Connect with us

KPT+

មិនថាក្នុងស្ថានភាពបែបណា ធ្វើ៤យ៉ាងនេះនឹងមាន​អាយុយឺនយូរ

បានផុស

នៅ

ទីមួយ ចូរកុំធ្វើសកម្មភាពទៅតាម​អាយុកាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅអូគីណាវ៉ាប្រទេសជប៉ុនជាតំបន់មួយដែលមានប្រជាជនរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក អ្នកស្រុកត្រូវបានគេចាត់ទុកថា ជាកុមាររហូតដល់ពួកគេឈានដល់អាយុ ៥៥ ឆ្នាំ ហើយពិធីសាសនាមួយដែលមានឈ្មោះថា kajimaya បានផ្តល់ការត្រឡប់មកវិញដល់យុវវ័យនៅថ្ងៃកំណើតទី ៩៧ របស់ពួកគេ។

នៅសាឌីនៀប្រទេសអ៊ីតាលីការសួរសុខទុក្ខបែបប្រពៃណីគីនណាណូ (“ សូមឱ្យអ្នករស់នៅ ១០០ ឆ្នាំ”) ត្រូវបានប្រារព្ធឡើងនៅអាយុ ៩០ ឆ្នាំ។

ទីពីរ កុំទទួលយកភាពតានតឹងលើសពីកន្លះម៉ោង

ចេះ​ឱបក្រសោបនូវជីវិតដ៏ស្ងប់ស្ងាត់និងសាមញ្ញមួយ កុំបារម្ភច្រើន ព្យាយាមរស់នៅដោយមានទំនុកចិត្តខ្លួនឯងក្នុងការដោះស្រាយរឿងរ៉ាវដែលនឹងមកដល់។ កាត់បន្ថយហានិភ័យនៃការរលាករ៉ាំរ៉ៃនានា ដូចជាកុំនៅត្រជាក់ពេក ក្តៅពេក និងរក្សាកម្រិតអរម៉ូន cortisol ឱ្យទាប (ការស្រាវជ្រាវបង្ហាញថាកំហាប់អរម៉ូន cortisol អាចអូសបន្លាយភាពចាស់និងបំផ្លាញតំបន់ខួរក្បាលដែលទាក់ទងនឹងការចងចាំ) ។

វិធីល្អបំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងស្ត្រេសគឺឆ្លៀតពេលឱ្យបានទៀងធ្វើអ្វីដែលជាចំណង់ចំណូលចិត្ត​ បង្កើនសកម្មភាពច្នៃប្រឌិត និង​ធ្វើការបរិច្ចាគ។

៣ បរិភោគមាន​គុណភាព

ការបរិភោគកាឡូរីតិចជាង ៣០ ភាគរយក្នុងមួយថ្ងៃ និងវីតាមីន សារធាតុរ៉ែដែលមានសក្តានុពលច្រើន អាច​ពន្យារអាយុនិងភាពចាស់។ នៅក្នុងការសិក្សាថ្មីៗរបស់ស្វារ៉ូស អ្នកដែល​ទទួលទានកាឡូរីតិចមានកម្លាំងនិងមើលទៅក្មេងជាងអ្នកដែលបរិភោគរបបអាហារធម្មតាយកឆ្ងាញ់ជក់មាត់។

នៅក្នុងការសិក្សាមួយផ្សេងទៀត ដោយធ្វើការ​ប្រៀបធៀបរបបអាហាររបស់មនុស្សដែលមានអាយុពី ៣៥ ឆ្នាំទៅ ៨២ ឆ្នាំក្នុងរយៈពេល ៦ ឆ្នាំ អ្នកដែលមិនសូវបរិភោគអាហារមានភាពប្រសើរឡើងនូវ triglycerides ដែលពន្យាភាពចាស់នឹងការភ្លេចភ្លាំង។

ការដាក់កម្រិតលើកាឡូរី ត្រូវបានគេជឿជាក់ថា អាចពន្យារអាយុជីវិតបានពិតមែន តាមវិធីពីរយ៉ាង៖ ទី ១ កាត់បន្ថយការផលិតរ៉ាឌីកាល់សេរីការដែលជាមារ​បំផ្លាញអុកស៊ីសែន ហើយនេះទាក់ទងសំខាន់ណាស់នឹងភាពចាស់មុនអាយុ។

៤ ធ្វើសកម្មភាពរាងកាយ

ចូរធ្វើឱ្យរាងកាយមានតុល្យភាពដើម្បីជួយអ្នកឱ្យចៀសផុតពីការដួលនៅពេលអ្នកមានអាយុច្រើន ។​ រក្សាទម្ងន់ និង​ផ្តោតលើសកម្មភាពថែសួន ដើរត្រឹកៗ និងលេងកម្សាន្តសើចសប្បាយជាមួយគ្រួសាររបស់អ្នក។

ការស្រាវជ្រាវបានបង្ហាញផងដែរថា ថាមពលនៃយុវភាព កើតមាន​តាមរយៈ​ការ​ហាត់ប្រាណ បង្ការការចុះខ្សោយសាច់ដុំ ទៅតាមអាយុជួយធ្វើឱ្យកោសិកាដើមដំណើរការឡើងវិញនិងលើកកម្ពស់ចលនាឈាមរត់ ៕

អ្នកណាធ្វើបានខ្លះ?

ប្រែសម្រួល៖ ហាណា

ចុចអាន៖ ចង់រស់ឱ្យបានដល់​អាយុ១០០? មានវិធី!

ចុចអាន៖ ជ្រើសរើសទទួល​អាហារដែលត្រឹមត្រូវតាមវ័យ ដើម្បីសម្រស់និងអាយុរវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម