ព័ត៌មានជាតិ
ពលរដ្ឋស្រុកទឹកផុសត្រេកអរ ក្រោយអាជ្ញាធរបើកផ្លូវ៤គីឡូម៉ែត្រ ដែលគេបិទអស់ពេល៥ឆ្នាំ
ផ្លូវចាស់ប្រវែង៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ ដែលមាននៅក្នុងប្លង់សុរិយោដី ដែលត្រូវបុគ្គលម្នាក់បិទអស់រយៈពេលជាង ៥ ឆ្នាំហើយនោះ ដោយកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានក្រុមការងារចម្រុះដឹកនាំដោយលោក សូត សង់ អភិបាលរងស្ដីទី ស្រុកទឹកផុស ចុះបើកឡើងវិញ ដើម្បីទុកជូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ ក្រោយពីមានការប្ដឹងទាមទារកន្លងមក។
លោក សូត សង់ អភិបាលរងស្ដីទីស្រុកទឹកផុស ក្នុងពេលចុះបើកផ្លូវនេះ នៅក្នុងភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស បាននិយាយទៅកាន់ម្ចាស់ដីលោក ខូវ គាត ថា ក្រុមការងារចុះមកនេះ គឺសំណូមពរឲ្យម្ចាស់ដីបើកផ្លូវចាស់ ដែលមានទទឹង៥ម៉ែត្រ និងបណ្ដោយ៤គីឡូម៉ែត្រ នៅក្នុងប្លង់សុរិយោដីឡើងវិញ ដូច្នេះសូមម្ចាស់ដីសហការជាមួយក្រុមការងាររបស់យើង ដោយមិនអាចធ្វើការបិទផ្លូវសាធារណៈនេះ តទៅទៀតបានឡើយ។ ឆ្លើយតបជាមួយក្រុមការងារ លោក ប៊ុន ចាន់វីរៈ កូនលោក ខូវ គាត់ បានសុំមើលពាក្យប្ដឹង ដែលប្រជាពលរដ្ឋសុំបើកផ្លូវ។ ក្នុងពេលនោះដែរ លោក សូត សង់ អភិបាលរងស្រុកទឹកផុសបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដីលោកនិងក្រុមការងារចុះមួយនេះ គឺមកសម្របសម្រួលសុំឲ្យបើកផ្លូវចាស់៥ម៉ែត្រ ដែលមាននៅក្នុងប័ណ្ណកម្មសិទ្ធិ។ ដូច្នេះបើលោកទាមទារពាក្យបណ្ដឹងនោះ វាជារឿងផ្សេងដែលអាចនឹងជាប់បណ្ដឹងអាជ្ញារបស់តុលាការ នឹងមានទោសទណ្ឌថែមទៀត ដោយសារករណីបិទផ្លូវសាធារណៈនេះ។
បន្ទាប់ពីមានការពន្យល់ណែនាំជាច្រើន ទាក់ទងនឹងផ្លូវច្បាប់របស់ការងារចម្រុះទើបលោក ប៊ុនចាន់ វីរៈ និងលោក ខូវ គាត យល់ព្រមបើកផ្លូវ ដែលលោកបានបិទជាង៥ឆ្នាំនោះឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ។ ជាមួយគ្នានេះដែរ មន្ត្រីជំនាញសុរិយោដីស្រុក ក៏បានចុះចុចនិយាមកាមជាក់ស្ដែងទៅតាមប្លង់ដី ដែលមានផ្លូវចាស់ ដើម្បីកំណត់ចំណាំឲ្យអាជ្ញាធរមូលដ្ឋានបានដឹង ដើម្បីទុកផ្លូវឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណៈ។
តាមការបញ្ជាក់របស់ក្រុមការងារចម្រុះបានឲ្យដឹងថា ផ្លូវចាស់របស់រដ្ឋ ដែលមាននៅក្នុងប្លង់មួយចំនួនស្ថិតនៅលើផ្លូវថ្មី ដែលលោក ខូវ គាត បានជួសជុលកែលំអ មួយចំនួនទៀតស្ថិតនៅក្នុងព្រៃក្នុងអូរ និងមួយចំនួនទៀត ត្រូវបានលោក ខូវ គាត ដាំដុះដំណាំពីលើ និងសំណង់រឹង ផងដែរ។ ករណីខាងលើនេះ ប្រហែលជាក្នុងពេលខាងមុខ តម្រូវឲ្យភាគីពាក់ព័ន្ធទាំងអស់ មានការសម្របសម្រួលគ្នាបន្តទៀត ទើបការបើកផ្លូវចាស់ខាងលើនេះ អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរបានដោយរលូន។
ដោយឡែក ក្នុងការបើកផ្លូវចាស់នេះឡើងវិញ ប្រជាពលរដ្ឋដែលជាអ្នកប្ដឹងទាមទារសុំឲ្យបើកផ្លូវ បានលើកឡើងថា ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោក សូត សង់ អភិបាលរងស្តីទីស្រុកទឹកផុស ដែលបានដឹកនាំក្រុមការងារចម្រុះចុះមកបើកផ្លូវចាស់នេះវិញបាន ដោយជោគជ័យព្រោះថា ផ្លូវចាស់នេះ ត្រូវបានគេបិទរយៈពេល៥ទៅ៦ឆ្នាំមកហើយ ដូចនេះ ពួកគាត់គ្មានអ្វីក្រៅពីម្រាមដៃដប់ សូមថ្លែងអំណរគុណ និងសូមបួងសួងជូនពរដល់ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង លោក សូត សង់ អភិបាលរងស្រុកទឹកផុស និងក្រុមការងារទាំងអស់សូម សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការនិងជោគជ័យគ្រប់ភារកិច្ច ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ ពន្លឿនការដ្ឋានអាងចម្រុះប្រព្រឹត្តិកម្មទឹកកខ្វក់ លែងឲ្យបង្ហូរចូលសមុទ្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់