Connect with us

ព័ត៌មានជាតិ

​ស្លាប់​២​នាក់​របួស​៥​នាក់ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​វ៉ារិន​

បានផុស

នៅ

​​បើ​តាម​សេចក្តី​រាយការណ៍​ពី​សមត្ថកិច្ច​ស្រុក​វ៉ារិន​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​១៦​និង​៤៤​នាទី​កាល​ពី​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ត្រង់​ចំណុច​(​បែក​ក្អម​)​ ស្ថិតនៅ​ក្នុង​ភូមិ​វត្ត ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀមរាប (រថយន្ត​ក្រឡាប់​ផ្ងារជើង​​ដោយ​ខ្លួនឯង​) បណ្ដាល​ឲ្យ​មនុស្យ​រង​របួស​ធ្ងន់​និង​ស្រាល​ចំនួន៥នាក់​ និង​ស្លាប់​២​នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​រងគ្រោះ​នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ មាន​ឈ្មោះ​ ទី១. ឈ្មោះ​ ឡុង ភា ភេទ​ប្រុស អាយុ៣១ឆ្នាំ ជា​អ្នកបើកបរ​(​ស្លាប់​)​។ ទី២.​ ឈ្មោះ ភាក់ ភេទ​ប្រុស​ អាយុ១៩ឆ្នាំ ​ជា​អ្នក​រួម​ដំណើរ​(​ស្លាប់​)​។ទី​៣. ឈ្មោះ ​ជា កុសល ភេទ​ប្រុស អាយុ១១​ឆ្នាំ របួស​ធ្ងន់​។ ទី៤. ឈ្មោះ ​ជា បរ​មី ភេទ​ប្រុស អាយុ១១ឆ្នាំ ​របួសស្រាល។ ទី៥. ឈ្មោះ ពា ចិ​ត្រា ភេទ​ប្រុស អាយុ៦ឆ្នាំ ​របួសធ្ងន់​។ ទី៦. ឈ្មោះ ​ចាន់​ ភេទ​ប្រុស​ អាយុ២៤ឆ្នាំ​ របួសស្រាល និង​ទី​៧. ឈ្មោះ ចាន់ វីឡា ​ភេទ​ប្រុស​ អាយុ១ឆ្នាំ របួសស្រាល​។ អ្នក​ស្លាប់​និង​របួស​ទាំង​អស់ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ករណី​រថយន្ត​ដែល​បើក​ក្រឡាប់​ហើយបណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​នេះ​ ដោយសារ​តែ​អ្នកបើកបរ​ផឹក​គ្រឿង​ស្រវឹង រ​ថយន្ត​បង្ក​ម៉ាក​បា​ឡែ​ន ពណ៌​ទឹកប្រាក់ បើក​ពី​កើត​ទៅ​លិច ពាក់​ស្លាក​លេខ ភ្នំពេញ​2S1917 បច្ចុប្បន្ន​រថយន្ត​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ចរាចរណ៍​ស្ទូច​ទៅ​រក្សាទុក​ នៅ​ប៉ុស្តិ៍​ឃុំ​ស្រែ​ណូយ​ ចំណែក​អ្នក​ស្លាប់​និង​របួស​ ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ស្រែ​ណូយ៕

​អត្ថបទ៖ គឿន​វេត

សូមចុចអាន៖ ​នគរបាល​ខេត្តសៀមរាប​បង្ក្រាប​ទីតាំង​បញ្ចាំ​គ្មាន​ច្បាប់​ចំនួន​៣​កន្លែង និង​ដកហូត​ម៉ូតូ​មិន​ប្រក្រតី​បាន​ចំនួន​២០​គ្រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១០ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម