Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងយន្តហោះចម្បាំងទំនើបៗស្ថិតក្នុងបញ្ជីកំពូលទាំង ១០ លើពិភពលោក

បានផុស

នៅ

យន្តហោះប្រយុទ្ធដែលមានប្រជាប្រិយបំផុតត្រូវបានគេបង្ហើបឲ្យដឹងថាជាយន្តហោះចម្បាំងអាមេរិក F-16 ហើយនិងមានយន្តហោះអាមេរិកជាច្រើនគ្រឿងទៀតឈរនៅលំដាប់កំពូលទាំង ១០ ផងដែរ ខណៈយន្តហោះចម្បាំង Typhoon របស់អង់គ្លេសឈរនៅចំណាត់ថ្នាក់ទី ៦ ហើយយន្តហោះចិន J-7 ស្ថិតនៅលំដាប់ទី ៨ ។

យន្តហោះ F-16 របស់អាមរិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះយ៉ាងហោចណាស់យន្តហោះយោធារុស្ស៊ីចំនួន ៤ គ្រឿងត្រូវបានគេចាត់ទុកថាស្ថិតក្នុងចំណោមយន្តហោះប្រយុទ្ធដែលមានប្រជាប្រិយបំផុតទាំង ១០ នៅលើពិភពលោក ។ នេះបើយោងតាមការផ្តល់ចំណាត់ថ្នាក់ដោយ World Air Forces 2021 ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Flight International របស់ចក្រភពអង់គ្លេស ។

យន្តហោះចម្បាំងរុស្ស៊ី Su-27/30 ត្រូវបានគេប្រកាសថាជាយន្តហោះសកម្មទី ២ របស់ពិភពលោកក្នុងសង្គ្រាមលើអាកាស ។ យោងតាមរបាយការណ៍បានឲ្យដឹងថា កងកម្លាំងសកម្មនេះមានចំនួន ១,០៥៧ គ្រឿងស្មើនឹង ៧ ភាគរយនៃកងទ័ពអាកាសប្រយុទ្ធទូទាំងពិភពលោក ។ នៅក្នុងការប្រៀបធៀបនេះកងកម្លាំងរបស់យន្តហោះប្រយុទ្ធ F-16 របស់អាមេរិកមានចំនួន ២,២៦៧ គ្រឿងដែលកំពុងបម្រើការដែលស្មើនឹង ១៥ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។

យន្តហោះរុស្ស៊ី Su-27

ចំណែកយន្ដហោះចម្បាំង MiG-29 ដែលត្រូវបានរចនាឡើងក្នុងសម័យសូវៀតបានឈរនៅលំដាប់ទី ៥ ដែលគិតជាយន្ដហោះមានចំនួន ៨១៧ គ្រឿងស្មើនឹង ៦ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។

រីឯយន្ដហោះចម្បាំង Su-25 ស្ថិតនៅលេខ ៧ និងយន្តហោះទម្លាក់គ្រាប់បែក Su-24 ស្ថិតនៅលេខ ១០ ដោយយន្តហោះនីមួយៗមាន ៣ ភាគរយនៃយន្តហោះប្រយុទ្ធទូទាំងពិភពលោក ។ ជាសរុបរបាយការណ៍ប៉ាន់ស្មាននេះបានឲ្យដឹងថា កងយោធាពិភពលោករបស់រុស្ស៊ីមានចំនួន ៤,១៤៣  គ្រឿង ៕

យន្តហោះរុស្ស៊ី Su-25

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Biden ជ្រើសរើសឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ធ្វើជារដ្ឋមន្ត្រីការពារជាតិ

ចុចអាន ៖ អ៊ីស្រាអែលពេញចិត្តការលក់យន្តហោះ F-35 របស់អាមេរិកទៅឲ្យអារ៉ាប់រួម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៤ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម