Connect with us

KPT+

ផ្កា ៩ ប្រភេទ​មិនត្រឹមតែអាច​ទទួលទានបាន​ ថែមទាំងមាន​គុណ​ប្រយោជន៍​សម្រាប់​សុខភាព

បានផុស

នៅ

ផ្កា​ខ្លះ​មានសម្រស់ស្រស់ស្អាត​ ប៉ុន្តែបានត្រឹមតែតាំងលម្អប៉ុណ្ណោះ ​ពុំអាច​ទទួលទាន​បាន​នោះទេ។ ​រី​ផ្កាខ្លះទៀត ​មិនត្រឹមតែអាចលម្អ ថែមទាំងបរិភោគ​បាន ដោយសារពណ៌​​និង​ក្លិន​របស់វាអាចជួយ​បន្ថែម​រសជាតិដល់​អាហារ​។

ក្រៅពីនោះវា​ផ្ដល់​នូវ​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿទៀតផង។ នេះ​គឺ​ជា​ផ្កា​ដែល​អាច​បរិភោគ​បាន ៩ ទាំងប្រភេទ៖

១.ផ្ការំយោល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ការំយោល ជាប្រភេទផ្កាមួយដែលអាចបរិភោគបាន និងត្រូវបានឃើញ​ដុះ​នៅ​តាម​តំបន់​ត្រូពិក ។

រំយោល ត្រូវ​បាន​ប្រើប្រាស់​ធ្វើជាឱសថ​និង​ធ្វើម្ហូប។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ​វា​អាច​ជួយ​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​និង​សម្ពាធ​ឈាម។​

លោកអ្នកអាច​ញ៉ាំ​ផ្កា​រំយោលផ្ទាល់ៗ​ ឬធ្វើសាលាដ​ជាមួយបន្លែផ្សេងជា​អាហារ​ក៏​បាន។

២.ផ្កា Dandelion

Dandelions តូចមែនពិត ​ប៉ុន្តែ​​វា​មានផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុក​សីតកម្ម​ដ៏​ខ្លាំងក្លា។ ផ្កានេះ​បាន​ដើរ​តួ​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ បំបាត់​ការ​រលាក បញ្ហា​ក្រពះ ហើមពោះ ក្រួស​ក្នុង​ថង់​ទឹកប្រមាត់ ឈឺ​សន្លាក់ ត្រអក ទល់លាមក​និង​ព្យាបាល​ការ​បាត់បង់​ចំណង់​អាហារ។

គ្រប់​ផ្នែក​នៃ​រុក្ខជាតិពណ៌លឿងនេះ​ត្រូវ​បាន​គេ​បរិភោគ ពី​ផ្កា​រហូត​ដល់​ឫស ដោយឫស​របស់វា​ប្រើ​​ធ្វើ​ជាតែ ​ខណៈ​ស្លឹក​ត្រូវ​បាន​គេ​យក​ទៅ​បន្ថែម​ជាមួយ​សាលាដ​ឬ​នំ​សាំង​វិច។ អ្នក​ក៏​អាច​ត្រាំជាមួយ​ស្រា​ឬ​ចាហួយ​ និង​បន្ថែមក្នុង​ទឹក​ជ្រលក់​យក​ពណ៌​ផងដែរ។

៣.ផ្កាឡាវេនឌ័រ

ផ្កា​ដ៏​អស្ចារ្យ​នេះ មានក្លិន​ក្រអូប​និង​ឥទ្ធិពលបំផុត។ ពណ៌​និង​ក្លិន​ក្រអូប​របស់​វា ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​ទឹកអប់​តែ ​សាប៊ូ​ និង​ប្រេង​សំខាន់ៗ។ ​វា​ក៏​ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណី​អាហារ​ជា​ច្រើន​ប្រភេទ​ដូចជា ​លាយ​គ្រឿងទេស​ ទឹកស៊ីរ៉ូ ការ៉េម​ នំ ប័រ​។ល។ ឡាវេនឌ័រ​ផ្ដល់​នូវ​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​ ស្បែក​ ក៏​ដូច​ជា​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​រួមមាន ​កាល់ស្យូម​ និង​ជាតិ​ដែក​។ ការ​បរិភោគ​វា​ក៏​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​ និង​បន្ថយ​អាការ​រោគ​មុន​ពេល​មាន​រដូវ។ មិនត្រឹមតែប៉ុណ្ណោះផ្កា​ឡាវេនឌ័រ​ថែម​ទាំង​អាច​ជួយ​កាត់​បន្ថយ​ការ​ថប់បារម្ភ​និង​ការ​ធ្លាក់​ទឹកចិត្ត​បានទៀត​ផង។

៤.ផ្កាជីវ៉ាន់ស៊ុយ

តើ​អ្នក​ធ្លាប់ឃើញ​បាយ​មាន់​ដែល​មាន​ស្លឹក Coriander ដែរ​ទេ? Coriander ដែល​ខ្មែរ​យើង​ហៅថា ​ជី​វ៉ាន់ស៊ុយ ​មិន​ត្រឹម​តែ​អាច​បរិភោគ​បាន​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​ផ្ដល់​នូវ​មីក្រូ​សារជាតិ ​និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ។ វា​មិន​ត្រឹម​តែ​ជា​ស្លឹករុក្ខជាតិដែល​មាន​អត្ថប្រយោជន៍​​ទេ ក៏ជួយ​រាងកាយ​ដោយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ជី​វ៉ាន់ស៊ុយ ​ក៏​ផ្ទុក​ជាតិរ៉ែ ​ជាតិ​សរសៃ ​និង​វីតាមីន​ដែល​ការពារ​បេះដូង​និង​ជួយ​កុំឲ្យឈាមកក។

៥.ផ្កា​កុលាប

អ្នក​ប្រហែល​ជាធ្លាប់​ដឹង​ហើយ​ថា ​ផ្កា​កុលាប​អាច​ត្រូវ​បាន​ផលិត​ជា​ភេសជ្ជៈ ប៉ុន្តែ​ផ្កា​កុលាប​មិន​ត្រឹម​តែ​ល្អ​សម្រាប់​ភេសជ្ជៈ​រសជាតិ​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទៀត​ផង​ ព្រោះ​វា​សំបូរ​ទៅ​ដោយ​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​និង​វីតាមីន។

វា​ជួយ​កាត់​បន្ថយ​ការ​ឈឺក្បាល​ ទល់លាមក​ ការ​រំលាយ​អាហារ​ និង​សូម្បី​តែ​ជំងឺ​រលាក​សន្លាក់។ ផ្កាកុលាប​ក៏​អាច​បំបាត់​ស្ត្រេស​ល្អ​ផង​ដែរ​ ព្រោះ​វា​ជួយ​កាត់​បន្ថយ​ការ​ថប់បារម្ភ​ដែលនេះគេតែង​ប្រើវា​​រាល់ពេលស្ប៉ា។

៦.ផ្កាជីរអង្កាម

ជី​រអង្កាម​មិន​ត្រឹម​មាន​អត្ថប្រយោជន៍​ជួយ​បំពាត់​ក្លិន​មាត់​ឲ្យស្រស់ថ្លា​ឡើយ​ តែ​ស្លឹក​និង​ផ្ការបស់​វាអាចបន្ថែម​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាមួយ​បង្អែម​ឬ​ម្ហូប​សាឡាដ​និង​ទឹក​ជ្រលក់។ល។ វា​ក៏​ផ្ទុក​សារធាតុ menthol ដែល​ជា​ថ្នាំ​បំប៉ន​ធម្មជាតិ​ធ្វើ​ឱ្យ​ងាយស្រួល​ក្នុង​ការ​បណ្ដេញ​ជាតិ​ពុល​ក្នុង​ខ្លួន និង​ជួយ​បំបាត់​ការ​ឈឺ​បំពង់ក​ ​ដោយ​សារ​ឥទ្ធិពល​ត្រជាក់​របស់​វា។

ឱសថ​រុក្ខជាតិ​មួយ​នេះ​ជួយ​ដល់ការ​រំលាយ​អាហារ​ ការហើម​ពោះ​ និង​បន្ថយ​រោគ​សញ្ញា​រលាក​ក្រពះ​។ លើស​ពី​នេះ​ទៅ​ទៀត​វា​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ប្រឆាំង​នឹង​ការ​រលាក​ដែល​អាច​ជួយ​បំបាត់​អាឡែកហ្សី​ពេល​មក​រដូវ។

៧.ផ្កា Chamomile

Chamomile ផ្កា​ដែល​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ការ​ចម្អិន​អាហារ​និង​ជា​ឱសថ​ធម្មជាតិ​អស់​ជា​ច្រើន​សតវត្សរ៍។ វាត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​ឲ្យដំណេក​លក់​ស្រួល​និង​កាត់​បន្ថយ​ការ​ថប់បារម្ភ។ ជា​ធម្មតា​ត្រូវ​បាន​គេ​ហាល​វា​ឲ្យស្ងួត​និង​ញ៉ាំ​ចូល​ក្នុងតែ។ ផ្កា Chamomile មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ជំងឺ​បេះដូង​និង​ជំនួយ​ក្នុង​ការ​រំលាយ​អាហារ។

៨.ផ្កា Honeysuckle

អ្នក​ដឹង​ទេ​ថា​មាន honeysuckle មាន​ជិត ២០០ ប្រភេទ? ផ្កា​ក្រអូប​ទាំងនេះ​យើង​អាច​បរិភោគ​ និងត្រូវ​បាន​​ប្រើ​ជា​ឱសថ​បុរាណ​ចិន​រាប់​សតវត្សរ៍​មក​ហើយ។ ផ្កា​ប្រភេទ​នេះ​គេ​អាច​ប្រើប្រាស់​ឬ​លាប​ដោយ​ផ្ទាល់​ទៅ​លើ​ស្បែក​ដើម្បី​ព្យាបាល​ការ​រលាក​ផ្សេងៗ​។ សារជាតិ​ផ្អែម​របស់វាត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ស្រទាប់ផ្កា​ដោយ​ប្រើ​ក្នុង​ការ​ធ្វើ​តែ​ឬ​ទឹក​ស៊ីរ៉ូ ​ទឹក​ដោះ​គោជូរ​ ទឹកក្រូច​ឆ្មា​ និង​អាច​ជំនួស​ស្ករ​នៅ​ក្នុង​ការដុត​នំ។ ប៉ុន្តែ​មានពូជ​ខ្លះ​អាច​បង្ក​គ្រោះថ្នាក់​ ជា​ពិសេស​ប្រសិន​បើ​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើន។

៩.ផ្កា Pansies

ក្នុង​ស្រទាប់ផ្កា​ទាំង​នេះ​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​មេរោគ​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​សុខភាព​ជា​ច្រើន​រួម​មាន​ជំងឺ​ហឺត បញ្ហា​ស្បែក ជំងឺ​រលាក​សន្លាក់ ជំងឺ​លើស​ឈាម​ និង​សូម្បី​តែ​ជំងឺ​ឆ្កួត​ជ្រូក។ ជា​ធម្មតា​ពួកវា​មានច្រើនពូជ និងរសជាតិ​អាច​ប្រែប្រួល​​​អាស្រ័យ​លើ​ប្រភេទ​ផ្កា​នីមួយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ អត្ថន័យ​ពណ៌​ផ្កា​កុលាប សម្រាប់​ទិញ​ជូន​ឲ្យ​នរណា​ម្នាក់

ចុចអាន៖ អត្ថន័យនិងខ្លឹមសារពិសេសរបស់ផ្កាម្លិះដែលយើងមិនធ្លាប់ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម