ព័ត៌មានអន្ដរជាតិ
ថៃ បិទផ្សារមួយទៀតបន្ទាប់ពីមានអ្នកលក់ តេស្តវិជ្ជមានកូវីដ១៩
អភិបាលខេត្ត Uttaradit កាលពីថ្ងៃអង្គារម្សិលមិញនេះបានបញ្ជាឲ្យបិទផ្សារ Pha Kanoon ក្នុងខេត្តនេះរយៈពេល៧ថ្ងៃបន្ទាប់ពីករណីឆ្លងជំងឺកូវីដ១៩ត្រូវបានរកឃើញនៅទីនោះកាលពីថ្ងៃចន្ទ។
អ្នកជំងឺគឺជាអ្នកលក់គ្រឿងសមុទ្រអាយុ៤៨ឆ្នាំ។ គាត់បានទៅទិញទំនិញនៅផ្សារលក់គ្រឿងសមុទ្រក្នុងខេត្ត សាមុតសាខន ជាកន្លែងដែលករណីឆ្លងកូវីដរាប់រយករណីត្រូវបានរកឃើញនាពេលថ្មីៗនេះ។
ក្រៅពីការបិទ ផ្សារនេះត្រូវបានគេបាញ់ថ្នាំសម្លាប់មេរោគហើយមន្ត្រីមូលដ្ឋានបានដាក់របាំងដើម្បីរារាំងប្រជាជនពីការចូលទៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
លោកអភិបាលខេត្ត Phol Damtham បាននិយាយថា ផ្សារនេះនឹងត្រូវបើកដំណើរការឡើងវិញប្រសិនបើស្ថានភាពនៅក្នុងខេត្តកាន់តែប្រសើរឡើង។ មនុស្សជាង២០០នាក់ត្រូវបានគេចាត់ទុកថាមានហានិភ័យក្នុងការឆ្លងមេរោគដោយសារទំនាក់ទំនងជាមួយអ្នកលក់គ្រឿងសមុទ្រ។
ទន្ទឹមនឹងនេះដែរ ការិយាល័យតំបន់អប់រំបឋមសិក្សា Uttaradit ទី១បានបិទមណ្ឌលអភិវឌ្ឍន៍កុមារដែលមានទីតាំងនៅជិតផ្សារនោះ។ សាលារៀនខ្លះត្រូវបានបិទជាបណ្តោះអាសន្នដើម្បីសុវត្ថិភាពសិស្សនិងបុគ្គលិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ លោក ប្រាយុទ្ធ ប្រាប់ឲ្យថៃ ឈប់បន្ធូរបន្ថយលើវិធានការរឹតត្បិតធ្វើដំណើរ
ចុចអាន៖ មន្ត្រីសុខាភិបាលថៃ ៤នាក់ ឆ្លងកូវីដ១៩ នៅកន្លែងធ្វើចត្តាឡីស័ក
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់