KPT+
មានសមត្ថភាព៥យ៉ាងនេះ កុំភ័យខ្លាចជីវិតបរាជ័យ
សមត្ថភាពទីមួយ ការសម្របខ្លួននិងជំនះឧបសគ្គ
មនុស្សទំាងឡាយណា មានសមត្ថភាពនេះ គេមិនដែលខ្លាចគ្រាលំបាក ដែលនឹងត្រូវប្រឈមមុខក្នុងដំណើរឆ្ពោះទៅរកជោគជ័យនោះឡើយ មិនតែប៉ុណ្ណោះការលំបាក ថែមទំាងធ្វើឱ្យគេកាន់តែឆ្លៀវឆ្លាតឡើងជាលំដាប់ផង មានតែមនុស្សល្ងង់ខ្លៅប៉ុណ្ណោះដែលព្រមជឿថា ជីវិតតែងតែរលូនរហូត។
ជាការពិត! ជីវិតមិនយុត្តិធម៌ទេ! វាស្មុគស្មាញហើយត្រូវការមើលការលះបង់របស់យើងក្នុងការបន្តដំណើរទៅមុខទៀត នេះគឺជាវិធីយកឈ្នះ។
ពេលវេលាលំបាកលំបិន ភាពដែលត្រូវគេកុហក ក្បត់ អ្វីៗកើ់តឡើងខុសពីការរំពឹងទុក វាជាមេរៀន មួយដែលកើតឡើងលើគ្រប់ដំណើរជីវិតមនុស្សម្នាក់ៗ ហើយមានតែមនុស្សណាដែលមានសមត្ថភាពដោះស្រាយប៉ុណ្ណោះ ទើបអាចដើរដល់គោលដៅ។
សមត្ថភាពទីពីរ ចេះពន្យល់ ចេះចរចា
អ្វីៗគ្រប់យ៉ាងដែលយើងបានធ្វើរួចមកហើយនោះ រមែងតែងត្រូវការដំណើរការសំខាន់មួយទៀតហៅថា ការចរចា។ការចចារនេះ ដើម្បីពន្យល់ឱ្យអ្នកផ្សេងយល់អំពីតម្លៃរបស់វា អាចថា ដើម្បីលក់ផលិតផលយើង ឬសេវាកម្មរបស់យើង អាចថា និយាយបញ្ចុះបញ្ចូលរកអ្នកចូលរួមជាមួយ ឬដៃគូជួយធ្វីម្យ៉ាង។ល។
មានតែគំនិតនៅមិនទាន់គ្រប់គ្រាន់ទេ យើងម្នាក់ៗត្រូវតែចេះលក់គំនិតដែលគិតនោះ ឱ្យមានតម្លៃនៅលើទីផ្សារទៀត។
ការលក់មិនមែនជាន័យថា ជាការខំនិយាយកុហកបោកប្រាស់ឱ្យគេជឿតែម្យ៉ាង ប៉ុន្តែគឺការផ្តល់ឱ្យរបស់ម្យ៉ាងដែលភាគីម្ខាងទៀតពិតជាកំពុងត្រូវការ។
សមត្ថភាពក្នុងការនិយាយ និងសីលធម៌ក្នុងការគោរពពាក្យសំដីដែលយើងបាននិយាយជាមូលដ្ឋានធំសម្រាប់រាល់ការលក់។
ជីវិតគឺជាការចរចារឥតឈប់ឈរជាមួយអ្នកដទៃ ជាមួយខ្លួនឯង បេះដូងខ្លួនឯង សូម្បីតែពេលខ្លះយើងត្រូវចចារជាមួយពេលវេលា ដូច្នេះ សិល្បៈនៃការចចារជាវិធីឈ្នះដ៏ធំមួយសម្រាប់ជីវិតមនុស្ស។
សមត្ថភាពទីបី ការបំបែកបេសកកម្មធំឱ្យទៅជាជំហានតូចៗ
នេះជាមូលហេតុមួយ ដែលអ្នកមុនៗ គេអាចកសាងក្រុមហ៊ុនពាណិជ្ជកម្មជោគជ័យ។ មនុស្សភាគច្រើនមានក្តីស្រមៃ ចង់មានបាន ចង់មានលុយមួយលានដុល្លារ ប៉ុន្តែពួកគេមិនមានសមត្ថភាពក្នុងការ បំបែកសកម្មភាពថាតើធ្វើពីណាទៅណាដើម្បីបានសម្រេចគោលដៅនោះទេ។
តើយើងត្រូវការអ្វីខ្លះដើម្បីទៅដល់គោលដៅមួយនោះ? ឆ្លងកាត់អ្វីខ្លះ? ហើយត្រៀមលក្ខណៈបែបណាខ្លះ?
នោះជាអ្វីដែលមនុស្សជោគជ័យចេះធ្វើខុសពីមនុស្សធម្មតា។ ពួកគេចេះបំបែកដំណាក់កាលនៃជីវិតដូចការធ្វើគណិតវិទ្យា ដូច្នោះហើយ ពួកគេកម្រខកចិត្តណាស់ ដោយសារពួកគេបានគិតទុករួច ថារយៈពេលណានឹងដើរដល់ត្រង់ចំណុចណា។
សមត្ថភាពបែបនេះ ជាប្រភេទសមត្ថភាពដោយកម្រ ហើយការដោះស្រាយបញ្ហាជាជំហាន ៗ ត្រូវការភាពច្នៃប្រតិដ្ឋមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសមត្ថភាពធ្វើវាបាននោះទេ។
សមត្ថភាពទី៤ ការវិភាគលើបញ្ហារបស់ខ្លួនឯង
បើមនុស្សម្នាក់ៗចេះវិភាគដឹងអំពីចំណុចខ្លាំងនិងខ្សោយនៃខ្លួនឯង គេអាចនឹងធ្វើឱ្យប្រសើរឡើងនូវអ្វីដែលអ្នកផ្សេងពិបាកធ្វើ។
ចំណុចអាក្រក់មួយរបស់មនុស្សយើងគឺតែងតែគិតថាខ្លួនឯងខ្លាំងជាងអ្នកផ្សេង គ្រប់រឿង ហើយមើលរំលងនូវចំណុចខ្សោយ ជាហេតុធ្វើឱ្យមនុស្សមួយចំនួនធំត្រូវរស់នៅជាមួយចំណុចខ្សោយនោះអស់មួយជីវិត។
ការចេះវិភាគនេះ នាំទៅរកដំណោះស្រាយបានយ៉ាងល្អ ជាងមនុស្សធម្មតា ហើយប្រែក្លាយ ពីសកម្មភាពមិនបានផលមកជាមានប្រសិទ្ធិភាពបាន។
សមត្ថភាពទីប្រាំ ការបង្កើតគំនិតដែលមានតម្លៃ
គំនិតគឺឥតគិតថ្លៃទេ ប៉ុន្តែគំនិតដដែលនេះ អាចជួយឱ្យជីវិតមនុស្សសប្បាយឬកើតទុក្ខបាន មានឬក្របាន ជោគជ័យឬបរាជ័យបាន។
ជាទូទៅពាក្យថា គោលដៅគឺផ្តោតលើគំនិត ដែលផ្សារភ្ជាប់និងជំនាញ។ ប្រសិនបើយើងគ្មានជំនាញហើយយើងគិតថា យើងមានគំនិត គំនិតនោះអាចនឹងនៅរារាំងជាមួយការស្រមៃណាមួយដែលមិនងាយនឹងមានសកម្មភាពគាំទ្រវាឱ្យចេញទៅជាលទ្ធផលបានទេ។
ឧទាហរណ៍យើងគិតថា យើងចង់បង្កើតនំមួយដែលបង្កើនថាមពលប៉ុន្តែគ្មានជាតិស្ករ ប្រសិនយើងមិនដឹងអំពីទ្រឹស្តីនៃជីវសាស្ត្រនិងអាហារ យើងបានត្រឹមស្រមៃ ដែលមិនដឹងត្រូវចាប់ផ្តើមដោយរបៀបណា។
គំនិតដែលមានតម្លៃតែងផ្សារភ្ជាប់ជាមួយការអនុវត្ត ហើយការអនុវត្តអាចធ្វើទៅបាន លុះណាតែគំនិតដើមនោះត្រូវនឹងជំនាញណាមួយដែលយើងដឹងស្គាល់វា ទើបវាអាចក្លាយមកជាគំនិតដ៏មានតម្លៃបាន។
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ ជំនាញទំនាក់ទំនង៖ ការស្ដាប់ យ៉ាងសកម្មនិងមានប្រសិទ្ធភាព
ចុចអាន៖ ការងារប្រាក់ខែខ្ពស់ ដែលសក្តិសមជាមួយអ្នកស្ទាត់ជំនាញភាសាបរទេស
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់