Connect with us

KPT+

រឿង​និទាន​ស្នេហ៍ផ្អែមល្ហែម​ និង​ប្រវត្តិសំខាន់ៗ ពី​ព្រះ​មហាក្សត្រី​ នៃ​ប្រទេស ​ប៊ូតង់

បានផុស

នៅ

ព្រះ​មហាក្សត្រី  Jetsun Pema គឺ​ជា​ក្សត្រី​ដែល​ទទួល​បាន​ការ​ស្រលាញ់ តម្កល់​គោរព ដោយ​ភក្ដីភាព ពី​សំណាក់​ប្រជាជន​ប៊ូតង់ជា​ទូទៅ ​ដែល​ធ្វើ​ឲ្យ​កិត្តិនាម​ទ្រង់​រន្ទឺ​ទូទាំង​ប្រទេស​ឈាន​ដល់​ឆាក​អន្តរជាតិ ។

យ៉ាងណាមិញ ក្នុងនាមជាប្រជាជនអាស៊ី យើងក៏ត្រូវដឹងនិងសិក្សាស្វែងយល់ពីប្រទេសតូចនេះ ឲ្យបានដឹងលម្អិតផងដែរ។ ខាងក្រោម ​គឺ​ជា​រឿងរ៉ាវ​សំខាន់ៗ ៥ ចំណុច​ ពី​ព្រះ​មហាក្សត្រី​​ដែល​ទុក​បរិស្ថាន​ជា​កាតព្វកិច្ច​​ធំ​ក្នុង​ជីវិត​ទ្រង់ ៖

​​១. កំណើត​ក្នុង​ត្រកូល​អភិជន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​មហាក្សត្រី Jetsun Pema កើត​នៅ Thimphu ប្រទេស Bhutan នា​ថ្ងៃ​ទី ៤ ខែ​ មិថុនា ​ឆ្នាំ ១៩៩០។  ឪពុក​ឈ្មោះ Dhondup Gyaltshen គឺ​ជា​អ្នក​បើក​យន្តហោះ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន Druk Air តាំង​ពី​ឆ្នាំ ១៩៨៩ ហើយ​ម្ដាយ​ឈ្មោះ Aum Sonam Choki គឺ​ជា​កូនចៅ​របស់​គ្រួសារ​អភិជន​មួយ​រូប។

ទ្រង់​ជា​ទីកូនទី ២ ក្នុង​ចំណោម​បងប្អូន ៥ នាក់ និង​បាន​ចូល​រៀន​នៅ​សាលា​ផ្សេងៗ​រួមមាន​សាលា Little Dragon សាលា Sunshine អនុវិទ្យាល័យ Changangkha នៅ Thimphu St. Joseph’s Convent នៅ Kalimpong, West Bengal នៅ​​ឥណ្ឌា​និង​សាលា Lawrence នៅ Himachal Pradesh នៅ​ឥណ្ឌា។​

ទ្រង់​ក៏​បាន​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ  Regent នៅ​ទីក្រុង​ឡុងដ៏​ ជាមួយ​នឹង​សញ្ញាប័ត្រ​ទំនាក់ទំនង​អន្តរជាតិ​ផ្នែក​ចិត្តវិទ្យា ​និង​ប្រវត្តិ​សិល្បៈ​ជា​មុខ​វិជ្ជា​បន្ទាប់​បន្សំ។

២. ក្លាយ​ជា​មហាក្សត្រី

រឿងរ៉ាវ​របស់​ទ្រង់​គឺ​កាល​ពី ២៣ ឆ្នាំ​មុន ​អ្នក​ទាំងពីរ​បាន​ជួប​ជុំ​គ្នា​នៅ​កន្លែង​ទទួលទាន​អាហារ​ ពេល​មហេសី​​មាន​អាយុ ៧ ឆ្នាំ​ ហើយ​ព្រះអង្គ​ម្ចាស់​មាន​ព្រះជន្ម ១៧ ព្រះវស្សា​ ដោយ​ទ្រង់​ទាំងពីរ​បាន​បង្កើត​នូវ​អ្វី​ដែល​​គេ​ចាត់​ទុក​ថា​ជា“ រឿង​និទាន​ស្នេហា” រវាង​ស្ដេច Jigme Khesar Namgyel Wangchuck  និង​មហាក្សត្រី Jetsun Pema។

នៅ​ថ្ងៃ​ទី ១៣ ខែ ​តុលា ​ឆ្នាំ ២០១១ ទ្រង់​បាន​ឡើង​គ្រងរាជ្យ​សម្បត្តិ​ជា​មហាក្សត្រី​នៃ​ប្រទេស​ប៊ូតង់ នៅ​អាយុ ២១ ឆ្នាំ ​ហើយ​បាន​រៀប​អភិសេក​ជាមួយ​ស្ដេច Jigme Khesar Namgyel Wangchuck ដែល​មាន​​ព្រះជន្ម ៣១ ព្រះវស្សា​ ។ ឱកាស​ដ៏​វិសេស​វិសាល​នេះ បាន​ធ្វើ​ឲ្យ​​ទ្រង់​​ក្លាយ​ជា​មហាក្សត្រី​ក្មេង​ជាង​គេ​ នៅ​លើ​ពិភពលោក។

ពិធី​រៀប​អភិសេក​ត្រូវ​បាន​ធ្វើ​ឡើង​តាម​បែប​បូរាណ​នៃ​ប្រពៃណី​ប៊ូតង់ ​ហើយ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​វិមាន​សុភមង្គល​ដ៏​អស្ចារ្យ​នៅ Punakha ដែល​ជា​រដ្ឋធានី​បុរាណ​របស់​ប្រទេស។

៣. តួនាទី​និង​ទំនួល​ខុសត្រូវ

បន្ទាប់​ពី​បាន​ក្លាយ​ជា​ព្រះ​មហាក្សត្រិយានី​នៃ​ប៊ូតង់ ​ទ្រង់​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកស្រុក។ ទ្រង់​តែងតែ​អម​ដំណើរ​ជាមួយ​ព្រះមហាក្ស​ត្រ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស ​ក៏​ដូចជា​ទៅ​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស។ ក្រៅពី​ជួយ​ស្ដេច​ក្នុង​តួនាទី​ជា​ព្រះ​រាជាធិបតី​របស់​ព្រះករុណា​ ទ្រង់​ក៏​ជា​ម្ចាស់​ជើងឯក​នៃ​បុព្វហេតុ​សង្គម​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ដែរ។

ទ្រង់​គឺ​ជា​ប្រធាន​សមាគម​កាកបាទ​ក្រហម​ប៊ូតង់ និង​ជា​ឯកអគ្គរដ្ឋទូត​បរិស្ថាន​អង្គការ​សហប្រជាជាតិ​ និង​ជា​ព្រះរាជក្រឹត្យ​នៃ​ភ្នាក់ងារ​បរិស្ថាន​ ដូចជា​គណៈកម្មការ​បរិស្ថាន​ជាតិ​ សង្គម​ជាតិ​សម្រាប់​ការពារ​ធម្មជាតិ​និង​ប៊ូតង់ ​ក៏​ដូចជា​រដ្ឋាភិបាល​និង​ទីភ្នាក់ងារ​មិនមែន​រដ្ឋាភិបាល​ដទៃ​ទៀត​ លើ​ការ​អភិរក្ស​ការ​គ្រប់គ្រង​សំរាម​ និង​បញ្ហា​បរិស្ថាន។

៤. ​ភាព​ជា​មាតា

នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ​ ឆ្នាំ ២០១៦ ទ្រង់​ទាំង​ពីរ​អង្គ​ បាន​ស្វាគមន៍​កូនប្រុស​ដំបូង​គឺ Jigme Namgyel Wangchuck ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ដេច​នាគ។ ក្នុង​នាម​ជា​ម្ដាយ​ម្នាក់​ ទ្រង់​តែង​ការពារ​មើលថែ​បុត្រ​យ៉ាង​ដិតដល់​ ហើយ​ទ្រង់​តែងតែ​ទូន្មាន​បុត្រ​នៅ​ដំបូន្មាន​ល្អៗ​ជានិច្ច។

នៅ​ប្រទេស​ប៊ូតង់ ការ​ចាប់កំណើត​របស់​រាជវង្ស​គឺ​ជា​ការ​បំពេញ​នូវ​ក្ដី​សង្ឃឹម​របស់​មនុស្ស​ជំនាន់​ក្រោយ​ និង​ជា​និមិត្តរូប​នៃ​សាមគ្គីភាព​ដែល​ជា​អនាគត​រីកចម្រើន​និង​មាន​ស្ថិរភាព​សម្រាប់​ប្រទេស។

៥. ជារាជិនីសម្រស់

រាជវង្ស​ដ៏​ស្រស់​ស្អាត​មួយ​អង្គ​នេះ ​ត្រូវ​បាន​គេ​សរសើរ​ថា​ជា​រូបតំណាង​ម៉ូដ ​ដោយសារ​តែ​ទ្រង់​តែងតែ​មាន​ស្ទិល​ផ្ទាល់ខ្លួន​ជានិច្ច។ ទ្រង់​ជា​មនុស្ស​ស្រី​ដែល​គេ​ចាត់​ទុក​ថា​ជា​រាជិនី​សម្រស់​ប្រចាំ​ប៊ូតង់ ​និង​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ធំ​បំផុត​លើ​ស្ត្រី​ផ្សេង។

អ្នក​រចនា​ម៉ូដ​ជនជាតិ​បារាំង​ឈ្មោះ Christian Louboutin និង​ជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​ព្រះ​មហាក្សត្រី​យានី Jetsun Pema បាន​ចេញ​ផ្សាយ​នូវ​ការ​ប្រមូល​ស្បែកជើង​ដែល​បាន​បំផុស​គំនិត​នៅ​ប្រទេស​ប៊ូតង់ ហើយ​ការ​ប្រមូល​ផ្ដុំ​នេះ​គឺ​ជា​គំនិត​ដោយ​ស្ថាបត្យកម្ម​ប៊ូតាន​និង​ភាព​រុងរឿង​ក្នុងប្រទេស។

យោង​តាម​សារព័ត៌មាន Daily Mai បានបញ្ជាក់ថា ការ​រចនា​ត្រូវ​បាន​អនុម័ត​ដោយ​ផ្ទាល់​ ពី​ព្រះមហាក្សត្រ​និង​ព្រះ​មហាក្សត្រិយានី៕

ប្រែសម្រួល៖ សាង​ ស្រីល័ក្ខ

ចុចអាន៖កំពូលមេដឹកនាំនយោបាយលើពិភពលោក ១០ រូប ល្បីថាសង្ហាខ្លាំង ទាក់ទាញ ស្រីៗឲ្យលង់ស្នេហ៍

ចុចអាន៖បង្ហាញ​មុខ​មហា​សេដ្ឋី​វ័យ​ក្មេង​ជាងគេ​ទាំង ៤ រូប​ ដែល​មាន​ជំនួញ​​រាប់​លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ នាទី មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម