Connect with us

ព័ត៌មានជាតិ

កុមារាអាយុថ្លៃពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅ​ស្រុកថ្មគោល បានទទួលថវិកាឧបត្ថម្ភ ១ លានរៀល

បានផុស

នៅ

កុមារាអាយុ ២ ឆ្នាំម្នាក់ ដែលអាយុថ្លៃនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកថ្មគោលកាលពីពេលថ្មីៗនេះ ទទួលការឧបត្ថម្ភពីសំណាក់លោកស្នងការនូវទឹកប្រាក់ចំនួន១លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយការអាណិតអាសូរចំពោះកុមារា យឿន វ៉ាន់ឆាយ ដែលត្រូវកំព្រាឪពុកម្ដាយ កាលពីរសៀលថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង បានឧបត្ថម្ភទឹកប្រាក់ចំនួន១លានរៀល តាមរយៈ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកជូនក្រុមគ្រួសារសាច់ញាតិដែលកំពុងបីបាច់ក្មេងប្រុសរូបនេះ។ 

សូមរំឭកថា កុមារា យឿន វ៉ាន់ឆាយ ត្រូវបាត់បង់ឪពុកម្ដាយក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏​រន្ធត់មួយកាលពី យប់ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពពា​លខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្ត ជាមួយនឹងរថយន្តបណ្តាលឱ្យមនុស្ស​ចំនួន ០៨ នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានអំពាវនាវចំពោះបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងឡាយ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យ​បានខ្ជាប់ខ្ជួនក្នុងពេលធ្វើដំណើរទៅទីជិតឬឆ្ងាយ សូមកុំទទួលទានគ្រឿងស្រវឹ​ងនៅពេលបើកបរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទ៖ សោ និយមរ័ត្ន

ចុចអាន៖ ត្រឹមមួយ​ថ្ងៃ ពលករ ១២ នាក់​ភាគច្រើន​នៅ​ប៉ៃលិន បាន​ឆ្លងកូវីដ ១៩

ចុចអាន៖ ផ្អាក​ដឹកជញ្ជូន​ពលករ​ ទោះ​មាន​ដល់​រាប់ម៉ឺន​នាក់ ត្រូវ​ពង្រឹង​សមត្ថភាព​​គ្រប់គ្រង ​ចត្តាឡីស័ក​តាមព្រំដែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ១ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ២ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម