Connect with us

សុខភាព

រឿងធំ ៣ បង្ក​ហានិភ័យ​ដល់​រាងកាយ​និង​ខួរក្បាលតែ​មនុស្ស​និយមធ្វើ​ជាប្រចាំ

បានផុស

នៅ

គ្នា​យើង​មួយ​ចំនួន​ធំ​ ចូលចិត្ត​មាន​ទម្លាប់​ធ្វើ​រឿង​ខ្លះ​គិត​ថា​ជា​រឿង​សាមញ្ញ​ ប៉ុន្តែ​បង្ក​ជា​ហានិភ័យ​ដល់​រាងកាយ​និង​ខួរក្បាល​ឲ្យ​ស្ពឹក​ស្រពន់ ​លែង​ដំណើរការ​ ឬ​ទៅ​ជា​ស្លន់ស្លោឡើងៗ ច្របូកច្របល់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ស្វែងយល់​ថា​ទង្វើបំផ្លាញសុខភាព​អី្វ​ខ្លះ​ ដែល​យើង​តែងតែ​ធ្វើ​មិន​ដឹងខ្លួន​សឹង​តែ​រាល់​ថ្ងៃ ៖

១. តែងតែ​ធ្វេសប្រហែស​ជាមួយ​ខួរក្បាល

កម្រិត​ថាមពល​របស់​រាងកាយ​យើង​ ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​ ជា​ពិសេស​ការ​សម្រេចចិត្ត​ដែល​ស្មុគស្មាញ​បំផុត។ ខួរក្បាល​ត្រូវ​ការ​គ្លុយកូស​និង​ពេល​សម្រាក ​ដែល​ទាំងពីរ​នេះ​ត្រូវ​ការ​ការ​ចាក់​ប្រេង​បំពេញ​បន្ថែម​ជាប្រចាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​នៅ​ពេល​ដែល​យើង​ឃ្លាន​ឬ​មិន​បាន​គេង​លក់​ស្កប់ស្កល់​ យើង​នឹង​បាត់បង់​សមត្ថភាព ​ហើយ​ចាប់ផ្ដើម​​មើល​ឃើញ​ស្រមោល​ពណ៌​ប្រផេះ​មិនខាន។

ចូរទទួលទានឲ្យបានគ្រប់គ្រាន់​ និង​គេងលក់ស្កប់ស្កល់ ទើបមិនជះឥទ្ធិពលដល់រាងកាយ។

២. ភាព​ភ័យខ្លាច​អាច​ជះឥទ្ធិពល​ដល់​រាងកាយ

​សរីរវិទ្យា​តែង​ជះ​ឥទ្ធិពល​ដល់​អារម្មណ៍​ គំនិត​និង​ឥរិយាបថ​របស់​យើង​នៅ​ក្នុង​រង្វិល​ជុំ ហើយ​វា​ដំណើរការ​លឿន​ជាង​អ្វី​ទាំង​អស់​ ពីព្រោះ​នេះ​ជា​យន្តការ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ផ្នែក​ដំបូង​បំផុត​នៃ​ខួរក្បាល។

នៅ​ពេល​មនុស្ស​បាន​លឺ​សំឡេង​ស្រែក​ខ្លាំង​ៗ​ នោះ​បេះដូង​នឹង​ចាប់ផ្ដើម​លោត​លឿន​ជាង​មុន​ ចំណែក​ចរន្តឈាម​ក៏​រត់​មិន​ស្រួល​ក្នុង​រាងកាយ។

នៅ​ពេល​មាន​បញ្ហា​ស្លន់ស្លោ​ សូម​សម្រួល​អារម្មណ៍​ឲ្យ​នឹងន​ ហើយ​ដក​ដង្ហើម​វែងៗ ​ចូល​និង​ចេញ​ក្នុង​រាងកាយ។

៣. មិន​ចេះ​គ្រប់គ្រង​អារម្មណ៍

ការស្រាវជ្រាវ​បង្ហាញ​ថា​ មនុស្ស​ដែល​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ខ្លួនឯង​ ច្រើន​តែ​ចៀសវាង​សកម្មភាព​និង​ការ​សម្រេចចិត្ត​សំខាន់ៗ​ជានិច្ច។

ប្រសិន​បើ​រឿង​នោះ​កើតឡើង​ សូម​ស្ងប់ស្ងាត់ ​ហើយ​មាន​មេត្តាធម៌​ចំពោះ​ខ្លួនឯង។

យើង​គ្រប់គ្នា​តែងតែ​ព្យាយាម​គ្រប់គ្រង​ជីវិត​ខ្លួនឯង​ តាម​រយៈ​គំនិត​ដែល​មិន​បាន​​ដឹងខ្លួន ​ស្មារតី​មិន​ដឹង​ខ្លួន​នេះ​ហើយ ​គឺ​ជា​អ្នក​ដែល​ជំរុញ​ឥរិយាបថ​របស់​យើង​ឲ្យ​ដើរ​ខុស៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ប្រភព ៖ forbes

ចុចអាន៖ទឹកសណ្តែកមិនបង្កជំងឺមហារីកសុដន់ដូចពាក្យចចាមអារាម ថែមទំាងការពារបានទៀត

ចុចអាន៖ហានិភ័យ នៃការទប់ផោម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម