ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធករណីឃាតកម្ម ទៅលើសិស្សស្រីម្នាក់
ជនសង្ស័យ២នាក់ ដែលបានជាប់ពាក់ព័ន្ធករណីឃាតកម្មទៅលើនារីជាសិស្សសាលាម្នាក់ នៅក្នុងឃុំឆ្នុកទ្រូកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន ហើយបានបង្ហាញអត្តសញ្ញាណឲ្យដឹងកាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ បានឲ្យដឹងថា ដោយមានការសម្របសម្រួលពី ឯកឧត្តម អ៊ិត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសមត្ថកិច្ចរបស់លោកបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងឃុំឆ្នុកទ្រូ ដែលបានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះ។ ជនសង្ស័យទី១. ឈ្មោះ កាន់ ឈុនឡេង ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២. ឈ្មោះ លន សុខឡូត ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។



នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានដកហូតវត្ថុតាងមាន៖ ទូរស័ព្ទ ០២ គ្រឿង ដែលធ្លាប់ទំនាក់ទំនងជាមួយជនរងគ្រោះ ចំណែកជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។


សូមបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើងនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នារីរងគ្រោះមានឈ្មោះ ឡាំ រដ្ឋា អាយុ ១៩ឆ្នាំ រស់នៅក្នុងភូមិផ្លូវថ្មី ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្ដែតទឹក នៅក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីបាត់ខ្លួនមួយយប់ ពេលបើកកាណូតជូនមិត្តភក្ដិទៅផ្ទះដូចសព្វដង៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ ខឹងឪពុកម្តាយឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃពេក កូនស្រីសម្រេចចិត្តលេបថ្នាំបញ្ចប់ជីវិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ