Connect with us

ព័ត៌មានអន្ដរជាតិ

រំភើប! វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech មកដល់ប្រទេសសិង្ហបុរី ហើយ (មានវីដេអូ)

បានផុស

នៅ

ប្រទេសសិង្ហបុរីបានទទួលការបញ្ជូនវ៉ាក់សាំងកូវីដ ១៩ លើកដំបូងរបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ទី ២១ ធ្នូ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅអាស៊ីទទួលវ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូសហការ BioNTech របស់អាល្លឺម៉ង់ ។

វ៉ាក់សាំងនេះត្រូវបានដឹកជញ្ជូនតាមជើងហោះហើរ SQ7979 តាមរយៈក្រុមហ៊ុនដឹកអ្នកដំណើរសិង្ហបុរីអ៊ែរឡាញ (SIA) ដែលបានចាកចេញកាលពីថ្ងៃអាទិត្យពីទីក្រុងព្រុចស៊ែល ហើយចុះចតនៅអាកាសយានដ្ឋានសិង្ហបុរី Changi នៅម៉ោង ៧ និង ៣៦ ល្ងាចថ្ងៃចន្ទ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះវ៉ាក់សាំងទាំងនេះត្រូវបានទទួលដោយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Ong Ye Kung ហើយត្រូវបានបញ្ជូនទៅកន្លែងស្តុកទុកដ៏ត្រជាក់ និងដឹកជញ្ជូនតាមផ្លូវគោក ។

បន្ថែមពីនេះលោកនាយករដ្ឋមន្រ្តី Lee Hsien Loong បានប្រកាសកាលពីថ្ងៃទី ១៤ ធ្នូថា អាជ្ញាធរសិង្ហបុរីបានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ការប្រើប្រាស់លើរោគរាតត្បាត ហើយការដឹកជញ្ជូនលើកដំបូងនឹងមកដល់នៅចុងខែធ្នូនេះ ។

ការមកដល់នៃវ៉ាក់សាំងនេះកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះមុនពេលដែលប្រទេសសិង្ហបុរីគ្រោងនឹងចូលដំណាក់កាលទី ៣ នៃការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញនៅថ្ងៃទី ២៨ ខែធ្នូខាងមុខនេះ ។

លោក Lee បាននិយាយកាលពីល្ងាចថ្ងៃចន្ទថា លោកមានសេចក្តីរីករាយដែលបានឃើញការមកដល់នៃការដឹកជញ្ជូនលើកដំបូងដោយជោគជ័យដោយពណ៌នាថាវាគឺជា “ការស្វាគមន៍” វត្តមានដែលយើងទាំងអស់គ្នាទន្ទឹងរង់ចាំ ។

នៅក្នុងការបង្ហោះតាមហ្វេសប៊ុកលោកបានថ្លែងអំណរគុណដល់ទីភ្នាក់ងារ និងបុគ្គលិកដែលធ្វើឲ្យការដឹកជញ្ជូននេះមានលទ្ធភាព ហើយបាននិយាយថា ក្រុមការងារពហុក្រសួងដែលគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅប្រទេសសិង្ហបុរីនឹងប្រកាសព័ត៌មានលម្អិតនៃការចាប់ផ្តើមកាប្រើប្រាស់តាមពេលវេលាកំណត់ ។

លោក Lee បាននិយាយថា ការចាក់វ៉ាក់សាំងនៅសិង្ហបុរីគឺជាការស្ម័គ្រចិត្ត ហើយអាទិភាពនឹងត្រូវបានផ្តល់ដល់អ្នកដែលមានហានិភ័យខ្ពស់បំផុតដូចជា បុគ្គលិកជួរមុខ និងបុគ្គលិកថែទាំសុខភាពក៏ដូចជាមនុស្សចាស់ និងជនងាយរងគ្រោះផ្សេងទៀត ។

បន្ទាប់មកគណៈកម្មាធិការជំនាញស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ បានស្នើឲ្យចាក់វ៉ាក់សាំងជាបណ្តើរៗដល់ប្រជាជនដែលនៅសេសសល់ និងការពារមនុស្សគ្រប់រូបដែលចង់បានការចាក់វ៉ាក់សាំងនៅចុងឆ្នាំ ២០២១ ខណៈការចាក់វ៉ាក់សាំងនឹងឥតគិតថ្លៃសម្រាប់ប្រជាជនសិង្ហបុរីទាំងអស់ក៏ដូចជាអ្នករស់នៅរយៈពេលវែងដែលកំពុងរស់នៅក្នុងប្រទេសសិង្ហបុរីផងដែរ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ផ្ទុះជំងឺថ្មី “កូវីដក្លាយពូជ” ដែលឆ្លងខ្លាំងជាងកូវីដ ១៩ ទៅទៀត

ចុចអាន ៖ ផ្អើលពេញយន្តហោះ អ្នកដំណើរម្នាក់ប្រកាច់ស្លាប់ដោយសារជំងឺកូវីដ១៩អំឡុងពេលធ្វើដំណើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច៨ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ៩ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម១១ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម