ព័ត៌មានអន្ដរជាតិ
ថៃត្រៀមផលិតវ៉ាក់សាំងកូវីដសម្រាប់ចែកចាយប្រទេសជិតខាង
ក្រោយបញ្ជាទិញជាមុននូវវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន ២៦ លានដូសសម្រាប់មនុស្ស ១៣ លាននាក់ ទន្ទឹមនោះរដ្ឋាភិបាលថៃក៏បានណែនាំឲ្យរោងចក្រជីវសាស្រ្ត Siam Bioscience ផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca នៅពាក់កណ្តាលឆ្នាំក្រោយផងដែរ ។
រោងចក្រនេះនឹងមានសមត្ថភាពផលិតវ៉ាក់សាំងចំនួន ១៥ លានដូសក្នុងមួយខែដោយផ្អែកលើកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាជាមួយក្រុមហ៊ុន AstraZeneca ។
ក្តីសង្ឃឹមមួយទៀតគឺថារោងចក្រនេះនឹងក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងសម្រាប់ចែកចាយប្រទេសជិតខាងផងដែរ ។
ទន្ទឹមនឹងនេះវិទ្យាស្ថានវេជ្ជសាស្ត្រជាច្រើននៅក្នុងប្រទេសថៃរួមមានសាកលវិទ្យាល័យ Chulalongkorn និងសាកលវិទ្យាល័យ Mahidol កំពុងខិតខំផលិតវ៉ាក់សាំងផ្ទាល់ខ្លួនផងដែរ ។
បន្ថែមពីនេះការសាកល្បងមនុស្សត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមឆ្នាំក្រោយក្នុងគោលបំណងផ្តល់វ៉ាក់សាំងដល់ប្រជាជនថៃនៅចុងឆ្នាំ ២០២១ ប្រសិនបើដំណើរការល្អ និងភាពមានរលូន ។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បានប្រកាសប្រសិទ្ធភាពការពារជំងឺកូវីដជិត ៩០ ភាគរយ ហើយវ៉ាក់សាំងនេះអាចរក្សាទុកក្នុងទូទឹកកកធម្មតាបាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ក្រោយផ្ទុះកូវីដខ្លាំង ថៃបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន AstraZeneca
ចុចអាន ៖ បន្ទាប់ពីរកឃើញការឆ្លងថ្មី១៥៥ករណី ថៃព្រមានថា មួយថ្ងៃអាចមានអ្នកឆ្លងកូវីដឡើងដល់ទៅខ្ទង់ម៉ឺន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ