KPT+
ច្បាប់ទម្លាប់ប្លែកៗជុំវិញពិភពលោកដែលយើងអាចមិនទាន់ដឹង!
នៅប្រទេសនីមួយៗ តែងតែមានច្បាប់ទម្លាប់ប្រចាំប្រទេសរបស់គេផ្សេងគ្នា។ ប្រទេសខ្លះប្រកាន់វិន័យតឹងរ៉ឹងខ្លាំង ហើយបើយើងមិនដឹង អាចនឹងមានបញ្ហា។ ដូច្នេះ ក្នុងនាមយើងជាអ្នកទេសចរទៅទស្សនា គួរយល់ដឹងមុនពេលយើងចូលទៅកម្សាន្តនៅប្រទេសរបស់គេ។
១.រុស្ស៊ី កុំចាប់ដៃគ្នានៅមាត់ទ្វារចូល
ការចាប់ដៃគ្នាជាវិធីគួរសមក្នុងការសួរទុក្ខនរណាម្នាក់ ហើយវាក្លាយជារឿងសាមញ្ញទៅហើយ។ ប៉ុន្តែនៅប្រទេសរុស្ស៊ី សូមកុំចាប់ដៃគ្នានៅមាត់ទ្វារ សូមដើរចូលទៅក្នុងបន្ទប់ជាមុនសិនសឹមចាប់ដៃ។ ប្រសិនបើអ្នកចាប់ដៃនៅមុខទ្វារ គេជឿថាមាន “វិញ្ញាណចូលផ្ទះ” ។
២.អ៊ីតាលី បុរសជាអ្នកនាំផ្លូវចូលភោជនីយដ្ឋានមុន
ខណៈពេលដែលជុំវិញពិភពលោកគេចាត់ទុកថាការអនុញ្ញាតឱ្យស្ត្រីចូលទៅមុន នៅពេលដែលទ្វារបានបើកស្វាគមន៍ នៅភោជនីយដ្ឋាន ប៉ុន្តែនៅអ៊ីតាលីច្បាប់មួយនេះត្រូវតម្រូវឲ្យបុរសជាអ្នកដំបូង ដើរចូលទៅកាន់តុអាហារ។
៣.ឥណ្ឌា កុំបរិភោគដោយប្រើដៃឆ្វេង
នៅឥណ្ឌាយើងត្រូវចៀសវាងញ៉ាំអាហារប្រើដៃឆ្វេង ព្រោះដៃឆ្វេងត្រូវបានគេយល់ឃើញថា វាគួរឲ្យខ្ពើមរអើមដោយសារតែដៃឆ្វេងភាគច្រើនត្រូវបានប្រើពេលចូលបន្ទប់ទឹក។ ដូចគ្នាសម្រាប់ប្រទេសនៅមជ្ឈិមបូព៌ានិងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក។
៤.ឈីលី កុំប្រើដៃញ៉ាំ
ជារឿងងាយស្រួល ប្រសិនបើយើងមានទម្លាប់បរិភោគអាហារដោយម្រាមដៃ ហើយនៅប្រទេសខ្លះការបរិភោគដោយដៃក៏ពុំមានបញ្ហាអ្វីឡើយ។ ប៉ុន្តែនៅក្នុងប្រទេសឈីលី មានវិន័យត្រឹមត្រូវ ដោយនៅទីនោះតម្រូវឱ្យញ៉ាំអ្វីគ្រប់យ៉ាងដោយប្រើសមនិងកាំបិត បើសិនប្រព្រឹត្តខុសវិន័យនេះអាចនឹងមានបញ្ហា។
៥. កុំបោះក្រដាសចូលចានបង្គន់ ក្នុងប្រទេសណាមួយក្នុងចំណោមប្រទេសទាំងនេះ
ប្រសិនបើអ្នកកំពុងធ្វើដំណើរទៅប្រទេសក្រិក ទួរគី ម៉ាសេដូនៀ ម៉ុងតេណេក្រូ ប៊ុលហ្គារី អ៊ុយក្រែន ម៉ារ៉ុក អេហ្ស៊ីប ឬទីក្រុងប៉េកាំង ត្រូវដឹងថាគ្រប់បន្ទប់ទឹកនឹងមានធុងសំរាមពិសេសដើម្បីដាក់ក្រដាសប្រើប្រាស់។ ត្រូវដឹងអំពីវិន័យផ្សេងទៀតដែលត្រូវអនុវត្តនៅក្នុងបន្ទប់ទឹកសាធារណៈក្នុងប្រទេសទាំងនេះ ប្រយ័ត្នផាកពិន័យធ្ងន់ធ្ងរ។
៦. កូរ៉េ ប្រើដៃ២បង្ហាញការគោរព
ប្រទេសកូរ៉េ នៅពេលដែលព្រឹទ្ធាចារ្យណាម្នាក់ផ្តល់ភេសជ្ជៈមកឲ្យយើង គឺត្រូវទទួលដោយដៃទាំង២សងខាង ហើយបន្ទាប់មកអោនក្បាលបង្ហាញការគោរពចាស់ទុំ។ នេះជាទំនៀមទម្លាប់របស់កូរ៉េក្នុងការគោរពអ្នកដែលមានវ័យចំណាស់ជាង។
៧.ហាមបង្ហាញសញ្ញា “មេដៃ” នៅក្នុងប្រទេសទាំងនេះ
នៅប្រទេសរុស្ស៊ី ក្រិក អ៊ីរ៉ង់ សាឌីណា និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិកខាងលិចនៅពេលដែលអ្នកប្រើមេដៃឡើង បង្ហាញថាអ្នកមិនគោរពដល់គេ។
៨. បារាំង អត្ថន័យឱបនិងថើប
នៅប្រទេសបារាំងការឱបអាចត្រូវបានគេចាត់ទុកថាជិតស្និទ្ធជាងការថើប។ ផ្ទុយទៅវិញនៅពេលអ្នកសួរសុខទុក្ខអ្នកណាម្នាក់ដែលអ្នកមិនជិតស្និទ្ធសូមចាប់ដៃឬថើបពួកគេនៅថ្ពាល់ទាំងសង។ ចំណែកការឱបវិញគឺសម្រាប់តែអ្នកណាជិតស្និទ្ធតែប៉ុណ្ណោះ!
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មិនចង់លក់មុខពេលទៅស្រុកគេ គួរស្វែងយល់វប្បធម៌ប្លែកៗរបស់ប្រទេសទាំងនេះ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី