ព័ត៌មានជាតិ
ប្រហោងពោះ! កាយដីដំបូកស្រែប្រទះឃើញគ្រាប់កាំភ្លើង AK.47 ជាង ១ពាន់គ្រាប់
បន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាង ១ ពាន់គ្រាប់ ប្រជាពលរដ្ឋកាយដីដំបូកស្រែប្រទះឃើញ បានយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលយកទៅរក្សាទុកនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។

លោកវរសេនីយ៍ទោ ឈឿង គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ប្រជាពលរដ្ឋ ឈ្មោះ ជុំ ជឿន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជួលគ្រឿងចក្រយកមក កាយដំបូកស្រែ ចំងាយប្រមាណ ១,៥០០ ម៉ែត្រ ស្រាប់តែបានប្រទះឃើញគ្រាប់ AK,47 ចំនួន ១,៤០២ គ្រាប់ នៅមានគុណភាពដែលបានកប់នាសម័យសង្រ្គាម។

លោកអធិការបានបញ្ជាក់ថា ប្រជាពលរដ្ឋឈ្មោះជុំ ជឿន ក៏បានប្រគល់គ្រាប់ទាំងនោះជូនកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារ ដើម្បីរក្សាទុកបញ្ចៀសការគ្រោះថ្នាក់ជាយថាហេតុ និងរងចាំប្រគល់ឲ្យអង្គភាពស៊ីម៉ាក់យកទៅកំទេចចោលផងដែរ ៕

អត្ថបទ៖ វ៉ាន់ ណាង
ចុចអាន៖ ឃាត់ខ្លួនអ្នកលក់៣នាក់ និងអ្នកប្រើប្រាស់២នាក់ ដកហូតថ្នាំញៀនជិត១គីឡូ
ចុចអាន៖ ជីតា ត ខ្សែភ្លើងដាក់អំពូលរ៉ឺម៉កកង់បីមិនប្រយ័ត្ន ចៅស្រីឆក់ស្លាប់ភ្លាមៗ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ