ព័ត៌មានអន្ដរជាតិ
បើអ្នកមានប្រតិកម្មក្រោយចាក់វ៉ាក់សាំងកូវីដ តើអ្នកណានឹងផ្តល់សំណង ក្រុមហ៊ុនឬរដ្ឋាភិបាល?
នៅពេលគំនិតផ្តួចផ្តើមដ៏មានមហិច្ឆតាបំផុតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ជាប្រវត្តិសាស្ត្របានចាប់ផ្តើម សំណងសម្រាប់ផលប៉ះពាល់ដែលអាចកើតមានគឺជាបញ្ហាដ៏សំខាន់មួយខណៈរដ្ឋាភិបាលនានាកំពុងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងការទទួលបានថ្នាំបង្ការនិងការការពារសាធារណៈជន។
បន្ទាប់ពីមានភាពចម្រូងចម្រាស់ដែលបង្កឡើងដោយប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ជុំវិញការបដិសេធរបស់ក្រុមហ៊ុនផលិតវ៉ាក់សាំងមិនទទួលខុសត្រូវចំពោះផលប៉ះពាល់ដែលអាចកើតមានក្រោយពេលចាក់ថ្នាំបង្ការ, ភាពតានតឹងរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនបានលេចឡើងកាន់តែច្បាស់ស្តីពីលក្ខខណ្ឌលើការសងជំងឺចិត្ត។
ប្រទេសអភិវឌ្ឍន៍ជាច្រើនមានឆន្ទៈក្នុងការទទួលយកហានិភ័យនិងទូទាត់ដល់ក្រុមហ៊ុនផលិតវ៉ាក់សាំងដើម្បីធានាថា ពួកគេទទួលបានចំណែកនៃការផ្គត់ផ្គង់មានកំណត់។ រដ្ឋាភិបាលអង់គ្លេសនិងអូស្រ្តាលីបានយល់ព្រមផ្តល់សំណងផ្លូវច្បាប់ដល់ក្រុមហ៊ុន Pfizer។
កាលពីខែកញ្ញា សហភាពអឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន AstraZeneca ដោយយល់ស្របថា រដ្ឋាភិបាលនៃប្រទេសជាសមាជិករបស់ខ្លួននឹងទទួលខុសត្រូវចំពោះការទាមទារលើសពីដែនកំណត់ដែលបានព្រមព្រៀងគ្នាទាក់ទងនឹងផលប៉ះពាល់ពីវ៉ាក់សាំងដើម្បីជាថ្នូរនឹងតម្លៃវ៉ាក់សាំងកាន់តែទាប។
ប៉ុន្តែមានការសម្របសម្រួលតិចតួចណាស់សម្រាប់ប្រទេសក្រីក្រ។
និយតកររបស់ប្រទេសនានាបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីការចាក់វ៉ាក់សាំងគឺកម្រកើតមានណាស់ពោលគឺប្រហែលមានតែមួយឬពីរប៉ុណ្ណោះក្នុងមួយលានដូស។
ប៉ុន្តែរូបភាពពេញលេញស្តីពីផលប៉ះពាល់ដែលអាចកើតមានគឺមិនទាន់ត្រូវបានគេដឹងនៅឡើយទេដោយសារតែវ៉ាក់សាំងកូវីដកំពុងត្រូវបានបង្កើតឡើងក្នុងល្បឿនមិនធ្លាប់មានពីមុនមក។ ការបង្កើតវ៉ាក់សាំងជាធម្មតាចំណាយពេលរហូតដល់ទៅមួយទសវត្សរ៍ឯណោះ។ ផលប៉ះពាល់មួយចំនួនអាចត្រូវបានរកឃើញតែបន្ទាប់ពីការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប៉ុណ្ណោះ។
មនុស្ស៨នាក់បានរាយការណ៍ពីប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរបន្ទាប់ពីទទួលបានវ៉ាក់សាំង mRNA របស់ក្រុមហ៊ុន Pfizer និង BioNTech កាលពី២សប្តាហ៍មុន។
Covax ដែលជាគំនិតផ្តួចផ្តើមជាសកលក្នុងគោលបំណងធានាសុវត្ថិភាព ទទួលបានវ៉ាក់សាំងកូវីដសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមចំនួន៩២ក៏កំពុងព្យាយាមសងជំងឺចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងគោលបំណងបើកផ្លូវឲ្យទទួលបានវ៉ាក់សាំងផងដែរ។
Covax បាននិយាយថា ខ្លួននឹងបង្កើតយន្តការសំណងគ្មានកំហុសសម្រាប់មនុស្សដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបន្ទាប់ពីទទួលបានវ៉ាក់សាំងពីកម្មវិធីរបស់ខ្លួន។ កម្រិតនៃសំណងនឹងអាស្រ័យលើភាពធ្ងន់ធ្ងរនៃផលប៉ះពាល់និង GDP របស់ប្រទេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ចិនផ្អាកដឹកជញ្ជូនវ៉ាក់សាំងកូវីដទៅទួរគី ក្រោយមានករណីឆ្លងនៅការិយាល័យគយក្រុងប៉េកាំង
ចុចអាន៖ ថៃ ចាត់វិធានការបន្ទាប់ពីមន្ទីរពេទ្យឯកជនផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងកូវីដក្នុងតម្លៃជាង៣០០ដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ