KPT+
បើកំពុងដើរដល់ចំណុច ៤នេះ គួរឈប់ទ្រាំហើយ
ឆ្នាំ ២០២១ គឺជាឆ្នាំដែលគួរងាកមកស្រឡាញ់ខ្លួនឯង មុនពេលផ្តោតអារម្មណ៍ទៅលើការធ្លាក់ចិត្ត ផុងខ្លួនលង់ស្រឡាញ់អ្នកដទៃ។ បើគេមិនល្អ វាក៏គួរដល់ពេលដែលត្រូវចាកចេញហើយដែរ។
ទាំងនេះគឺជាប្រភេទនៃទំនាក់ទំនងដែលអ្នកគួរតែនិយាយ “លា” នៅឆ្នាំ ២០២១!
១. ទំនាក់ទំនងស្ទើរៗ

មនុស្សម្នាក់ដែលផ្តល់ឱ្យយើងតែពាក់កណ្តាលនៃក្ដីស្រឡាញ់របស់គេ ជាមនុស្សដែលមិនសូវឲ្យតម្លៃលើទំនាក់ទំនង។ គេគ្មានឆន្ទៈឬសមត្ថភាពក្នុងការផ្តល់ឱ្យយើងនូវបេះដូងដ៏បរិសុទ្ធរបស់គេឲ្យយើងទេ។ ស្រឡាញ់ដូចមិនស្រឡាញ់ មិនស្រឡាញ់ដូចស្រឡាញ់ ពោលគឺស្រឡាញ់ស្ទើរភ្លើង មិនមែនជាមនុស្សដែលអ្នកគួររួមដំណើរជាមួយរហូតដល់ឆ្នាំ ២០២១ ឡើយ! កុំព្យាយាមកុហកថាគេស្រឡាញ់ខ្លាំង ឲ្យគេទៅចុះ ហើយស្វែងរកតម្លៃរបស់យើងវិញ។
២. ទំនាក់ទំនងដែលមានលេសមិនចេះអស់

អ្នកណាៗក៏មានកំហុស ព្រោះគ្រប់គ្មាននរណាល្អឥតខ្ជោះ។ ប៉ុន្តែមិនមែនយកហេតុផលនេះមកជាលេស ហើយប្រព្រឹត្តកំហុសដដែលៗនោះទេ។ ទំនាក់ទំនងដែលមានលេសមិនអស់មិនហើយ ជាទំនាក់ទំនងមិនគួរទ្រាំ ព្រោះថាតទៅថ្ងៃមុខគេនៅតែមានលេសដោះសារដើម្បីលាក់បាំងរឿងមិនល្អរបស់គេ។ វាដល់ហើយដែលអ្នកគួរនិយាយថា Goodbye ចំពោះទំនាក់ទំនងបែបនេះ។
៣. ទំនាក់ទំនងមានកង់សាគួរ

មនុស្សមានមួយមានពីរដោយមិនច្បាស់លាស់ប្រាកដប្រជាជាមួយយើង គួរដកខ្លួនចេញ ព្រោះគេជាមនុស្សដែលចង់ជិះទូកពីរ មានកង់សាគួរច្រើនតាមដែលគេធ្វើទៅបាន។ សាកសួរខ្លួនឯងថា តើយើងអាចទ្រាំបានទេដែលបានជួបទំនាក់ទំនងប្រភេទនេះ? ចម្លើយច្បាស់ជាអត់ហើយមែនទេ? បើអត់ពិតមែន សូមនិយាយថាលាទៅកាន់គេចុះ មុនពេលរឿងឈឺចាប់កើតឡើង។
៤. ទំនាក់ទំនងអាត្មានិយម

ស្រឡាញ់ខ្លួនឯងគឺមិនខុសទេ តែស្រឡាញ់ជ្រុលដោយមិនគិតពីអ្នកដទៃជារឿងអាត្មានិយម។ មនុស្សម្នាក់ដែលគ្មានពេលសម្រាប់យើង និងគ្មានការលះបង់ចំពោះស្នេហាអ្នកទាំងពីរ វាមិនគួរជាទំនាក់ទំនងដែលគួរបន្តទៀតឡើយ។ ដោយសារគេស្រឡាញ់ខ្លួនគេច្រើនជាង ដូច្នេះគេមិនអាចផ្ដល់ក្ដីស្រឡាញ់ដ៏កក់ក្ដៅឲ្យយើងគ្រប់គ្រាន់ឡើយ។
យើងសមនឹងទទួលបានអ្វីដែលប្រសើរជាងនេះ ក្នុងឆ្នាំ ២០២១មកដល់។ ដូច្នេះកុំខាតពេលនឹងទំនាក់ទំនងដូចខាងលើនេះអី! ដល់ពេលដែលនិយាយពាក្យថា “លាសិនហើយស្នេហា!”
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លួចស្នេហ៍មិត្តភក្តិ? ៤ យ៉ាងនេះជួយឱ្យគេចផុតពី Friend Zone បាន
ចុចអាន៖ រឿងតូចតាចដែលត្រូវធ្វើរាល់ថ្ងៃដើម្បីឱ្យអាពាហ៍ពិពាហ៍រឹងមាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ