ព័ត៌មានអន្ដរជាតិ
យល់ព្រមឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តែអាមេរិកទិញពី Moderna ១០០ លានដូសបន្ថែមទៀត
ក្រុមហ៊ុនឱសថ Moderna បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងទទួលបានវ៉ាក់សាំងរបស់ខ្លួនចំនួន ១០០ លានដូសបន្ថែមទៀត ខណៈប្រទេសនេះត្រៀមសម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដោយពួកគេសង្ឃឹមថានឹងអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។
សហរដ្ឋអាមេរិកបានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna សរុបចំនួន ២០០ លានដូស ហើយរហូតមកដល់ពេលនេះការបញ្ជាទិញលើកដំបូងប្រហែល ២០ លានដូសនឹងត្រូវចែកចាយនៅដំណាច់ខែធ្នូ ហើយចំនួនដែលនៅសល់នឹងកើតឡើងនៅត្រីមាសទី ១ ឆ្នាំ ២០២១ ។
កាលពីខែសីហាសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna ដើម្បីទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ១០០ លានដូសក្នុងរង្វង់ទឹកប្រាក់ប្រហែល ១.៥ ប៊ីលានដុល្លារជាមួយនឹងជម្រើសទទួលបាន ៤០០ លានដូសបន្ថែម ។
ការបញ្ជាទិញនេះកើតឡើងស្របពេលដែលរដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានអនុញ្ញាតិឲ្យវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ប្រើប្រាស់ជាបន្ទាន់នៅទូទាំងសហរដ្ឋអាមេរិក ។
FDA បានប្រកាសកាលពីថ្ងៃសុក្រថា ការប្រើប្រាស់ជាបន្ទាន់ត្រូវបានផ្តល់ជូនតាមអនុសាសន៍របស់គណៈកម្មាធិការប្រឹក្សាយោបល់អំពីវ៉ាក់សាំង និងផលិតផលជីវសាស្ត្រពាក់ព័ន្ធ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៦,២៩៥,៧១៤ នាក់ និងមានអ្នកស្លាប់ចំនួន ៣០២,៧៦២ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ចាក់វ៉ាក់សាំងកូវីដ ស្លាប់មនុស្ស ៦ នាក់ Pfizer ចេញបញ្ជាក់ការពិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ