ចង់រស់ឱ្យបានដល់​អាយុ១០០? មានវិធី! – Kampuchea Thmey Daily
Connect with us

KPT+

ចង់រស់ឱ្យបានដល់​អាយុ១០០? មានវិធី!

Published

on

ច្បាប់សាមញ្ញ តែ​ត្រូវមានវិន័យ​ក្នុងការ​ធ្វើតាមដិតដល់ ប្រសិនបើអ្នកចង់រស់ដល់ ១០០ ដើម្បីមានពេលនៅតាម​មើល​ថែទំា​កូនប្រុសស្រី​ ថែម្តាយឳពុកចាស់ជរា ឬរស់​នៅកសាង​ស្នាដៃ ហេតុផល​អ្វីក៏ដោយ ធ្វើតាម​វិធីទំាង​ប៉ុន្មាននេះ​ចុះ អាយុវែងមិនខាន​!

ដំណឹង​ល្អ​មួយគឺ ប្រទេស​អ្នកមាន​ដែលគេ​ដឹងមុនយើង​ធ្វើបានមុនយើង​ គឺ​ជនជាតិអាមេរិកដែលមានអាយុលើសពី ១០០ ឆ្នាំ មាន​តួលេខ កើនឡើងជិត ៤១% ក្នុងចន្លោះពី​ឆ្នាំ ២០០០ ដល់ ២០១៩ ដោយសារតែ​ការផ្លាស់ប្តូរទម្លាប់រស់នៅ។

ទីមួយ ស្រលាញ់ខ្លួន​ស្ងួនអាហារ

ពួកគេ​ឈប់ញាំសាច់ក្រហមចេញ អាហារ​កំប៉ុងតម្លៃថោក​កាឡូរីខ្ពស់ កូឡេស្តេររ៉ូលខ្លាំង និងបណ្តា​ភេសជ្ជៈ នំជាតិស្ករ លើកលែងតែសូកូឡា​ដែលជួយ​ដល់សុខភាព។ គ្រប់គ្នាមិនចាំបាច់ឆ្លងកាត់ទុក្ខកិរិយា ដោយការ ​​តមសាច់ដ៏តឹងរ៉ឹងនោះទេ តាមពិតការស្រាវជ្រាវបានបង្ហាញថា ការបរិភោគសាច់ក្រហមខ្លះ សម្រាប់ប្រូតេអ៊ីនដោយ​បរិភោគរួមជាមួយ​បណ្តា​រុក្ខជាតិដែលមានគុណភាពខ្ពស់ (ដូចជាសណ្តែកសៀងឬចំណិតខ្ទឹម​បារំាង​អាចទូទាត់គ្នាបាន) ខ្ទឹម​ឬ​ជី ចត់ៗ​ហាងៗ​ល្វីងៗទំាងនោះ​ អាចចូលទៅ​ជួយ​កាត់បន្ថយកម្រិតកូលេស្តេរ៉ុល កាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុជាពិសេសពីជំងឺបេះដូង។  ចូរបរិភោគផ្លែឈើស្រុក ហេតុផល ​គឺវាថោកល្អព្រមទំាង​នៅមិនឆ្ងាយពីថ្ងៃដែលកាច់ធ្វើឱ្យវីតាមីននៅពេញ ព្រមទំាង​មិនមាន​គីមីប្រឈមច្រើន។

២ រស់នៅបែប​ចូលនិវត្តន៍គំនិតអវិជ្ជមាន ​និងបែបទើបតែចេញធ្វើការ​ផ្នែកគំនិតវិជ្ជមាន

មនុស្ស​ដែលចេះ​បែងចែក​ការ​កំសាន្តតាមរយៈការលំហែកាយ នឹងមានអាយុវែង(ការកម្សាន្តមិនមែន​ផឹកស្រា​លេងល្បែងទេ) ការអាន សរសេរ​ ដើរ​លំហែកាយ ថតរូប​កាត់វីដេអូ ថតកំប្លែង​ថតទេសភាព សុទ្ធសឹងជាការកម្សាន្ត​ដែលនាំមកនូវ​អាយុវែង​ហើយ​បន្សល់ស្នាដៃទៀត។ ចំណាយពេលជាមួយ​កូនប្រពន្ធប្តី ចាស់ព្រឹទ្ធាចារ និយាយ​រឿងបុរាណ​និទាន​រឿង គេងតង់ រស់នៅនឹងធម្មជាតិ​ទំាងនេះ​ជា​សញ្ញានៃអាយុវែង។ មួយខែអានសៀវភៅ​ហោចណាស់មួយក្បាល ដើរលេងហោចណាស់ម្តង ញ៉ាំ​អាហារ​សុខភាពរាល់ថ្ងៃ ផឹកសុរាច្រើនណាស់ម្តងគត់​ហើយ កុំផឹក​ដល់ស្រវឹង ជួបមិត្តចាស់ៗនិយាយលេងបានច្រើន​ ប្រើពេលវេលា​ឱ្យមាន​សន្តិភាព​ចិត្ត​ជាជាង​រត់ប្រណាំងជាមួយ​តិចណូឡូជី សម្ភារៈនិយម។

៣ គ្រប់គ្រងលើភាពតានតឹង

យើង​កម្ចាត់បានជំងឺស្ត្រេស​ដោយការ​ធ្វើ​សកម្មភាពរាងកាយយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃដូចជាដើរឬធាក់កង់  នឹងបន្ថយហានិភ័យនៃការស្លាប់។ សកម្មភាពពលកម្ម បូមធូលីផ្ទះឬកាត់ស្មៅនឹងជួយ​យើងដូចគ្នា។ ខ្លាញ់ក្បាលពោះ និង​ការលើសទម្ងន់ធ្វើឱ្យអ្នកប្រឈមនឹងជំងឺជាច្រើនដូចជាទឹកនោមផ្អែមមហារីកនិងជំងឺបេះដូង។ ចំណែក ស្ត្រេសច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺតានតឹងសសៃឈាម ដែល​ពិបាកក្នុងការមាន​អាយុវែង​បំផុត។ ដើម្បីដោះស្រាយ ការធ្វើសមាធិគឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពបំផុត ប៉ុន្តែនៅមិនឈ្នះ ការ​រស់នៅជិតមនុស្ស​វិជ្ជមាន​ទេ។ សម្រាប់ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃសុខភាពផ្លូវចិត្ត សូម្បីតែលំហាត់ដកដង្ហើមសាមញ្ញ ៗ ធ្វើការ​ជាមួយមនុស្ស​ល្អៗ ចិត្ត​ស្មោះ​ក៏អាចជួយបានដែរ។ ក្នុងមួយថ្ងៃមួយថ្ងៃសូមអង្គុយស្ងៀមពីរបីនាទីបន្ទាប់ពីហត់នឿយ ហើយមិនផ្តោតអារម្មណ៍លើអ្វី ក្រៅពីដកដង្ហើមចូលនិងព្យាយាមដកដង្ហើមចេញ យឺត ៗ ដល់ចំនួនបួនប្រាំដងឬច្រើនជាងនេះ។

សម្រាកហូបកាហ្វេ និង​និយាយគ្នាលេងសើចក្អាក​ក្អាយជាការបង្កើនអាយុ៕

 ប្រែសម្រួល៖ ស្រស់

ចុចអាន៖ ហេតុអ្វីសង្គមមិនសូវ​ទុកចិត្តលើចំណង​គូស្នេហ៍ដែលមានអាយុខុសគ្នាច្រើនពេក?

ចុចអាន៖ សំណួរ​បួន​ដែលកូនជំទង់ៗចង់ដឹង​ណាស់ តែមិនហ៊ានសួរ​!

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម