Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Pfizer ស្វែងរកការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ នៅក្នុងប្រទេសឥណ្ឌា

បានផុស

នៅ

ទីប្រឹក្សាសុខភាពកំពូលរបស់រដ្ឋាភិបាលបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន Pfizer Inc បានដាក់ពាក្យសុំការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ។

លោក V.K. Paul ដែលកំពុងផ្តល់យោបល់ដល់រដ្ឋាភិបាលលើបញ្ហាកូវីដ ១៩ បាននិយាយថា ក្រុមហ៊ុនអាមេរិកដែលវ៉ាក់សាំងត្រូវបានអនុម័តនៅក្នុងប្រទេសអង់គ្លេសកាលពីពេលថ្មីៗនេះបានទាក់ទងទៅអាជ្ញាធរឥណ្ឌាកាលពីថ្ងៃអាទិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paul បានប្រាប់ទូរទស្សន៍ NDTV ថា “យើងសូមស្វាគមន៍ចំពោះការចាប់អារម្មណ៍ពីក្រុមហ៊ុន Pfizer ដើម្បីស្នើសុំអាជ្ញាប័ណ្ណបន្ទាន់នៅក្នុងប្រទេសរបស់យើង ។ លោក Paul បាននិយាយថា និយតករឱសថរបស់ឥណ្ឌាជាធម្មតាចំណាយពេលដល់ទៅ ៩០ ថ្ងៃដើម្បីសម្រេចលើពាក្យសុំបែបនេះ ប៉ុន្តែការសម្រេចចិត្តលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer អាចលឿនជាងនេះ ។ ខ្ញុំសង្ឃឹមថាបញ្ហានេះនឹងត្រូវបានសម្រេចឆាប់ៗ និងលឿនជាងនេះ” ។

ក្រសួងសុខាភិបាលមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ខណៈមន្ត្រីរបស់ក្រុមហ៊ុន Pfizer នៅក្នុងប្រទេសឥណ្ឌាមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗផងដែរ ។

លោក Paul បាននិយាយកាលពីខែវិច្ឆិកាថា វ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និងគូប្រជែង Moderna Inc ប្រហែលជាមិនមាននៅក្នុងប្រទេសឥណ្ឌាក្នុងបរិមាណដ៏ច្រើនឆាប់ៗនេះនោះទេ ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ត្រូវរក្សាទុកនៅសីតុណ្ហភាពដក ៧០ អង្សាសេ ឬទាបជាងនេះ ខណៈសីតុណ្ហភាពនេះត្រូវបានអ្នកជំនាញឧស្សាហកម្មនិយាយថា ទូរទឹកកកជាច្រើននៅក្នុងប្រទេសឥណ្ឌានឹងពិបាករក្សាទុក ។

ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ៩.៥៧ លានករណីដែលជាអត្រាខ្ពស់បំផុតទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងមានអ្នកស្លាប់ជិត ១៤០,០០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ អង់គ្លេសបញ្ចេញវីដេអូដំបូងនៃវ៉ាក់សាំងដែលត្រៀមចាក់ឲ្យប្រជាជន ឃើញហើយរំភើបជំនួស

ចុចអាន ៖ ប្រទេស ឥណ្ឌូនេស៊ី ទទួលបានវ៉ាក់សាំងកូវីដហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម