Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីបាញ់មីស៊ីល៤គ្រាប់ កងទ័ពអាមេរិកផ្អើលពេញបន្ទាយ

បានផុស

នៅ

ការធ្វើសមយុទ្ធយោធារបស់ប្រទេសរុស្ស៊ីបានបង្កឲ្យមានការព្រមានមិនធម្មតាមួយនៅឯមូលដ្ឋានយោធាអាមេរិកដ៏សំខាន់មួយក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យថា មីស៊ីលផ្លោង Ballistic ត្រូវបានបាញ់ចេញមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននៅមូលដ្ឋានអាកាស Ramstein បានបណ្តាលឲ្យមានភាពចលាចលនិងសំឡេងរោទិ៍ជាច្រើននាទីរហូតដល់គ្រប់យ៉ាងត្រូវបានបញ្ជាក់ច្បាស់។

ការវាយតម្លៃដំបូងគឺថា ការព្រមានអំពីមីស៊ីលអាចកើតឡើងនៅពេលផ្កាយរណបស៊ើបការណ៍អាមេរិកបានចាប់សញ្ញាឃើញការបាញ់បង្ហោះ។ ផ្កាយរណបយោធាអាមេរិកដ៏ទំនើបដែលតាមដានមីស៊ីលផ្លោងបានកំណត់ថា នាវាមុជទឹករុស្ស៊ីបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចំនួន៤គ្រាប់ចេញពីទីតាំងក្រោមសមុទ្រ Okhotsk ភាគខាងលិចប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ។

សំឡេងរោទិ៍ត្រូវបានបន្លឺឡើងក្នុងប្រទេសអាឡឺម៉ង់នៅពេលក្រោយមក។ សេចក្តីថ្លែងការណ៍មួយពីយោធាអាមេរិកប្រចាំអឺរ៉ុបនៅថ្ងៃអង្គារនេះបានទទួលស្គាល់ឧប្បត្តិហេតុនៅបន្ទាយ Ramstein និងតំបន់ជុំវិញដែលនៅទីនោះ យោធាបានទទួលការជូនដំណឹងតាមរយៈកុំព្យូទ័រ។ ការព្រមានមីស៊ីលក៏ត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង Ramstein តាមរយៈឧបករណ៍បំពងសំឡេងផងដែរ។

បន្ទាប់ពីឧប្បត្តិហេតុនេះ យោធាអាមេរិកនៅ Ramstein បានចេញសេចក្តីថ្លែងការណ៍មួយលើទំព័រ Facebook របស់ខ្លួនទៅកាន់សហគមន៍យោធានៅក្នុងតំបន់នេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ថ្ងៃនេះបញ្ជាការដ្ឋានទ័ពអាកាស Ramstein ត្រូវបានជូនដំណឹងតាមរយៈប្រព័ន្ធប្រកាសអាសន្នអំពីការបាញ់មីស៊ីលពិតនៅអ៊ឺរ៉ុប។ ប៉ុស្តិ៍បញ្ជាការដ្ឋានបានអនុវត្តតាមនីតិវិធីត្រឹមត្រូវហើយផ្តល់ការជូនដំណឹងឲ្យបានទាន់ពេលវេលានិងពិតប្រាកដដល់បុគ្គលិកនៅក្នុងសហគមន៍យោធា Kaiserslautern។ បន្ទាប់មក ការបាញ់មីស៊ីលនេះត្រូវបានវាយតម្លៃថាជាផ្នែកមួយនៃលំហាត់ហ្វឹកហ្វឺនហើយមិនមែនជាការគំរាមកំហែងដល់តំបន់ KMC ទេ។ ស្ថានភាពទាំងអស់គឺដោះស្រាយរួចហើយ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ពូទីន បញ្ជាឲ្យបាញ់មីស៊ីលចេញពីនាវាមុជទឹក រូងក្រោមដី និងយន្តហោះ ក្នុងសមយុទ្ធបែបយុទ្ធសាស្រ្ត (មានវីដេអូ)

ចុចអាន៖ យោធារុស្ស៊ីបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលថ្មីប្រឆាំងគ្រាប់ផ្លោងអន្តរទ្វីប (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម