KPT+
តន្រ្តីមានប្រយោជន៍ដល់សុខភាព លើសពីអ្វីយើងធ្លាប់ដឹង
គ្នាយើងពិតជាដឹងហើយថា ការស្ដាប់តន្ត្រីជា វិធីកម្សាន្តអារម្មណ៍មួយបែប ហើយការសិក្សាមួយចំនួនបានលើកជាយោបល់ថាតន្រ្តីថែមទាំងជួយឲ្យសុខភាពយើងកាន់តែប្រសើរថែមទៀត។
ដូចយើងដឹងហើយថាតន្ត្រីជាប្រភពកម្សាន្ត និងឆ្លុះបញ្ចាំងជារឿងរ៉ាវផ្សេងៗ ក្រៅពីនេះតន្រ្តីក៏អាចជួយឲ្យចិត្តយើងស្ងប់ ផ្ដល់ថាមពលដល់រាងកាយ និងជួយយើងគ្រប់គ្រងការឈឺចាប់ទៀតផង។
ខាងក្រោមនេះជាគុណប្រយោជន៍ដែលយើងអាចទទួលបានពីការស្ដាប់តន្រ្តី៖
១.ជួយដល់ការចងចាំ
ការសិក្សាបានរកឃើញថាការបើកតន្ត្រីកំដរពេលកំពុងធ្វើអ្វីមួយ គឺជួយឲ្យយើងមានការផ្ដោតអារម្មណ៍ខ្ពស់លើការងារ ឬសកម្មភាពផ្សេងទៀតបាន។ ម្យ៉ាងទៀត ការបើកតន្ដ្រីស្ដាប់បែបនេះក៏អាចជួយបង្កើនសមត្ថភាពចងចាំលើកិច្ចការអ្វីមួយបានផងដែរសម្រាប់មនុស្សវ័យចំណាស់។
ការសិក្សាបានណែនាំថាបើយើងចង់បង្កើនសមត្ថភាពផ្លូវចិត្តពេលកំពុងធ្វើអ្វីមួយ គួរបើកតន្ត្រីតិចៗគ្រាន់កំដរពេលយើងកំពុងធ្វើកិច្ចការនោះ។ យ៉ាងណា ការសិក្សាបញ្ជាក់ថាយើងមិនគួរស្ដាប់តន្ត្រីដែលមានចង្វាក់ភ្លេងលាយឡំគ្នាច្របល់ពេកទេ ដែលថាអាចរំខានអារម្មណ៍យើងទៅវិញ។
២. ជួយឲ្យញ៉ាំអាហារតិច
ការសិក្សាមួយបានរកឃើញថា តន្ត្រីក៏មានទំនាក់ទំនងនឹងការជួយឲ្យយើងស្រកគីឡូដែរ។ ស្រកគីឡូ គឺដោយសារតន្ត្រីជួយឲ្យយើងញ៉ាំអាហារក្នុងកម្រិតតិច ជាងពេលយើងមិនស្ដាប់តន្ត្រី។
ក្រុមអ្នកស្រាវជ្រាវ ពន្យល់ថាតន្ត្រីមានលក្ខណៈស្រទន់ជួយធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ ហើយពេលយើងមានអារម្មណ៍ថាស្ងប់ និងមានផាសុកភាព នោះយើងក៏ញ៉ាំអាហារយឺត និងមានអារម្មណ៍ឆាប់ដឹងថាឆ្អែតផងដែរ។
ការសិក្សាបញ្ជាក់ថា អ្នកចូលញ៉ាំអាហារក្នុងហាងមានចាក់តន្រ្តីបែបស្រទន់ ញ៉ាំអាហារ១៨ភាគរយទាបជាងអ្នកចូលញ៉ាំអាហារក្នុងហាងដែលមិនចាក់តន្រ្តីបែបនេះ។
៣. តន្រ្តីជួយគ្រប់គ្រងការឈឺចាប់
ការសិក្សាមួយបានបង្ហាញថា តន្រ្តីពិតជាមានប្រយោជន៍ដល់ការគ្រប់គ្រងការឈឺចាប់។ ការសិក្សានេះធ្វើឡើងលើអ្នកជំងឺមានបញ្ហាឈឺដុំស្បូន ហើយបានរកឃើញថាអ្នកបានស្តាប់តន្រ្តីមួយម៉ោងរាល់ថ្ងៃ ឃើញថាមានផលល្អក្នុងការកាត់បន្ថយការឈឺចាប់ បានល្អជាអ្នកដែលមិនស្ដាប់តន្រ្តី។
ការសិក្សានេះបានធ្វើឡើងក្នុងរយៈពេលបួនសប្ដាហ៍ ហើយអ្នកដែលបានស្ដាប់តន្រ្តីរាល់ថ្ងៃបានកាត់បន្ថយអារម្មណ៍ឈឺចាប់ និងអារម្មណ៍បាក់ទឹកចិត្តផងដែរ។ ដូចនេះហើយ ការសិក្សាបានអះអាងថាការស្ដាប់តន្រ្តីជាវិធីព្យាបាលសំខាន់មួយសម្រាប់អ្នកជួបបញ្ហាឈឺចាប់រ៉ាំរ៉ៃ។
៤.ជួយគេងលក់ស្រួល
ការគេងមិនលក់ ជាបញ្ហាធ្ងន់ធ្ងរមួយ ដែលអាចកើតមានលើមនុស្សគ្រប់វ័យ។ ការព្យាបាលបញ្ហានេះអាចមានវិធីច្រើនយ៉ាង ហើយមួយក្នុងចំណោមនោះ ក៏មានការស្តាប់តន្រ្តីដែរ។ ការសិក្សាបញ្ចាក់ថាការស្ដាប់តន្ត្រីស្រទន់បែបក្លាសិក(classic) មានផលល្អក្នុងការដោះស្រាយបញ្ហានេះ។ ការសិក្សាបានរកឃើញថា អ្នកបានស្ដាប់តន្រ្តី គឺបានគេងលក់ស្រួល ជាងអ្នកមិនស្ដាប់តន្រ្តី ឬអ្នកដេកស្ដាប់សៀវភៅជាសំឡេង។
៥.តន្រ្តីជួយជំរុញទឹកចិត្ត
កន្លងមក គ្នាយើងទំនងជាធ្លាប់ដឹងហើយថា ការស្ដាប់តន្រ្តីមានប្រយោជន៍ចំពោះអ្នកហាត់ប្រាណដូចគ្នា។ ការសិក្សារកឃើញថា ពេលយើងហាត់ប្រាណ ហើយស្ដាប់តន្ត្រីដែលមានចង្វាក់កន្ត្រាក់អារម្មណ៍ គឺជួយយើងឲ្យកាត់តែស្វាហាប់ក្នុងការហាត់ប្រាណ។
ដូចនេះហើយ បានជាមានការណែនាំថាបើគ្នាយើងចង់ឲ្យមានទម្លាប់ហាត់ប្រាណជាប្រចាំ គួរកុំភ្លេចភ្ជាប់ខ្លួនជាមួយតន្ត្រីផងដែរ ព្រោះថាតន្ត្រីនឹងជួយជំរុញទឹកចិត្តយើង និងធ្វើឲ្យយើងរីករាយក្នុងការហាត់ប្រាណ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
ចុចអាន៖ ឧស្សាហ៍គេងភ្ញាក់ទាំងកណ្ដាលយប់ មកពីមូលហេតុទាំង ៦ នេះ
ចុចអាន៖ ហេតុផល ៤ យ៉ាងបញ្ជាក់ថាអ្នករៀនតន្រ្តីមានភាពទាក់ទាញជាងមនុស្សធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់