Connect with us

ព័ត៌មានអន្ដរជាតិ

ទារកកើតពីម្តាយឆ្លងកូវីដ មានអង់ទីគ័រប្រឆាំងជំងឺនេះ

បានផុស

នៅ

ទារកទាំង៥នាក់ដែលកើតពីម្តាយឆ្លងជំងឺកូវីដ១៩ក្នុងអំឡុងពេលនៃការសិក្សានៅប្រទេសសិង្ហបុរី គឺមានអង់ទីគ័រប្រឆាំងនឹងវីរុសនេះ ថ្វីបើក្រុមអ្នកស្រាវជ្រាវបាននិយាយថា ខ្លួនមិនទាន់ច្បាស់ថា ការការពារនេះមានកម្រិតប៉ុនណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញពីការសិក្សាលើស្ត្រីចំនួន១៦នាក់ក៏បានបង្ហាញផងដែរថា ភាគច្រើនមានការឆ្លងបន្តិចបន្តួចខណៈពេលដែលប្រតិកម្មធ្ងន់ធ្ងរបានកើតឡើងចំពោះស្ត្រីវ័យចំណាស់។

យោងតាមបណ្តាញស្រាវជ្រាវផ្នែកសម្ភពនិងរោគស្រ្តីរបស់ប្រទេសសិង្ហបុរី បានឲ្យដឹងថា ក្នុងចំណោមអ្នកទាំង៥ដែលបានសម្រាលកូននៅពេលការស្រាវជ្រាវត្រូវបានចេញផ្សាយបានបង្ហាញថា ពួកគេទាំងអស់សុទ្ធតែមានអង់ទីគ័រការពារជំងឺកូវីដ១៩។

អ្នកស្រាវជ្រាវបាននិយាយថា ចំនួនអង់ទីគ័រនៅក្នុងទារកគឺមានភាពខុសប្លែកគ្នាហើយមានចំនួនខ្ពស់ជាងទារកអ្នកដែលម្តាយរបស់ពួកគេបានឆ្លងជំងឺជិតដល់ពេលសម្រាល។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវអះអាងថា ពួកគេតម្រូវឲ្យមានការត្រួតពិនិត្យបន្ថែមទៀតដើម្បីមើលថាតើអង់ទីគ័រនឹងថយចុះដែរឬក៏អត់នៅពេលទារកកាន់តែធំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ បុគ្គលិកថែទាំសុខភាពម៉ាឡេស៊ី ១,៧៧១ នាក់ឆ្លងកូវីដ

ចុចអាន៖ អ្នកជំងឺកូវីដកូរ៉េខាងត្បូង ៦ នាក់ស្លាប់ ក្រោយរង់ចាំគ្រែមន្ទីរពេទ្យយូរពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម