KPT+
ទីក្រុងខ្មោច ៦កន្លែងដែលត្រូវគេបោះបង់ចោលនៅលើពិភពលោក
សង្គ្រាមបានបំផ្លាញគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុងដែលធ្លាប់តែល្បីល្បាញពីមុនមក។ តួយ៉ាង ដូចជាទីក្រុងខាងក្រោមនេះ បើនិយាយពីកេរ្តិ៍ឈ្មោះវិញ គឺធ្លាប់ល្បីជុំវិញពិភពលោក ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ទីក្រុងទាំងនេះត្រូវបានគេបោះបង់ចោល ក្លាយជាទីក្រុងខ្មោចរហូតមកដល់សព្វថ្ងៃនេះ។
១. Dorothy ទីក្រុង Alberta ប្រទេសកាណាដា
![](https://kampucheathmey.com/wp-content/uploads/2020/10/dorothy2_web-1024x679.jpg)
មានទីតាំងស្ថិតនៅក្នុងតំបន់ Alberta នៃខេត្ត Badlands ទីក្រុងនេះមានប្រជាជនក្នុងតំបន់រស់នៅខ្លះៗដែរ នៅពេលទៅដល់អ្នកនឹងឃើញវត្ថុបុរាណដែលត្រូវបានគេបោះបង់ចោលតាំងពីដើមសតវត្សរ៍ទី ២០ ។ Dorothy ធ្លាប់ជាទីក្រុងល្បីនិងមានប្រជាជនរស់
ច្រើននៅកំពូលភ្នំ អំឡុងទសវត្សឆ្នាំ ១៩២០ ។ ទោះយ៉ាងណាភាពរុងរឿងនោះមានមិនយូរឡើយ ទីបំផុតវាក៏ត្រូវគេទុកចោលដូចគ្នា។
២.Thurmond ទីក្រុង West Virginia សហរដ្ឋអាមេរិក
![](https://kampucheathmey.com/wp-content/uploads/2020/10/maxresdefault-1-3-1024x576.jpg)
នៅដើមសតវត្សរ៍ទី ២០ ទីក្រុង Thurmond គឺជាទីក្រុងរីកចម្រើនមួយដែលមានអាជីវកម្មនិងកន្លែងសម្រាប់ពាណិជ្ជកម្មនិងផ្លូវដែក ។ សណ្ឋាគារ Dun Glen ដែលមាន ១០០បន្ទប់បានបើកនៅឆ្នាំ ១៩០១ ហើយបានក្លាយជារមណីយដ្ឋានដែលត្រូវបានគេស្គាល់ទូទាំងប្រទេស។ វាត្រូវបានដុតបំផ្លាញនៅឆ្នាំ ១៩៣០ ជាការចាប់ផ្ដើមនៃការធ្លាក់ចុះនៃវិបត្តិផ្សេងៗដែលបានធ្វើឱ្យ Thurmond ក្លាយជាទីក្រុងខ្មោចនៅទសវត្សឆ្នាំ ១៩៥០។
៣. កំពង់ផែ Arthur ទីក្រុង Tasmania ប្រទេសអូស្ត្រាលី
![](https://kampucheathmey.com/wp-content/uploads/2020/10/Penitentiary-Hype-TV-1024x575.jpg)
កំពង់ផែ Arthur ធ្លាប់ជាទីប្រជុំជនតូចមួយនិងជាកន្លែងតាំងទីលំនៅសម្រាប់ផ្តន្ទាទោសនៅ Tasmania ប្រទេសអូស្ត្រាលី។ ចាប់ពីឆ្នាំ ១៨៣៣ ដល់ឆ្នាំ ១៨៥៣ វាជាទិសដៅសម្រាប់ជនល្មើសអង់គ្លេសតែប៉ុណ្ណោះបន្ទាប់ពីត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ដែលពួកគេប្រព្រឹត្តនៅពេលមកដល់អូស្ត្រាលី។
៤. Fordlândia ប្រទេសប្រេស៊ីល
![](https://kampucheathmey.com/wp-content/uploads/2020/10/unnamed-7.jpg)
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៨ ដោយលោក Henry Ford និងក្រុមហ៊ុន Ford Motor ដែលមានគោលបំណងចម្បងរបស់ខ្លួនដើម្បីផលិតកៅស៊ូពីដើមឈើនៅក្នុងព្រៃអាម៉ាហ្សូន។ ទោះជាយ៉ាងណាក៏ដោយគម្រោងរបស់ក្រុមហ៊ុន Ford បានបរាជ័យហើយវាត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៣៤ ។
៥. Pyramiden ប្រទេសន័រវែស
![](https://kampucheathmey.com/wp-content/uploads/2020/10/Lenin-statue_Pyramiden-Svalbard-1024x574.jpg)
ត្រូវបានបង្កើតឡើងជាសហគមន៍រ៉ែធ្យូងថ្មដោយរុស្ស៊ីនៅឆ្នាំ ១៩១០ ទីប្រជុំជនដាច់ស្រយាលនៅប្រជុំកោះ Svalbard មានប្រជាជនជាង ១០០០ នាក់។ នៅឆ្នាំ 1927 វាត្រូវបានលក់ទៅឱ្យសហភាពសូវៀត ដែលបានបន្តការរុករករ៉ែបានដោយជោគជ័យរហូតដល់ឆ្នាំ 1998 នៅពេលដែលធនធានចុងក្រោយត្រូវបានទាញយក។ ទោះយ៉ាងណា វាក៏លែងមានន័យអ្វីបន្តទៀត ក្រោយពីបានទុកចោល។
៦. កោះ Spinalonga ប្រទេសក្រិក
![](https://kampucheathmey.com/wp-content/uploads/2020/10/20090620_Spinalogka_Elounta_panoramic_view_from_the_mountain-1024x680.jpg)
Spinalonga ស្ថិតនៅភាគឦសាន ដំបូងមិនមែនជាកោះនោះទេ ក្នុងកំឡុងពេលកាន់កាប់ វាគ្រាន់តែជាឆ្នេរសមុទ្រសម្រាប់គោលបំណងសាងសង់បន្ទាយមួយតែប៉ុណ្តោះ។ នៅឆ្នាំ ១៧១៥ Ottoman Turksបានកាន់កាប់លើការគ្រប់គ្រងរបស់ Venetian រហូតដល់ការបះបោររបស់ Cretan នៅចុងសតវត្សរ៍ទី ១៩ ហើយចុងក្រោយកោះនេះក៏ត្រូវបានទុកចោលមកដល់សព្វថ្ងៃនេះ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ខ្ញុំគួរសង់ផ្ទះក្នុងព្រៃមួយសម្រាប់លំហែរដែរទេ?
ចុចអាន៖ មួយជីវិតមានម្តង ស្ដាយណាស់បើមិនបានទៅដល់កន្លែងទាំងអស់នេះ!
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប