ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដលើមនុស្សនៅសប្តាហ៍ក្រោយ
ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តលើមនុស្សនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ផលិតនៅប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន២០នាក់នៅសប្តាហ៍ក្រោយ។
បង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC, វ៉ាក់សាំងនេះបានឆ្លងកាត់ការធ្វើតេស្តលើសត្វរួចទៅហើយ ហើយត្រូវបានវាយតម្លៃដោយទីភ្នាក់ងារវៀតណាមនិងបរទេស។
សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមនឹងចាប់ផ្តើមសាកល្បងវ៉ាក់សាំងលើមនុស្សដែលមានសុខភាពល្អចំនួន២០នាក់នៅថ្ងៃទី១០ខែធ្នូខាងមុខនេះ។
ពួកគេមួយចំនួននឹងទទួលបានវ៉ាក់សាំងនៅថ្ងៃដំបូងខណៈការធ្វើតេស្តលើអ្នកស្ម័គ្រចិត្តដែលនៅសល់នឹងត្រូវធ្វើឡើងក្នុងរយៈពេល២៤ទៅ៤៨ម៉ោងបន្ទាប់។
បីខែបន្ទាប់ពីការសាកល្បងនេះចប់ សាកលវិទ្យាល័យនេះត្រូវបានគេរំពឹងថានឹងអនុវត្តការសាកល្បងលើមនុស្សមួយដំណាក់កាលទៀតដែលពាក់ព័ន្ធនឹងអ្នកស្ម័គ្រចិត្តប្រហែល៤០០នាក់។
ក្រៅពី Nanogen, មានក្រុមហ៊ុនចំនួន៣ផ្សេងទៀតកំពុងបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុងប្រទេសវៀតណាម។
ក្នុងចំណោមនោះ មានក្រុមហ៊ុនចំនួនពីរដែលកំពុងធ្វើការសាកល្បងលើសត្វនិងកំពុងធ្វើការវាយតម្លៃចាំបាច់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ក្រុមហ៊ុន Pfizer ស្វែងរកការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ នៅក្នុងប្រទេសឥណ្ឌា
ចុចអាន៖ ពលរដ្ឋវៀតណាមជាច្រើន ត្រូវប៉ូលិសផាកម្នាក់ជិត ១០០ដុល្លារ ដោយសារអត់ពាក់ម៉ាស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ