KPT+
កុំធ្វើប្រងើយ! មកដឹងការយល់ច្រឡំ និងការពិតនានា ទាក់ទងនឹងការសម្លាប់ខ្លួន
ជឿថា មានគ្នាយើងមួយចំនួនធ្លាប់មានគំនិតចង់សម្លាប់ខ្លួនក្នុងពេលណាមួយក្នុងជីវិត។ ឥឡូវនេះ យើងសង្កេតឃើញថា ក្មេងៗយុវវ័យក៏ឆាប់ទទួលរងនឹងសម្ពាធ ហើយអាចកើតជាគំនិតអវិជ្ជមានបែបនេះដែរ។ តាមការឲ្យដឹងរបស់មន្ទីរពេទ្យ កាល់ម៉ែត ថា នៅកម្ពុជាយើង របាយការណ៍ដែលបង្ហាញថា មានមនុស្សជិត ៨០០ នាក់ ស្លាប់ដោយការសម្លាប់ខ្លួនក្នុងមួយឆ្នាំៗ ហើយការសម្លាប់ខ្លួនក៏មានការយល់ច្រឡំ និងការពិតពាក់ព័ន្ធនឹងបញ្ហានេះដូចជា៖
ការយល់ច្រឡំ
– មានតែមនុស្សឆោតល្ងង់ទេ ដែលគិតចង់សម្លាប់ខ្លួន
– មនុស្សដែលធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួនឯងម្ដងហើយ នឹងមិនព្យាយាមសម្លាប់ខ្លួនម្ដងទៀតឡើយ
– បើមនុស្សម្នាក់ចង់សម្លាប់ខ្លួនហើយ គ្មាននរណាអាចជួយគាត់បានទេ
– ការនិយាយ ឬសាកសួរអំពីការសម្លាប់ខ្លួន នឹងអាចធ្វើឲ្យមនុស្សគិតធ្វើបែបនោះតែម្ដង។
ការពិតនៃសម្លាប់ខ្លួន
– មនុស្សភាគច្រើនធ្លាប់បានគិតពីការចង់សម្លាប់ខ្លួនឯង នៅពេលណាមួយក្នុងជីវិតនេះ។ ការសម្លាប់ខ្លួន និងការប៉ុនប៉ងសម្លាប់ខ្លួន ភាគច្រើនកើតឡើងដោយមានគម្រោងទុកជាមុន
– មនុស្សដែលធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួន មានហានិភ័យខ្ពស់ក្នុងការសម្លាប់ខ្លួននៅលើកក្រោយទៀត។ ការប៉ុនប៉ងសម្លាប់ខ្លួននៅលើកទី២ ទី៣ អាចងាយស្រួលជាងលើកដំបូង
– ភាគច្រើន ការសម្លាប់ខ្លួនកើតឡើងមិនបានគិតពិចារណាច្បាស់លាស់ឡើយ។ មនុស្សដែលប៉ុនប៉ងសម្លាប់ខ្លួន ចង់គេចផុតពីបញ្ហាណាមួយ ដែលគិតថាមិនមានដំណោះស្រាយ ឬត្រូវប្រឈមនឹងបញ្ហានោះម្នាក់ឯង
– ជំងឺផ្លូវចិត្ត ឬទុក្ខព្រួយផ្សេងៗប៉ះពាល់លើការគិតរបស់ជនរងគ្រោះ។ ដូចនេះ ការនិយាយដោយបើកចំហ និងការយកចិត្តទុកដាក់របស់យើងក្នុងការសាកសួរពីការចង់សម្លាប់ខ្លួននេះ នឹងធ្វើឲ្យជនរងគ្រោះហ៊ាននិយាយអំពីបញ្ហាទាំងនោះ។ វាក៏អាចជួយជនរងគ្រោះឲ្យមានអារម្មណ៍មិនសូវឯកោ ឬមានមនុស្សនៅខ្វាយខ្វល់ពីខ្លួននៅឡើយ។
មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំឲ្យដឹងថា ការនិយាយប្រាប់អ្នកដទៃពីការលំបាក និងសុំជំនួយនៅពេលដែលអារម្មណ៍នៃការសម្លាប់ខ្លួនកាន់តែខ្លាំង គឺជាការចាំបាច់ណាស់។ ការនិយាយពីការសម្លាប់ខ្លួន ឬបញ្ហាក្នុងចិត្ត មានន័យថា យើងមានភាពរឹងមាំ ហ៊ានប្រឈមមុខជាមួយបញ្ហា ហើយចង់រកដំណោះស្រាយដែលល្អ ជាជាងការបញ្ចប់ជីវិតខ្លួនឯង៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ សុខភាពផ្លូវចិត្តក្រោមសម្ពាធធ្ងន់ធ្ងរមិនអាចគ្រប់គ្រងបាន ថែទំារបៀបណា?
ចុចអាន៖ រៀនស្រលាញ់ខ្លួនឯងឲ្យច្រើនៗ បើមិនចង់ជួបបញ្ហាផ្លូវចិត្ត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល