Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តក្រុងបុករថយន្តដឹកសាំងនៅឥណ្ឌា ស្លាប់និងរបួសមនុស្សជាង៣០នាក់

បានផុស

នៅ

ប៉ូលិសបាននិយាយថា មនុស្សយ៉ាងតិច៧នាក់ត្រូវស្លាប់និង២៥នាក់ផ្សេងទៀតរងរបួសនៅថ្ងៃពុធនេះនៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបុកជាមួយរថយន្តដឹកសាំងក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់នេះបានកើតឡើងក្នុងតំបន់ Dhanari នៃស្រុក Sambhal ដែលមានចម្ងាយប្រហែល៣៧៤គីឡូម៉ែត្រភាគពាយព្យទីក្រុង Lucknow រដ្ឋ Uttar Pradesh។

មន្រ្តីប៉ូលិសជាន់ខ្ពស់លោក Chakresh Mishra បាននិយាយថា “នៅថ្ងៃនេះ រថយន្តក្រុងបានបុកគ្នាជាមួយរថយន្តដឹកសាំងនៅលើផ្លូវ Agra-Moradabad ដែលបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់និង២៥នាក់ផ្សេងទៀតរងរបួស។ ដោយសារស្ថានភាពធ្ងន់ធ្ងរនៃអ្នករងរបួស ចំនួនអ្នកស្លាប់អាចកើនឡើងជាបន្តទៀត”។

អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត។

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទាំងពីរនេះត្រូវបានគេសន្និដ្ឋានថាបណ្តាលមកពីមានអ័ព្ទដ៏ក្រាស់នៅក្នុងតំបន់ហើយប៉ូលិសកំពុងបើកការស៊ើបអង្កេត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ

ចុចអាន៖ ឥណ្ឌា កោះហៅឯកអគ្គរាជទូត កាណាដា បន្ទាប់ពីលោក Trudeau លូកដៃក្នុងរឿងបាតុកម្មរបស់កសិករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម