Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និង​ទួរគី វាយប្រហារ​ជុំរុំក្រុមបះបោរស៊ីរី សម្លាប់មនុស្សជាង ៣០នាក់

បានផុស

នៅ

យន្តហោះចម្បាំង​របស់​ទួរគី នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ បាន​បើក​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​ទ័ព​មួយកន្លែង​របស់​ពួក​បះបោរ​ស៊ីរី ដែលស្ថិត​នៅ​ភាគ​ខាងជើង ឈាង​ខាងកើតប្រទេស​នេះ នាំ​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ២០នាក់​ស្លាប់។ នេះ​បើ​តាម​ប្រភពព័ត៌មាន​ពី​ក្រុមបះបោរ និង​អ្នក​ឃ្លាំ​មើល​សង្គ្រាម​នៅ​ទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​ក្រុមបះបោរ​ស៊ីរី និយាយថា យន្ត​ហោះរុស្ស៊ី ជាមួយទួរគី បាន​វាយ​ប្រហារ​ជំរុំ​ទ័ព​របស់ខ្លួន​នៅឯ Kafr Takharim ក្នុង​ខេត្ត Idlib ប្រមាណ ១០គីឡូម៉ែត្រ ពី​ព្រំ​ដែន​ទូរគី នាំ​ឲ្យ​មនុស្ស ២០នាក់​ស្លាប់។ ប៉ុន្តែ​បើ​តាមព័ត៌មាន​ពី​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេស មាន​មូលដ្ឋាននៅស៊ីរី ចំនួន​អ្នក​ស្លាប់ក្នុង​ការ​វាយ​ប្រហារ​ពី​ដែន​អាកាស គឺ​មាន​ដល់ ៣៤នាក់។

ចាប់​តាំង​ពី​មាន​ការ​តវ៉ា​ប្រឆាំង​ប្រធានាធិបតី Bashar al-Assad និង​ការ​បះបោរ​មក សង្គ្រាម​ស៊ីរី បាន​អូស​បន្លាយ​អស់​រយៈ​ពេលជាង ៩ឆ្នាំ​ហើយ ដោយ​រដ្ឋភិបាល​របស់​លោក Bashar al-Assad ដែល​គាំ​ទ្រ​ដោយរុស្ស៊ី បាន​ប្រើ​ប្រាស់​សព្វា​វុធ​ដែន​អាកាស វាយ​បណ្តេញ​ក្រុម​បះបោរចូល​ទៅ​គៀក​និង​ព្រំ​ដែន​ទួរគី មក​ទល់​នឹង​ពេល​នេះ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

ចុចអាន៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម