Connect with us

សុខភាព

អាយុ៤០ ៥០ឆ្នាំហើយ នៅមករដូវទៀត តើមូលហេតុអ្វី?

បានផុស

នៅ

ជា​ទូទៅ​ ស្រ្តី​ចាប់​ពី​អាយុ​៤៥ដល់​៥៥​ឆ្នាំ​​ អាច​ឈាន​ដល់​វ័យ​អស់​រដូវ​ ប្រសិនបើ​ពុំ​មក​​រដូវ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។​ ​ទោះជា​​យ៉ាង​នេះ​ក្តី​​​​​ ​​ស្ត្រី​មួយ​ចំនួន​អាច​នៅ​​តែ​បន្ត​​​ធ្លាក់​ឈាម​ជាច្រើន​ដង​ ​ដែល​កត្តា​នេះ​ បណ្ដាល​​ឲ្យ​យើង​មាន​អារម្មណ៍​​សៅហ្មង​ក្នុង​ចិត្ត​ និង​ងឿងឆ្ងល់​ជា​ខ្លាំង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​​បែប​នេះ​។ ​​ ​ពិត​ណាស់​ ​​អាការៈ​ធ្លាក់​ឈាម​ក្នុង​វ័យ​អស់​រដូវ​​ ​អាច​ជា​សញ្ញា​នៃ​​​ហានិភ័យ​​សុខភាព​ជា​ច្រើន​ ដែល​យើង​ចាំបាច់​ត្រូវ​​តែ​ធ្វើការ​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ និង​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ឲ្យ​​បាន​ទាន់​ពេលវេលា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​​​​​​​​យ៉ាង​ណា​មិញ​ កត្តា​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ឈាម​បន្ទាប់​ពី​អស់​រដូវ​មាន​ដូច​ខាងក្រោម​។

មហារីក​ក្រពេញ​អូវែ 

​ជំងឺ​នេះ​ចាប់ផ្ដើម​នៅ​អូវែ​ ​ដែល​​​​​​ពិបាក​នឹង​សង្កេត​ឃើញ​ ហើយ​វា​អាច​សាយភាយ​ទៅ​កាន់​ផ្នែក​ដទៃ​ទៀត​នៃ​រាងកាយ​ ដូច​ជា​​ក្រពះ​ និង​ឆ្អឹង​អាង​ត្រគាក​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​ខុស​ប្រក្រតី​បែប​នេះ​។

ស្រទាប់​ផ្នែក​ខាង​ក្នុង​ស្បូន​​ស្ដើង​ 

ជា​ធម្មតា​ ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​របស់​យើង​ កាន់​តែ​ស្ដើង​នៅ​ពេល​ដែល​រាងកាយ​ឈប់​ផលិត​អ័រម៉ូន​អឹស្រ្តូសែន​ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​មាន​​អាការៈ​​ធ្លាក់​ឈាម​នេះ​ឡើង​​។

របួស​ឆ្អឹង​អាង​ត្រគាក​ 

ជាមួយ​គ្នា​នេះ​ដែរ​ ​ហេតុផល​ផ្សេង​ទៀត​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​ខុស​ធម្មតា​នេះ​ ​អាច​មក​ពី​​របួស​នៅ​តំបន់​អាង​ត្រគាក​ ការ​ហូរ​ឈាម​តាម​​បំពង់​ទឹក​នោម​ (Urinary tract bleeding) និង​ការ​បង្ក​រោគ​នៅ​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​​ ​ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ជំងឺ Endometriosis

៤. ​មហារីក​ផ្នែក​ខាង​ក្នុង​នៃ​ស្បួន 

សម្រាប់​ជំងឺ​មហារីក​ស្រទាប់​ខាង​ក្នុង​ស្បូន​វិញ​ ​គឺ​ច្រើន​តែ​កើត​ឡើង​ បន្ទាប់​ពី​ការ​អស់​រដូវ​ ដោយសារ​តែ​ឥទ្ធិពល​ដែល​មិន​ប្រឆាំង​នៃ​អឹស្រ្តូសែន​នៅ​លើ​ភ្នាស​ក្នុង​ស្បូន​។

ការ​បង្ក​រោគ​នៅ​ភ្នាស​ក្នុង​ស្បូន​ 

ក្រោយ​អស់​រដូវ​ ​មាត់​ស្បូន​អាច​នឹង​ត្រូវ​បិទ​យ៉ាង​ជិត​ ​ហើយ​ការ​បញ្ចេញ​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ប្រហោង​ស្បូន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ភ្នាស​ក្នុង​ស្បូន​ ​និង​នាំ​ឲ្យ​មាន​ការ​​ធ្លាក់​ឈាម​។​

. ​ការ​ប្រើប្រាស់​ថ្នាំ

បន្ថែម​ពី​នេះ​ ​ការ​​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ដូចជា​​​​ការ​ព្យាបាល​ដោយ​អ័រម៉ូន (Hormone Therapy) ថ្នាំ​Tamoxifen និង​Blood thinnerជាដើម​ ក៏​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដូចជា​ ​ការ​ធ្លាក់ឈាម​​នេះ​ផង​​ដែរ​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ដឹងទេ! ក្រោយ​ឆ្កែឆ្កួត​ខាំប៉ុន្មានថ្ងៃទើបអាចស្លាប់?

សូមចុចអាន៖ សម័យនេះហើយ ឈប់ប្រើអំពើហិង្សលើកូនទៅ ចេះតិចនិក៤នេះ ប្រដៅកូនស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៧ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម