សុខភាព
អ្វីទៅជាជំងឺតេតាណូស?
តេតាណូស (Tétanos) គឺជាជំងឺមួយកើតឡើងដោយសារជាតិពុលរបស់ Bactérie Clostridium tetani ទៅភ្ជាប់កោសិកាប្រព័ន្ធប្រសាទ ហើយបណ្តាលឲ្យមានការកន្ត្រាក់សាច់ដុំ ចាប់ផ្ដើមដំបូងនៅលើសាច់ដុំផ្ទៃមុខ សាច់ដុំក។ ក្នុងនោះ បណ្តាលឲ្យមានការឈឺចាប់ ពិបាកហារមាត់ ពិបាកលេបទឹកមាត់ និងចំណីអាហារ ដែលតែងតែចូលមកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែតយើងជាញឹកញាប់។
ជំងឺតេតាណូស អាចកើតឡើងចំពោះមនុស្សយើងគ្រប់វ័យ និងទៅលើសត្វពាហនៈផងដែរ។ តែបើកើតលើកូនក្មេងទើបនឹងកើត យើងច្រើនហៅថាជំងឺស្កន្ទជាន់ ដោយសារមិនបានការចាក់ថ្នាំបង្ការ ឬចាក់មិនបានគ្រប់គ្រាន់(Vaccination incomplète) ឬមិនបានចាក់ រំលឹកឡើងវិញ(Absence de rappel) និងការខ្វះអនាម័យធ្វើឲ្យជំងឺតេតាណូសកើតមានឡើងជាញឹកញាប់ ហើយធ្ងន់ធ្ងរ ដែលបណ្តាលឲ្យអ្នកជំងឺស្លាប់។
១) ភ្នាក់ងារបង្ករោគ ៖
មេរោគ នៃជំងឺតេតាណូសឈ្មោះក្លូសទ្រីឌីយ្យូមតេតានី (Clostridium tetani ou Bacillus tetani ou Bacille de Nicolaïer) គឺជាបាក់ស៊ីក្រាំបូក មានចលនារស់នៅដោយមិនត្រូវការខ្យល់អុកស៊ីហ្សែន។
មេរោគតេតាណូសរស់នៅក្នុងដី ក្នុងលាមកសត្វរស់នៅក្នុងប្រដាប់រំលាយអាហាររបស់មនុស្ស និង សត្វពាហនៈដែលស៊ីស្មៅជាអាហារ។
មេរោគតេតាណូសមានទ្រង់ទ្រាយពីរ ៖
– ទី១រូបរាងជាបាក់ស៊ី (forme végétative) ដែលយើងអាចសម្លាប់ពួកវាបានដោយសារថ្នាំផ្សះ ដោយ សារកម្ដៅ ដោយសារថ្នាំសម្លាប់មេរោគជាពីសេសពពួកអាល់កាឡាំង។
– ទី២រូបរាងជាស្ព័រ (forme sporulée ) ដែលរស់នៅបានយូរឆ្នាំដែលធន់នឹងកម្ដៅ និងទឹកថ្នាំសម្លាប់ មេ រោគ។
មេរោគតេតាណូសបញ្ចេញជាតិពុលពីរយ៉ាងទៅលើប្រព័ន្ធប្រសាទ គឺ Tétanospasmine ធ្វើដំណើរតាមចរន្តឈាម និងទឹករងៃ រួចទៅភ្ជាប់នឹងកោសិកាប្រព័ន្ធប្រសាទ រីឯTétanolysine ជួយសម្រួល ការកើនឡើង នៃមេរោគតេតាណូស។
មេរោគ នៃជំងឺតេតាណូសចូលមកក្នុងខ្លួនមនុស្សយើងតាមរយៈរបួស ដំបៅ សត្វខាំ។ ទោះបីរបួសនោះតិចតួចក្តី។

២) រយៈពេលបង្ករោគ ៖
ចាប់តាំងពីពេលមេរោគតេតាណូសចូលក្នុងខ្លួនយើងតាមរយៈមុខរបួសដោយប្រការណាមួយ រហូត ដល់ចេញរោគសញ្ញាតេតាណូសមានរយៈពេលជាមធ្យមប្រហែលពី១០ថ្ងៃ ទៅ១៥ថ្ងៃ។ តែរោគសញ្ញា អាចនឹងកើតឡើងពីរយៈពេលតិចជាង២៤ម៉ោង ដល់២១ថ្ងៃ។ កាលណារោគសញ្ញាកាន់តែឆាប់កើតឡើង ជំងឺតេតាណូស កាន់តែធ្ងន់ធ្ងរ។
៣) រោគសញ្ញា នៃជំងឺតេតាណូសមាន ៖
– ការកន្ទ្រាក់សាច់ដុំនៅលើផ្ទៃមុខធ្វើឲ្យ ៖ ពិបាកហារមាត់((Trismus) មុខដូចស្វាសើច (rire sadonique) ពិបាកលេបទឹកមាត់ ឬចំណីអាហារ និងធ្វើឲ្យឈ្លក់(Dysphagie avec risque de fausse route)។
– ការកន្ទ្រាក់សាច់ដុំ និងសាច់ដុំខ្នងធ្វើឲ្យ ៖ ក្បាលទាញមកក្រោយឆ្អឹងខ្នងកោង ផតមកមុខ (opisthotonos)។
– ការកន្ទ្រាក់សាច់ដុំនៅអវយវៈលើធ្វើឲ្យដៃបត់ចូលហើយរឹង។
– ការកន្ទ្រាក់សាច់ដុំនៅអវយវៈក្រោម ធ្វើឲ្យជើងលាតសន្ធឹងត្រង់ហើយរឹង។
– ការកន្ទ្រាក់សាច់ដុំទ្រូង និងសន្ទះទ្រូង ធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម។
– រោគសញ្ញាផ្សេងទៀតមានឡើងឈាម បេះដូងដើរញាប់ បែកញើសខ្លាំង ក្តៅខ្លួន។ ក្នុងករណី ធ្ងន់ធ្ងរខ្លាំង បេះដូងដើរយឺត និងសម្ពាធឈាមចុះ។
– មានការកន្ទ្រាក់សាច់ដុំជាប់ និងមានការឈឺចាប់ខ្លាំង។ ការកន្ទ្រាក់សាច់ដុំនេះខ្លាំងឡើងៗ នៅពេលលឺសំឡេង ពេលត្រូវពន្លឺ ឬនៅពេលគ្រូពេទ្យពិនិត្យ។

៤) វិធានការការពារ ៖
ជំងឺតេតាណូស គឺជាជំងឺមួយដែលយើងទាំងអស់គ្នាអាចការពារបាន ៖
– ចាក់ថ្នាំបង្ការតេតាណូស(Vaccination antitétanique) ឲ្យបានគ្រប់គ្រាន់ និងចាក់រំលឹកឡើងវិញ។
– ក្នុងករណីមានរបួសដោយប្រការណាមួយយើង ៖
• ត្រូវលាងសំអាតមុខរបួសដោយទឹកស្អាត ទឹកថ្នាំសម្លាប់មេរោគ។
• ត្រូវចាក់ Sérum antitétanique (SAT) ត្រូវចាក់ Vaccin antitétanique (VAT)។
“ជំងឺតេតាណូស តែងតែកើតឡើងចំពោះអ្នកមិនបានចាក់ថ្នាំការពារតេតាណូស អ្នកចាក់មិនបាន គ្រប់គ្រាន់ អ្នកចាក់បានគ្រប់គ្រាន់តែមិនបានចាក់រំលឹកឡើងវិញ នៅពេលមានរបួសដោយប្រការណាមួយ។ ដើម្បីការពារជំងឺតេតាណូស សូមបងប្អូនទៅចាក់ថ្នាំបង្ការនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតអស់លោកអ្នក”៕
អត្ថបទ ៖ រស្មី
ចុចអាន៖អាយុ៤០ ៥០ឆ្នាំហើយ នៅមករដូវទៀត តើមូលហេតុអ្វី?
ចុចអាន៖រឿងធំ ៣ បង្កហានិភ័យដល់រាងកាយនិងខួរក្បាលតែមនុស្សនិយមធ្វើជាប្រចាំ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍