បច្ចេកវិទ្យា
ជំនាញទីផ្សារឌីជីថល៖ ផ្សាយលើបណ្ដាញសង្គមដោយមិនចាយលុយ Boost
ជារៀងរាល់ថ្ងៃ មានអត្ថបទប្រមាណជាងមួយលាន ដែលត្រូវបានផ្សព្វផ្សាយនៅលើ អ៊ីនធឺណិត។ Google រកឃើញថា ៧៥ ភាគរយ នៃការចុះផ្សាយ លើប្លក់ពុំមានបណ្ដាញភ្ជាប់ទៅដល់អ្នកដែលត្រូវការមើលទេ ហើយច្រើនជាងពាក់កណ្ដាលទៀត ដែលមិនធ្លាប់ស៊ែរបន្តទៅលើហ្វេសប៊ុកឬហ្វេសប៊ុកមិនបញ្ជូនចេញឲ្យ។
ស្ដាប់ទៅដូចជាមនុស្សភាគច្រើនកំពុងបាននិងខ្ជះខ្ជាយពេលវេលារបស់ពួកគេ ទាំងលើការចំណាយផលិតមាតិកាខ្សោយៗ ឬផលិតល្អដែរ តែមិនបានបញ្ជូនចេញទូលំទូលាយ។
របៀបប្រើឧបករណ៍ឌីជីថលបញ្ជូនមាតិកាកើនចំនួនអតិថិជនដោយមិនអាចប្រកែកបាន គ្រប់តែគ្នា ត្រូវតែមានឧបករណ៍ទីផ្សារឌីជីថលដើម្បីជួយឲ្យរីកចម្រើនព្រោះថាបណ្តា អ្នកទីផ្សារឌីជីថលសព្វថ្ងៃរស់នៅនិងស្លាប់ដោយឧបករណ៍ដែលគេប្រើ។ មិនថាយើងកំពុងជីករកទិន្នន័យឬកែសម្រួលវត្តមានបណ្ដាញសង្គមរបស់យើង បើពឹងផ្អែកលើឧបករណ៍ទីផ្សារឌីជីថលត្រឹមត្រូវ មានន័យថា សន្សំសំចៃ ពេលវេលានិងរក្សាអនាម័យ (ក្រេឌីត) របស់យើង។ ហេតុអ្វីក្រេឌីតសំខាន់? ព្រោះថ្ងៃណាមួយយើងនឹងត្រូវ Google ដាក់ទណ្ឌកម្មរហូតបិទចោល ដោយសារគំនិត ចម្លង រូបលួចបន្លំ និងច្រើនទៀត ដែលជាច្បាប់ដ៏តឹងរ៉ឹងលើអនឡាញ។
បញ្ជីឧបករណ៍ដែលមានតម្លៃសម្រាប់អ្នកទីផ្សារប្រើប្រាស់មានប្រសិទ្ធភាពលើអនឡាញ
![](https://kampucheathmey.com/wp-content/uploads/2020/12/pexels-photo-4049870-683x1024.jpeg)
យ៉ាងណាមិញ ក្រុមអ្នកធ្វើទីផ្សារទាំងអស់នាពេលឥឡូវ កំពុងរៀនដូចតែយើងដែរទេ សំខាន់ឌីជីថលជារបត់ថ្មី តើអ្នកណាម្នាក់អាចមានបទពិសោធន៍ខ្ពស់ជាអ្នកណាទៅ? ឧបករណ៍នានាលើទីផ្សារ រួមមាន SEO និ ងទិន្នន័យអនឡាញដទៃ ត្រូវបានបង្កើតឡើងពេលដែលយើងដឹងស្មើៗគ្នាទេ ខុសត្រង់ អ្នកខ្លះចង់ប្រើវិធីត្រឹមត្រូវដោយការរៀនបណ្ដើរ ធ្វើបណ្ដើរ អ្នកខ្លះចង់ឆាប់ជោគជ័យដោយលួចបន្លំ។
ប្រសិនបើយើងជាអ្នកទីផ្សារស្ថិតនៅលើក្រុមហ៊ុនទំហំតូច កម្រិតសហគ្រាសយើងអាចសាកធ្វើខ្លួនឯង មិនចាំបាច់ទិញគេឬប្រើអ្នកជំនាញទេ។
ឧបករណ៍ទីផ្សារឌីជីថលដែលងាយប្រើនិងរៀនបានរហ័សតាមការអនុវត្តគឺ៖
ប្រព័ន្ធផ្សព្វផ្សាយសង្គមសរីរាង្គ(មិនBoost)
គិតត្រឹមខែកញ្ញាឆ្នាំ ២០១៧ ហ្វេសប៊ុកមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ២ ពាន់លាននាក់ធ្វីតធ័រមាន ៣២០ លាននាក់ហើយ Instagram មានជាង ៧០០ លាននាក់។ ដោយមានមនុស្សជាច្រើនចំណាយពេលច្រើនក្នុងបណ្ដាញនេះ ទាំងបីខាងលើបានក្លាយជាបណ្ដាញដ៏សំខាន់បំផុតសម្រាប់យីហោនានាផ្សព្វផ្សាយផលិតផលនិងសេវាកម្មខ្លួន។ នោះហើយជាមូលហេតុដែលឧបករណ៍គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមបានក្លាយជាគំរូនិងតម្រូវការសម្រាប់ទាំងក្រុមហ៊ុនធំទាំងតូច។
នៅពេលប្រព័ន្ធផ្សព្វផ្សាយសង្គមមានការវិវត្តរហ័សដូច្នេះ ការរំពឹងទុករបស់អតិថិជនទាក់ទងនឹងតម្លាភាពភាពត្រឹមត្រូវ និងការតភ្ជាប់ម៉ាកប្រេននានាមកក្នុងជីវិតពួកគេគឺជិតស្និទ្ធ។
ពួកគេផ្ដោតធ្ងន់លើមាតិកាអន្តរកម្មដែល ទាន់សម័យនិងច្បាស់លាស់ឧទាហរណ៍ បើអ្នកលក់ម្ហូបបញ្ចុះតម្លៃ២០ភាគរយកុំនិយាយបែបនេះហើយពេលគេចូលទៅចុះតែមួយមុខណាដែលគេមិនចង់ទិញ ហើយមុខផ្សេងទៀតគិតពេញធម្មតា នេះមិនអាចទៅរួចលើអនឡាញទេ។
និយាយអំពីការផ្សាយទំនិញ ផលិតផលឬសេវាកម្ម ដែលមិនចង់បង់ប្រាក់Boostយើងត្រូវការមនុស្សដែលគេចូលចិត្តច្រើនមកនិយាយជំនួស ឬ ត្រូវការឃ្លីបដែលល្អមើលមកឱ្យអ្នកមើលចូលចិត្តជួយស៊ែរ ចំណែកការប្រើអក្សរច្រើន ឬ និយាយបែបផ្លូវការទំនងជាមិនត្រូវនឹងមាតិកាផ្សាយហ្វ្រីឡើយ។
![](https://kampucheathmey.com/wp-content/uploads/2020/12/pexels-photo-4350217-1024x682.jpeg)
ដូច្នេះអ្វីដែលជាគន្លឹះដើម្បីឲ្យមាតិកាត្រូវបានមើលឃើញដោយមនុស្សគោលដៅ?
ឥឡូវនេះហ្វេសប៊ុកស្ទើរតែលែងជាបណ្ដាញរាប់អានស្មោះ តែជាការចំណាយសម្រាប់អាជីវកម្ម។ ជាមួយនឹងអាជីវកម្មខ្នាតតូចដែលសកម្មជាង ៥០ លានតួលេខនៅលើហ្វេសប៊ុក មាន៧៥ ភាគរយនៃម៉ាកទាំងនោះដែលនឹងចំណាយលុយដើម្បីផ្សព្វផ្សាយ Boost។
ការសម្រេចចិត្តថា គួរតែមិនBoost ហើយធានាបាននូវភាពជោគជ័យអតិបរមា គឺដោយពឹងផ្អែកលើចំនួនមាតិកាដើម(Original)យទាក់ទាញអារម្មណ៍ ដែលយ៉ាងហោចណាស់គួរមានផលិតឡើងមួយដងក្នុងមួយសប្តាហ៍។ ការបញ្ចេញទេពកោសល្យពិតៗ និងសម្ភាសន៍ជីវិតបុគ្គលដែលមិនចាំបាច់ត្រូវការboostទេ តែវានឹងដំណើរការយ៉ាងល្អដោយសារមនុស្សចូលចិត្តតែមាតិកាពិតនិងមានលក្ខណៈខុសប្លែកពីមាតិកាអ្នកផ្សេង។
ប្រសិនបើផុសរូបថត ហេតុអ្វីត្រូវពាក់អាវ ឬឈរស្ទីលដូចអ្នកដទៃ ឬចម្លងតាមក្រុមមនុស្សល្បីៗបើគេឃើញរួចម្ដងហើយ តើមានអ្នកណាចង់មកមើលមាតិកាយើងទៀត?
ប្រែសម្រួល៖ សុភា
ប្រភព CNBC/socialmediaexaminer
ចុចអាន៖អ្នកជំនាញស៉ើបដឹងការពិត រឿងសារចម្លែកភាសាចិន លើកម្មវិធី WhatsApp
ចុចអាន៖សម័យមេរោគ គំនិតដែលធ្លាប់មិនឲ្យតម្លៃលើបណ្ដាញបច្ចេកវិទ្យានឹងខកចិត្ត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?