ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យពលករគ្មានឯកសារមកពី៣ប្រទេសធ្វើការដោយស្របច្បាប់រយៈពេល២ឆ្នាំ ក្នុងនោះមានកម្ពុជាផងដែរ
កាលពីម្សិលមិញនេះ គណៈរដ្ឋមន្រ្តីថៃបានយល់ព្រមលើការចុះបញ្ជីពលករចំណាកស្រុកខុសច្បាប់ដែលអនុញ្ញាតឲ្យពួកគេស្នាក់នៅក្នុងប្រទេសនេះរយៈពេល២ឆ្នាំទៀតក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។
អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បាននិយាយថា ការចុះឈ្មោះតាមអនឡាញនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ខែមករាដល់ថ្ងៃទី១៣ខែកុម្ភៈហើយនឹងអនុញ្ញាតឲ្យពលករចំណាកស្រុកកម្ពុជា ឡាវនិងមីយ៉ាន់ម៉ាធ្វើការនៅក្នុងប្រទេសនេះដោយស្របច្បាប់រយៈពេល២ឆ្នាំឬរហូតដល់ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣។
លោកស្រី Traisuree បាននិយាយថា ពលករចំណាកស្រុកជាច្រើនត្រូវបានរកឃើញថា ឆ្លងរោគបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ចុងក្រោយបំផុតប៉ុន្តែនៅពេលដែលរដ្ឋាភិបាលព្យាយាមធ្វើតេស្តពួកគេបន្ថែមទៀតនៅក្នុងតំបន់ដែលមានហានិភ័យ និយោជកជាច្រើនបានផ្ទេរពួកគេទៅកាន់កន្លែងផ្សេងដោយសារតែភ័យខ្លាចអំពីវិធានការផ្លូវច្បាប់ហើយពលករខុសច្បាប់មួយចំនួនក៏បានរត់ភៀសខ្លួនផងដែរដោយសារខ្លាចការកាត់ទោស។
បន្ទាប់ពីការចុះឈ្មោះតាមអនឡាញត្រូវបានបញ្ចប់ មន្រ្តីសុខាភិបាលនឹងធ្វើការពិនិត្យរាងកាយនិងការធ្វើតេស្តរកជំងឺកូវីដ១៩។ ថ្លៃដើមនៃការធ្វើតេស្តនិងការធានារ៉ាប់រងសុខភាពរយៈពេល២ឆ្នាំដែលសរុបមានទឹកប្រាក់៧,២០០បាតត្រូវតែចេញថ្លៃដោយដោយពលករឬនិយោជករបស់ពួកគេ។
លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា វាជាការសំខាន់ណាស់ដែលម្ចាស់អាជីវកម្មត្រូវសហការដោយប្រាប់អាជ្ញាធរថាតើមានកម្មករចំនួនប៉ុន្មាននាក់ដែលពួកគេត្រូវការ។
លោកលើកឡើងថា “វាជាការទទួលខុសត្រូវរបស់ម្ចាស់រោងចក្រ។ ប្រសិនបើយើងរកឃើញថាមិនមានការផ្តល់ព័ត៌មានឬខកខានមិនប្រាប់ការពិតហើយស្វែងរកការងាររបស់កម្មករខុសច្បាប់, រោងចក្រនោះនឹងស្ថិតនៅក្នុងបញ្ជីខ្មៅ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ប្រជាជនថៃ កាន់តែរើសអើងពលករចំណាកស្រុកមីយ៉ាន់ម៉ា ដល់ថ្នាក់អ្នកខ្លះហ៊ានប្រមាថអាយុជីវិត
ចុចអាន៖ ទោះកូវីដផ្ទុះខ្លាំង ពលករចំណាកស្រុកនៅតែលួចចូលប្រទេស ថៃ កងទ័ពទប់មិនឈ្នះ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់