Connect with us

ជីវិតកម្សាន្ដ

ដើរលេងហើយ ចេះ​តែ​ឈឺ ចេះ​តិចនិក​ទាំង​៥​នេះ លែង​បារម្ភ

បានផុស

នៅ

នៅ​ពេល​ដែល​យើង​ចេញ​ដើរ​លេង វា​ពិបាក​ណាស់​ទៅ​ហើយ​ក្នុង​ការ​ថែ​ទាំ​រាងកាយ និង​សុខភាព​ឲ្យ​បាន​ល្អ ពិសេស​នៅ​ពេល​ត្រូវ​ដើរ​លេង​ពេល​ថ្ងៃ​ឈប់​សម្រាក​យូរ​ជា​ដើម។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ បើ​ដើរ​លេង​ច្រើន​ផង ឬ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​ច្រើន​ទៀត ច្បាស់​ជា​ឈឺ មាន​អារម្មណ៍​ថា​មិន​ស្រួល​ខ្លួន ហើយ​បែរ​ជា​ដើរ​លេង​លែង​កើត​វិញ។ ហេតុ​នេះ​ហើយ បើ​យើង​ចេះ​តិចនិក​មើល​ថែ​សុខភាព​បាន​ល្អ ទោះ​ដើរ​លេង​ច្រើន​ថ្ងៃ ច្រើន​កន្លែង​ក៏​សុខភាព​មិន​ចុះ​ខ្សោយ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.គេង​ឲ្យ​បាន​គ្រប់​គ្រាន់

អ្នក​ណា​ក៏​ដូច​អ្នក​ណា ឲ្យ​តែ​ពេល​បាន​ទៅ​ដើរ​លេង ដឹង​តែ​សប្បាយ​ចិត្ត​ពេក រហូត​ខ្លះ​គេង​មិន​លក់​ក៏​មាន។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន វិល​មុខ និង​អាច​ប៉ះពាល់​ដល់​អារម្មណ៍​បាន។ ពេល​យប់មុនដើរ យើង​គួរ​គេង​ឲ្យ​បាន ៦-៩​ម៉ោង ឬ​បើ​គេង​មិន​បាន​ច្រើន​ពេល​យប់ យើង​អាច​សម្រាក​នៅ​តាម​ផ្លូវ​ជំនួស​ក៏​បាន។

២.ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អ

ពេល​​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ដល់​គោល​ដៅ យើង​មិន​សូវ​ខ្វាយ​ខ្វល់​នឹង​អាហារ​ដែល​យើង​ញ៉ាំ​ទេ ភាគច្រើន​​គិត​ថា ញ៉ាំ​អី​ក៏​បាន​ឲ្យ​ឆ្អែត​ៗ​ពោះ​ទៅ ជា​ពិសេស​អាហារ​ពេល​ព្រឹក។ តែ​យើង​ត្រូវ​ដឹង​ថា អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​ជាង​គេ​ក្នុង​មួយ​ថ្ងៃៗ ហេតុ​នេះ ​គួរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ល្អៗ ជួយ​ផ្ដល់​ថាមពល ដើម្បី​កុំ​ឲ្យ​យើង​ឆាប់​អស់​កម្លាំង​តាម​ផ្លូវ។

៣.ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ឬ​បើ​អាច​គួរ​តែ​ញ៉ាំ​ថ្នាំ​វីតាមីន​បំប៉ន​បន្ថែម ជា​ពិសេស​សម្រាប់​គ្នា​យើង​ណា​ដែល​ត្រូវ​ជិះ​យន្តហោះ ឬ​ឡាន​​មាន​មនុស្ស​ច្រើន។ យក​ល្អ ញ៉ាំ​ទឹក និង​ពពួក​វីតាមីន C ដើម្បី​ជួយ​ការពារ​ខ្លួនពី​ជំងឺ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​ថ្ងៃ​សប្បាយ​របស់​យើង។

៤.ធ្វើ​ចលនា​រាង​កាយ​ឲ្យ​បាន​ច្រើន

មាន​គ្នា​យើង​ខ្លះ ពេល​ទៅ​ដើរ​លេង​ម្ដងៗ​មិន​សូវ​ជា​ធ្វើ​ចលនា​រាងកាយ បញ្ចេញជាតិ​ពុល​ចេញ​ក្នុង​ខ្លួន​ទេ។ ម៉្យាង​វិញ ពេល​ទៅ​ដើរ​លេង ​ពិបាក​ហាត់​ប្រាណ​ទៀត ប៉ុន្តែយើង​អាច​បញ្ចេញ​ញើស​បន្តិច​បន្តួច ដោយ​ការ​ដើរ​មើល​ទេសភាព ពេល​សម្រាក​បាយ​ថ្ងៃ​ត្រង់ ឬ​ប្រើ​អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ ឬ​ដើរ​ពេល​ព្រឹក​ព្រលឹម​ក៏​បាន។

៥.គ្រប់គ្រង​ស្ត្រេស

ជួន​កាល ពេល​​ដើរ​លេង​ឃើញ​មនុស្ស​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​អារម្មណ៍​បែរ​ជា​ធុញ កើត​ស្ត្រេស​វិញ។ ដូច​នេះ បើ​កើត​ស្ត្រេស​ពេល​ដើរ​លេង យើង​អាច​រក​កន្លែង​ស្ងាត់ៗ មិន​សូវ​សម្បូរ​មនុស្ស ឬ​អាច​ធ្វើ​សមាធិ ឬ​មួយ​យូហ្កា​ពេល​ព្រឹក​ព្រលឹម ដើម្បី​រំសាយ​អារម្មណ៍​ក៏​ល្អ។

បន្ថែម​ពី​លើ​នេះ ពេល​យើង​ទៅ​ដើរ​លេង មិន​ត្រូវ​ភ្លេច​លាង​ដៃ​ជា​មួយ​សាប៊ូ ឬ​ជែល​ឲ្យ​បាន​ញឹក​ញាប់ រក្សា​គម្លាត​ពី​មនុស្ស​ដទៃ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ឆ្លង ជំងឺ​កូវីដ-១៩

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ ៤ យ៉ាង​គួរ​ដឹង​សម្រាប់​អ្នក​​ចង់​ទៅលេងកំពត​​លើក​ដំបូង

សូមចុចអាន៖ ប្រសិន​ត្រូវ​វង្វេងផ្លូវ ពេលដើរកម្សាន្តក្នុងព្រៃ ​គួរធ្វើយ៉ាងណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម