ព័ត៌មានជាតិ
អតីតសិស្សនិងគ្រូ សាលាបាក់ទូក ចូលរួមបរិច្ចាគថវិកា ២ម៉ឺនដុល្លារ ជូនរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងកូវីដ
ស្ថិតក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងប្រឈមជាមួយការឆ្លងរីករាលដាលនូវជំងឺ កូវីដ-១៩ ក្រុមអតីតគ្រូនិងសិស្សសាលាបាក់ទូក បានរួមគ្នា ធ្វើវិភាគទានតាមចិត្តសទ្ធា សរុបបានថវិកាចំនួន ២ម៉ឺនដុល្លារ យកទៅចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមទិញ វ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនដោយឥតគិតថ្លៃ ដល់ប្រជាជន មិត្តភក្តិ គ្រួសារ និងខ្លួនឯងផ្ទាល់ ក្នុងនាមជាតិខ្មែរតែមួយ ប្រកបដោយស្មារតីសាមគ្គីភាព និងភាតរភាព យ៉ាងស្និទ្ធស្នាលបំផុតគ្មានថ្ងៃបំភ្លេចបានឡើយ។


អតីតសិស្សនិងគ្រូ សាលាបាក់ទូកមួយក្រុមនេះ ដែលបានបែកគ្នាជិត៣០ឆ្នាំ បានស្វែងរកគ្នារឹតចំណងមិត្តភាពឡើងវិញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្កើតជាក្រុមក្នុងបណ្តាញសង្គម WhatsApp ជិត៣០០នាក់ មានទាំង គ្រូចូលនិវត្តន៍ មន្ត្រីរាជការ អ្នកជំនួញ កសិករ និងសាមញ្ញជន មានអ្នកនៅទីជនបទ មានអ្នកនៅក្រុងរាជធានី និងមានអ្នកនៅ ក្រៅប្រទេសក្នុងទ្វីបផ្សេងៗគ្នា តែងតែបង្ហាញនូវសកម្មភាពមនុស្សធម៌តាមរយៈការ បរិច្ចាគធនធានផ្ទាល់ខ្លួន ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបរិច្ចាគជួយ ដល់សង្គម កសាងសមិទ្ធផលក្នុងសាលា ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើន តាមពាក្យស្លោករួមរបស់ពួកគាត់ គឺ “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”៕



អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ