ព័ត៌មានអន្ដរជាតិ
សេវាមួយក្នុងប្រទេស ថៃ សប្បាយកើបលុយពេលផ្ទុះកូវីដកាន់តែខ្លាំង
ការលក់សេវាធានារ៉ាប់រងជំងឺកូវីដ១៩បានហក់ឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃចាប់តាំងពីផ្ទុះការចម្លងរោគថ្មី។
លោកស្រី Napassanun Punnipa នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង TQM Corporation បាននិយាយថា អតិថិជនជាង១,០០០នាក់បានទិញសេវាធានារ៉ាប់រងជំងឺកូវីដ១៩បន្ទាប់ពីចំនួនករណីឆ្លងបានកើនឡើងខ្ពស់កាលពីយប់ថ្ងៃសៅរ៍។
លោកស្រីបានបន្ថែមថា អតិថិជនពី៧០ទៅ៨០ភាគរយដែលបានទិញសេវាធានារ៉ាប់រងកូវីដបន្ទាប់ពីករណីឆ្លងក្នុងសហគមន៍ត្រូវបានរកឃើញនៅឈៀងម៉ៃនិងឈៀងរ៉ៃគឺបានសម្រេចចិត្តពង្រីកសេវារបស់ពួកគេឲ្យបានល្អមុនពេលសេវាផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។
លោកស្រីនិយាយថា “ផ្អែកលើមូលដ្ឋាននេះ យើងជឿជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុននឹងកើនឡើងខ្លាំងនៅឆ្នាំក្រោយ”។
ស្របពេលជាមួយគ្នានោះ លោកស្រី Puntrika Baingern អនុប្រធានប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Muang Thai បាននិយាយថា ការឆ្លងវីរុសថ្មីរបស់ប្រទេសថៃបានបង្ហាញអំពីអត្ថប្រយោជន៍សម្រាប់អាជីវកម្មធានារ៉ាប់រង។
លោកស្រីនិយាយថា នៅឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់កញ្ចប់ធានារ៉ាប់រងជំងឺកូវីដលើសមុនបីដងហើយកញ្ចប់ចុងក្រោយដែលកំពុងត្រូវបានលក់រហូតដល់ថ្ងៃទី២៦ខែធ្នូនេះបានសន្យាថា នឹងផ្តល់ឲ្យអ្នកទិញជាទឹកប្រាក់១០០,០០០បាត (៣,៣២៨ដុល្លារ) ប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន។
ការិយាល័យគណៈកម្មការធានារ៉ាប់រងបាននិយាយថា សេវាធានារ៉ាប់រងកូវីដប្រមាណ៩លានកញ្ចប់ត្រូវបានគេទិញហើយទឹកប្រាក់រហូតដល់ទៅ៤ពាន់លានបាតត្រូវបានប្រមូល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ
ចុចអាន៖ វ៉ាក់សាំងកូវីដចំនួន២របស់ ថៃ ឈានដល់ដំណាក់កាលសាកល្បងលើមនុស្ស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍១៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ