Connect with us

KPT+

ប្រកាន់​ទម្លាប់ ៤ នេះ ប្រឹង​តស៊ូ​យ៉ាងណា​ក៏​គង់​ទៅ​មុខ​មិន​បាន​រលូន​ដដែល

បានផុស

នៅ

ធ្លាប់​អត់ មើល​ទៅ​ខ្លួនឯង​ដូចជា​ខិតខំ​ប្រឹងប្រែង​ណាស់​ដែរ ប៉ុន្តែ​ភាព​ជោគជ័យ​ហាក់​នៅ​សែន​ឆ្ងាយ​នៅ​ឡើយ? ជាមួយ​នឹង​សំណួរថា​តើហេតុអ្វី ខាងក្រោម​នេះ​មាន​ចម្លើយ។

ចូរ​ពិនិត្យ​ឡើងវិញ តើយើង​ពិតជាបានប្រឹងប្រែង​ដោយ​វិធី​ត្រឹមត្រូវ​ដែរ​ឬទេ?ឬ​មួយ​យើង​មាន​បួនចំណុចនេះនៅឡើយ?

១. គ្មាន​គោលដៅ​ពិតប្រាកដ

ការកំណត់គោលដៅគឺជាអត្ថិភាពមួយដ៏ចាំបាច់ត្រូវគិតគូរ មុន​ពេល​ដែល​យើង​សម្រេចចិត្ត​ចេញដំណើរ​ស្វែងរក​ជ័យជម្នះសម្រាប់ខ្លួនឯង។ ។ ជួនកាលយើងខំប្រឹងខ្លាំងពេករហូតដល់ភ្លេចគិតត្រឡប់មកវិញថា គោលដៅ​នៃ​ភាព​ជោគជ័យ​របស់​ខ្លួន​នាពេលអនាគតនឹងមានរូបរាងបែបណា។ កត្តា​សំខាន់​គឺ​មិនមែន​ជា​ពេលវេលា​ដែល​ត្រូវ​ចំណាយ​ប៉ុណ្ណា ឬ​ដើរ​លើ​ផ្លូវ​ណា​នោះទេ តែវាជាការទៅ​ឲ្យ​ដល់​គោលដៅ និង​ជោគជ័យ​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ជាមួយ​នឹង​ការ​កំណត់​គោលដៅ​ដ៏ពិតប្រាកដមួយ។

២. មាន​លេស​ដោះសារ​ច្រើន

រឿងដែលពិបាកដើម្បីឱ្យមនុស្សសម្រេចគោលដៅនៃភាពជោគជ័យ គឺ​ពួកគេ​តែងតែ​បង្កើតលេសដោះសារ ឬទម្លាក់កំហុស​ឲ្យ​អ្នកដទៃនៅពេលដែលខ្លួនធ្វើខុស។ មុនពេល​ដែល​យើង​អាច​គ្រប់គ្រងជីវិតរបស់ខ្លួនបាន និងចង់ទៅ​ឲ្យ​ដល់គោលដៅ យើង​ត្រូវ​ទទួល​ស្គាល់​ខ្លួន​ឯង​ថា​ជា​នរណា នៅឯណា និងកំពុងធ្វើអ្វីខ្លះ។ វាជាការស្វែងរក និង​កំណត់​ភាព​ជា​ម្ចាស់ការ​លើ​ខ្លួនឯង​រួមទាំង​ការងារដែលយើងធ្វើ។ បើយើងពិតជាបានធ្វើខុស ត្រូវ​តែ​ក្លាហាន​ទទួល​ស្គាល់​វា ជាជាង​បង្កើត​លេសទម្លាក់កំហុស​ឲ្យ​អ្នកដទៃ ឬ​មជ្ឈដ្ឋាន​ជុំវិញខ្លួន។

៣. បណ្ដោយ​ឲ្យ​សុខភាពខូច

ជោគជ័យ និងសុខភាពគឺជារឿងពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែបើសុខភាព​ទ្រុឌទ្រោម ជោគជ័យ​ក៏​ពិបាក​កើត​ឡើង​បានដែរ។ ការ​បណ្ដែតបណ្ដោយ​មិន​ខ្វល់ខ្វាយ​ពី​សុខភាព​របស់​ខ្លួន ជារឿងដែលមិនត្រូវមើល​រំលងនោះទេ។ មានប្រាក់ច្រើនបានប្រយោជន៍អី បើរកលុយមក​បាន ដើម្បី​តែបង់ថ្លៃពេទ្យ? គោលបំណងដ៏ធំបំផុតរបស់មនុស្សមួយចំនួនអាចជាការបង្កើនទ្រព្យមហាសាល តែជីវិតពិត​គប្បី​ជា​ការ​ស្វែងរក​សេចក្តីសុខ​ឲ្យ​ខ្លួនឯងច្រើនៗ ឬយ៉ាងហោច​ណាស់ធ្វើ​ឲ្យ​វាមាន​តុល្យភាពរវាងការងារ និង​ការ​កម្សាន្ត ដើម្បី​ធានា​ទាំង​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត។

៤. មិន​ព្រម​ចេញពី “Comfort Zone”

“Comfort Zone” ឬ​កន្លែង​សុវត្ថភាព គឺ​ជា​ទីតាំងដែលមនុស្សភាគច្រើនមិនចង់ចាកចេញ។ ការ​ដេញ​តាមគោលដៅ​គឺ​ដូចជា​ការ​ដេញតាមអនាគតដែលមាន​រូបភាពមិនច្បាស់ ។ បើយើង​កំណត់​ភាព​ជោគជ័យ​ជាការមានសេរីភាពពេញលេញ​សម្រាប់​ខ្លួនឯង​ដោយ​បង្កើត​របរ​រកស៊ី​មួយ ប៉ុន្តែ​នៅ​តែ​គិតថា​ការធ្វើការ​ឲ្យ​គេគឺជារឿង​ស្រណុកចិត្តជាង នោះ​យើង​នឹង​ពិបាក​មាន​ពេល​សម្រាប់​ដកដង្ហើម​បាន​ស្រួលណាស់។ ការ​សម្ងំ​ខ្លួន​នៅ​កន្លែង​ស្រណុក​ដោយ​មិន​ព្រម​ទៅ​ណា មិន​បាន​ធ្វើ​ឲ្យ​យើង​អភិវឌ្ឍ​ខ្លួន​ច្រើនឡើយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EF

ចុចអាន៖មក​ដឹង​វិធីសាស្ត្រ​នៃ​កំពូល​សេដ្ឋី ៥ រូប ​មានកំណើត​​ចេញ​ពី​​គ្រួសារ​​ក្រីក្រ

ចុចអាន៖ចង់មានបាននឹងគេ អនុវត្តមេរៀន ៥ យ៉ាងតាមពួកអ្នកមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម