ព័ត៌មានជាតិ
ជំងឺរលាកថ្លើមដោយមេរោគប្រភេទ បេ ជាឃាតកស្ងៀមស្ងាត់ដ៏គួរឲ្យខ្លាច
ជំងឺថ្លើមប្រភេទបេ ជាបញ្ហាដែលយើងឧស្សាហ៍ជួបប្រទះញឹកញាប់ ហើយមានអត្រាប្រហែល១០ភាគរយ នៃប្រជាជនកម្ពុជា។
ជំងឺនេះ បង្កឲ្យមានការរលាកសាច់ថ្លើម និង អាចវិវត្តន៍ទៅរកសភាពក្រិនថ្លើមបាន។ ជាពិសេសវាក៏អាចវិវត្តន៍ទៅជាបញ្ហាដុំមហារីកថ្លើម ដែលអាចឲ្យប៉ះពាល់ដល់អាយុជីវិត និងក៏ជាឃាតកដ៏សាហាវស្ងៀមស្ងាត់មួយផងដែរ ព្រោះថាជាទូទៅ ៨០ ទៅ ៨៥ ភាគរយ នៃអ្នកជំងឺនេះ គឺគ្មានរោគសញ្ញាអ្វីអាចឲ្យយើងបានដឹងជាមុននោះឡើយ។
ក) រោគសញ្ញា ៖
រោគសញ្ញ្ញាដែលកើតអាចមាននៅលើអ្នកជំងឺគឺអាស្រ័យទៅលើកម្រិត នៃការរលាក និង សភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹង និង ថ្លើមក្រិន)។ នៅខាងក្រោមនេះ គឺជាសញ្ញាមួយចំនួន ហើយមានតែ ១០ ទៅ ១៥ ភាគរយ នៃអ្នកជំងឺថ្លើមប្រភេទបេ ដែលស្តែងចេញ :
– ការហេវហត់ ចុះខ្សោយកម្លាំង និង សុខភាព ដោយមិនមានមូលហេតុច្បាស់លាស់
– ឡើងលឿងភ្នែក និង ស្បែក
– មានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយធំ
– មានការហើមជើងជាដើម…។
ខ) ការធ្វើរោគវិនិច្ឆ័យ ៖
មានតែការពិនិត្យឈាមប៉ុណ្ណោះ ដែលអាចធ្វើរោគវិនិច្ឆ័យជំងឺនេះបាន ដោយការរកមេរោគ និង រាប់ចំនួនមេរោគ (Ag Hbs, Ac Hbs, Ac Hbc និង PCR HBV quantitatif)។
គ) ការចម្លងរោគ ៖
មេរោគនេះអាចឆ្លងតាមរយៈ
– ការប៉ះពាល់ឈាមអ្នកជំងឺថ្លើមប្រភេទ បេ
– ពីម្តាយដែលមានផ្ទុកមេរោគទៅកូន (អំឡុងមានផ្ទៃពោះ និងសម្រាល)
– ការរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ
– ការប្រើប្រាស់សម្ភារៈ ឬ វត្ថុមុតស្រួចរួមគ្នា ដែលមានការដាច់រលាត់ចេញឈាម (កន្ត្រៃកាត់ក្រចក, ច្រាស់ដុសធ្មេញ, កន្ត្រៃកាត់សាច់, ម្ជុលចាក់…)
ឃ) វិធីការពារ ៖
ជំងឺថ្លើមប្រភេទ បេ ជាជំងឺមួយដែលយើងអាចចៀសផុត និងការពារបាន តាមរយៈការចាក់វ៉ាក់សាំងការពារមេរោគថ្លើមប្រភេទ បេ ឲ្យបានត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ ជាទូទៅការចាក់វ៉ាក់សាំងនេះមានចំនួន៣ដង ហើយយើងត្រូវពិនិត្យឈាមដើម្បីបញ្ជាក់ច្បាស់ថា ខ្លួនរបស់យើងមានប្រព័ន្ធការពារមេរោគនេះពីការចម្លង។
ង) វិធីព្យាបាល ៖
ជំងឺរលាកថ្លើមប្រភេទ បេ អាចព្យាបាលជាសះស្បើយ ដោយតម្រូវឲ្យព្យាបាលរយៈពេលយូរ ពិសាថ្នាំឲ្យបានទៀងទាត់ តាមដានជំងឺជាប់លាប់ ដោយគោរពតាមការណាត់របស់គ្រូពេទ្យ។ ការព្យាបាលប្រសើរបំផុត គឺនៅដំណាក់កាលថ្លើមមិនទាន់ក្រិន ឬ មិនមានដុំមហារីកសាច់ថ្លើម ចៀសវាងបណ្តែតបណ្តោយឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ និងពិបាកព្យាបាល។
* ការព្យាបាលជំងឺរលាកថ្លើមប្រភេទ បេ នេះ គឺទាមទារការព្យាបាលរយៈពេលយូរ និង មានភាពស្មុគស្មាញដែរ ដូច្នេះអ្នកជំងឺគួរគប្បីធ្វើការព្យាបាល និង តាមដានជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញឲ្យបានត្រឹមត្រូវបំផុតតាមបច្ចេកទេសវេជ្ជសាស្ត្រ។
«សូមលោក លោកស្រី អញ្ជើញមកជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានព័ត៌មានលំអិតក្បោះក្បាយ អំពីវិធីសាស្ត្រ នៃការការពារលោកអ្នក ពីមេរោគថ្លើមប្រភេទបេ និងវិធីសាស្ត្រ នៃការព្យាបាលទាន់ពេលវេលា ចៀសវាងផលវិបាក នៃជំងឺនេះ ដូចជា ការរលាករ៉ាំរ៉ៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម»៕
អត្ថបទ ៖ រស្មី
ចុចអាន៖ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ
ចុចអាន៖ឃើញកូនក្ដៅខ្លួន ក្អួត កុំប្រហែស អាអូនអាចកើតជំងឺរលាកថ្លើមប្រភេទ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់