ដោយសារ​ជំងឺ​កូវីដ១៩ផ្ទុះខ្លាំង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤៨ នាទីutes មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម