Connect with us

វប្បធម៌ ជំនឿ

ថ្មធម្មជាតិ​ ៦០០០ ឆ្នាំ Lapis Lazuli នាំសំណាង យសស័ក្តិ និងការគោរពស្រលាញ់

បានផុស

នៅ

នៅពេលដែលអ្នកណាម្នាក់ពាក់ត្បូងថ្ម Lapis Lazuli ថាមពលទាក់ទាញសំណាងត្រូវបានបំផុសឡើងមក មិនថាគំនិតគិតអំពីអ្វី ថាមពលចង់ធ្វើអ្វី ភាពអវិជ្ជមានបម្រុងកើតឡើងមកដោយប្រការ​ណាក្តី បានក្លាយជា ការគិតបែបវិជ្ជមាន និងប្រកបដោយការស្មារតីស្ថាបនាខ្ពស់។ ត្បូងនេះ​ សក្តិ​សមនឹងបុគ្គលណា ដែល​​មានយសក្តិ មានបរិវាហែរហម​ គប្បីទិញថ្មនេះ យកមកប្រើ ឬទុកជាទ្រព្យក្បែរខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បូង​ថ្មធម្មជាតិ ឡាពីសឡាហ្សូលី(Lapis Lazuli) ផ្តល់នូវគុណសម្បត្តិ​ នៃសីលធម៌ដែលជះឥទ្ធិពល​ដល់បុគ្គលិកលក្ខណៈនៃមនុស្សកំពុងស្ថិតក្នុងអំណាច។ ឥទ្ធិពល​លើចក្រា​របស់ត្បូងនេះ  រំលើកទឹកចិត្តឱ្យម្ចាស់វា មានការច្នៃប្រតិដ្ឋ មាន​គំនិត​សន្តោសមេត្តា មាន​ភាពអត់ធ្មត់ខ្ពស់លើសមនុស្សធម្មតា ដែលអាចកាន់ការធំបានសម្រេច​សឹងគ្រប់រឿង។

Lapis Lazuli គឺជាផ្នែកមួយនៃថ្មធម្មជាតិប្រភេទកម្រ ដែលត្រូវបានគេប្រើច្រើនបំផុតចាប់តាំងពីប្រវត្តិសាស្រ្តរបស់មនុស្ស​កកើតដំបូង។ ស្តេចជាច្រើន​នៅអឺរ៉ុបមានថ្មនេះ ​ជាអលង្ការក្នុងទិវាអភិសេកគ្រងរាជ ព្រោះគេជឿថា​ជាថាមពលនៃអំណាច ទសពិតរាជធម៌ និង ការបង្ករបរិវា​រាប់ម៉ឺនសែន។

ល្បាយពណ៌ខៀវជ្រៅរបស់វា រហូតដល់ពេលនេះ នៅតែជានិមិត្តរូបនៃរាជវង្សនិងកិត្តិយស ជាតំណាង​ឱ្យសេនាធំ​នៃព្រះ តំណាងឱ្យអំណាចនៃវិញ្ញាណដែលពេញ​ដោយ​ចក្ខុវិស័យលើសពីមនុស្ស​ធម្មតា។

វាក៏ជានិមិត្តរូបនៃការនាំ​មកថាមពល ប្រាជ្ញានិងសេចក្តីល្អបរិសុទ្ធ​ក្នុងផ្នត់គំនិតអ្នកដែលពាក់វា (មនុស្ស​គិតអាក្រក់ ព្យាបាទអ្នកដទៃ មិនអាច​ប្រើត្បូងនេះបានឡើយ)។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីគុណភាពរបស់ LaPis យើង​អាចធ្វើជាចិញ្ចៀនឬខ្សែដៃពាក់ជាប់ខ្លួនបាន។
Lapis Lazuli មិនមែនជាថ្មដែលមានតម្លៃថ្លៃពេកនោះទេ ប៉ុន្តែវា​កម្រមាន។ ប្រភេទ​ដែលមិនមាន​បង្កប់សសៃមាសក៏អាចលក់ក្នុងតម្លៃប្រមាណជា ២០ ដុល្លារក្នុងមួយការ៉ាត់ រីឯឡាពីសដែលមានជាតិខ្សែមាសច្រើន អាចឡើងដល់ ១០០-១៥០ ដុល្លារ ក្នុងមួយ​ហ្គារ៉ាត់។

ការលាងសម្អាតវា យើងអាចធ្វើបានដោយប្រើ ទឹកក្តៅឧណ្ឌ ៗ ។ គេមិនគួរដាក់ត្បូង Lapis Lazuli ក្នុងម៉ាស៊ីនជ្រលក់គីមីឬគ្រឿងអលង្ការទេ ហើយការពារពីសារធាតុអាសុីតឲ្យបាន។ បើយើងរកជាងធ្វើ ត្រូវប្រាប់គេឱ្យច្បាស់។
Lapis Lazuli បច្ចុប្បន្ន រកបានដោយកម្រដោយសារវាមានតិចជាងត្បូងពេជ្រ។
ឡាពីសដែល​មានពណ៌ខៀវស្រងាត់ ផ្ទុកសារធាតុរ៉ែធម្មជាតិ និង​ចែកចាយពណ៌ខៀវខុសៗពីគ្នា​ច្រើនសណ្ឋានក្នុងដុំ​តែមួយ ចាត់ថាជារបស់ពិត។

កាល៦០០០ឆ្នាំមុន ប្រភពដើមនៃ​ Lapis Lazuli ត្រូវបានគេរកឃើញនៅក្នុងតំបន់ថ្មកំបោរ នាជ្រលងដងទន្លេ Kokcha នៃខេត្ត Badakhshan ភាគឦសានប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទ ៖ ចម្រើន តារា

ចុចអាន៖ ទទឹមគឺជាត្បូងដ៏កម្រលើផែនដីនិងមានឥទ្ធិពលខ្លាំងសូម្បីតែក្នុងសុបិនដែលឃើញ​ត្បូងនេះ

ចុចអាន៖ អត្ថន័យ​ដ៏​អស្ចារ្យ នៃ​សុបិន ​អំពី​ត្បូងកណ្ដៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

សន្តិសុខសង្គម៨ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

Sokha Hotels

ព័ត៌មានពេញនិយម