Connect with us

ព័ត៌មានជាតិ

រង្វង់​មូល​ធំ​ជាង​គេ​ នៅ​ស្រុក​ខ្មែរ កំពុង​ត្រូវ​បាន​ប្រែ​មុខមាត់​ថ្មី

បានផុស

នៅ

​ប្រសិនបើ​យើង​ធ្វើដំណើរ​ពី​ទី​រួម​ខេត្ត​សៀមរាប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ មាន​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូម៉ែត្រ មក​ស្រុក​បន្ទាយស្រី ពិតជា​បាន​ឃើញ​រង្វង់​ដ៏​ធំ​ជាង​គេ​បង្អស់​ នៅ​ប្រទេស​កម្ពុជា ដែល​មាន​ទំហំ​ជាង​២​ហិច​តា ហើយ​អាជ្ញាធរ​ស្រុក​នេះ​ក៏​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ​បន្ថែម​ទៀត​ ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រង្វង់​មូល​នេះ​ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ប​ន្ទា​យ​ស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ ។​រង្វង់​មូល​នេះ​ មាន​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​អន្លង់វែង ទីរួមស្រុក​បន្ទាយស្រី ​ទៅ​ស្រុក​ប្រាសាទបាគង ឆ្ពោះ​មក​រួម​ខេត្ត​និង​ទៅ​ខេត្ត​កំពង់ធំ​ និង​ឆ្ពោះ​ទៅលើ​ខ្នងភ្នំ​គូលែន​។ កន្លងទៅ​រង្វង់​មូល​នេះ​ គឺជា​កន្លែង​ជួយសង្គ្រោះ​ជីវិត​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ នៅ​គ្រា​ទឹកជំនន់​នា​ឆ្នាំ​២០១១​។​ ប៉ុន្តែ​រង្វង់​មូល​នេះ​ ក៏​មាន​សភាព​ស្រងេះស្រងោច​ខ្លោចផ្សា ​ងាប់​ស្មៅ​អស់​ដោយ​គ្មាន​អ្នកថែរក្សា​និង​រង​ការរិះគន់​ពី​មហាជន​មួយ​ចំនួន​ ផង​ដែរ​។

ទាក់ទិន​ការងារ​អភិវឌ្ឍន៍​រង្វង់​ដ៏​ធំ​ជាង​គេ​ នៅ​ស្រុក​បន្ទាយស្រី​នេះ​ដែរ លោក ​ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នៅ​ថ្ងៃ​ទី​១២ ​ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ​ថា ជា​ការ​ពិត​ណាស់​រង្វង់​មូល​ នៅ​ស្រុក​បន្ទាយស្រី ពិតជា​ធំ​ជាង​គេ​មែន ដែល​មាន​ទំហំ​ប្រមាណ​ជាង​២​ហិច​តា​។ ​លោក​អភិបាលស្រុក​បន្ត​ថា រង្វង់​មូល​នេះ​ បាន​ផ្ដួចផ្ដើម​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១០ ដោយ​លោក​ ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប​។​ លោក​បន្ថែម​ថា បច្ចុប្បន្ន​ក្នុងនាម​លោក​ជា​អភិបាលស្រុក លោក​មាន​គម្រោង​រៀបចំ​ប្រព័ន្ធ​ទឹក ព្រមទាំង​ដាំ​ស្មៅ​និង​ផ្កា ដើម្បី​កែ​លម្អ​ទីនេះ​ ឲ្យ​មាន​សោភណភាព​កាន់តែ​ទាក់ទាញ ​សម្រាប់​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​លម្ហែ​កាយ​ផង​ដែរ​។​ លោក​ក៏​បាន​បន្ថែម​ថា ចំពោះ​គម្រោង​ស្ថាបនា​រង្វង់​មូល​នេះ ក្រសួងទេសចរណ៍​ក៏​មាន​ផែនការ ធ្វើ​ឲ្យ​រង្វង់​មូល​មានការ​ទាក់ទាញ​កាន់​តែ​ខ្លាំង​ថែមទៀត​ ផង​ដែរ​។ យ៉ាង​នេះ​ក្តី​គេ​សង្ឃឹមថា រង្វង់​មូល​ដ៏​ធំ​ជាង​គេ​ នៅ​ប្រទេស​កម្ពុជា​នេះ ​នឹង​ប្រែ​មុខមាត់​ថ្មី​នា​ពេល​ខាងមុខនេះ ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ បាន​មួយ​កម្រិត​ទៀត ផង​ដែរ​៕

​អត្ថបទ៖ កុសល

សូមចុចអាន៖ សិប្បករ​វ័យក្មេង ​បាន​កែច្នៃ​សម្បក​កង់ឡាន​ម៉ូតូ​ចាស់ៗ​ ជា​គ្រឿង​សង្ហារិម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម