Connect with us

ព័ត៌មានជាតិ

អ្នករស់នៅ​ក្បែ​រផ្ទះ​អ្នក​ឆ្លង​ជំងឺ​កូ​វិដ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់ពីអាជ្ញាធរ​ និងចុះជួយ​គ្រប់ពេល

បានផុស

នៅ

​ប្រជាពលរដ្ឋ​ ដែល​មាន​លំនៅឋាន​ក្បែរ​និង​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ មានការ​កក់​ក្តៅ​ដោយ​បាន​អាជ្ញាធរ​ចុះទៅ​ជួយ​ផ្តល់​ជា​យោបល់​រួម​ទាំង​ស្បៀងអាហារ ​និង​ការប្រើប្រាស់​គ្រប់គ្រាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់​ស្តែង​នៅ​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​នេះ​ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​រួម​និង​លោក លោកស្រី អភិបាលរងខណ្ឌ លោកនាយក​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ ព្រមទាំង​មានការ​ចូលរួម​ពី​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​(TYDA)​បាន​ចុះទៅ​ផ្សព្វផ្សាយ​ពី​វិធាន​ ក្នុង​ការ​ធ្វើ​ច​ត្តា​ឡី​ស​ក័ ដោយ​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​សង្កាត់​វាល​ស្បូវ​និង​សង្កាត់​និរោធ​ ដែល​ជា​ទីតាំង​លំនៅឋាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​នា​ថ្ងៃ​ទី​២៨ ​ខែវិច្ឆិកា​។

​យោ​ងតាម​ប្រសាសន៍​របស់​លោក​ ហ៊​ត គឹម​នី អភិបាលរងខណ្ឌ​ច្បារអំពៅ​ បាន​បញ្ជាក់​ថា​ ទីតាំង​ដែល​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​រួម​ជាមួយ​ក្រុមគ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ ចុះទៅ​ជួយ​ផ្សព្វផ្សាយ​នេះ​ គឺ​ស្ថិត​ក្នុង​បុរី​លឹម ឈាង​ហាក់ មាន​ទីតាំង​ក្នុង​ភូមិ​វាល​ស្បូវ​សង្កាត់​វាល​ស្បូវ​និង​ទីតាំង​មួយទៀត​ ក្នុង​ក្រុម​ទី​៥​ភូមិ​បឹង​ឈូក​សង្កាត់​និរោធ​។ លោក​អភិបាលរងខណ្ឌ ​បាន​បន្ត​ថា​ ក្នុង​ពេល​ចុះទៅ​ដល់​ទី​តាំង​ទាំង​២ ក៏​មាន​ការ​ផ្តល់ជូន​នៅ​ស្បៀងអាហារ​សម្រាប់​ជូន​ដល់​បងប្អូន​ ក្នុង​ក្រុម​ទី​៥​ភូមិ​បឹង​ឈូក​ចំនួន​១១១​គ្រួសារ​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សាច់​ជ្រូក​២​គីឡូក្រាម​ និង​សម្ភារៈ​ផ្សេងៗ​ទៀត​។

​ក្នុង​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ ក៏បាន​និយាយ​ថា សូម​កុំ​ឲ្យ​បងប្អូន​ដែល​រស់នៅ​ក្រៅ​តំបន់​នេះ​ មានការ​ព្រួយ​បារម្ភ​ខ្លាច​ជំងឺ​កូ​វីដ​នេះ ​ឆ្លង​រាលដាល​ដល់​ពួកគាត់​ ដែល​រស់នៅ​ក្បែរ​ផ្ទះ​អ្នក​ឆ្លង​ជំងឺ​នេះ ​ព្រោះ​អី​ពួកគាត់​កំពុងតែ​ខិតខំ​ថែរក្សា​អនាម័យ​គ្រប់ៗ​គ្នា​ ហើយ​មិន​ចេញ​ក្រៅ​ផ្ទះ​នោះ​ឡើយ​ ដោយសារតែ​ពួកគាត់​ខ្លាច​ឆ្លង​រាលដាល​ជា​សហគមន៍ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​​កុំ​បារម្ភ​អី​។ ​ចំណែក​អាជ្ញាធរ​វិញ​ គឺ​លោក​បាន​ចុះ​មក​ជួយ​សឹង​គ្រប់​ពេល​ដោយ​នាំមក​នូវ​ត្រី​សាច់​បន្លែបង្ការ​ថែមទាំង​អង្ករ​និង​ថវិកា​របស់​សម្តេច​តេ​ជោ​ទៀត​ផង​។

​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ក្រុម​ទី​៥​ ភូមិ​បឹង​ឈូក​ បាន​បន្ត​ទៀត​ថា ​ពួកគាត់​ទាំង​១១១​គ្រួសារ ​គឺ​ពុំ​មាន​ជំងឺ​កូ​វីដ​១៩​ឡើយ​ ដោយ​គ្រាន់តែ​រស់នៅ​ក្បែរ​ផ្ទះ​អ្នក​ឆ្លង​ប៉ុណ្ណោះ​។ ​ចំណែក​អ្នក​ឆ្លង​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​និង​អាជ្ញាធរ​ខណ្ឌ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​តាំងពី​ថ្ងៃ​ទី​២៨ ​ខែ​វិច្ឆិកា​មក​ម្ល៉េះ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​បេនឡាន​ច្បារ​អំពៅ ធ្លាប់​អ៊ូអរ​ឥឡូវ​ស្ងាត់ជ្រងំ ដោយសារ​ជំងឺ​កូវីដ១៩ផ្ទុះខ្លាំង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ២១ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម