Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកលុបចោលផែនការបញ្ជូននាវាដឹកយន្តហោះចេញពីមជ្ឈិមបូព៌ាជុំវិញការគំរាមកំហែងរបស់អ៊ីរ៉ង់

បានផុស

នៅ

សហរដ្ឋអាមេរិកបានលុបចោលផែនការបញ្ជូននាវាដឹកយន្តហោះរបស់ខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាដោយផ្អែកលើអ្វីដែលមន្ទីរបញ្ចកោណពិពណ៌នាថាជាការគំរាមកំហែងពីអ៊ីរ៉ង់ ។ នេះបើយោងតាមលោក Chris Miller រដ្ឋមន្រ្តីក្រសួងការពារជាតិស្តីទីនៅខួបមួយឆ្នាំនៃការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យថា “ដោយសារតែការគំរាមកំហែងថ្មីៗនេះដែលចេញដោយមេដឹកនាំអ៊ីរ៉ង់ប្រឆាំងនឹងប្រធានាធិបតី Trump និងមន្រ្តីរដ្ឋាភិបាលអាមេរិកដទៃទៀត ខ្ញុំបានបញ្ជាឲ្យនាវា USS Nimitz បញ្ឈប់ការធ្វើប្រតិបត្តិការបញ្ជូនទ័ពមកប្រទេសវិញ ។ ឥឡូវនេះនាវា USS Nimitz នឹងនៅតែឈរជើងនៅក្នុងតំបន់ប្រតិបត្តិការកណ្តាលរបស់អាមេរិក” ។

កាលពីដើមខែនេះមន្ទីរបញ្ចកោណបាននិយាយថា នាវា USS Nimitz នឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ទោះបីមានភាពតានតឹងកាន់តែខ្លាំងជាមួយអ៊ីរ៉ង់ក៏ដោយ បន្ទាប់ពីបានប្រកាសនៅដើមខែធ្នូ ឆ្នាំ ២០២០ ថា ការវិលត្រឡប់នេះនឹងត្រូវពន្យារពេល ។

នាវា Nimitz ត្រូវបានដាក់ពង្រាយនៅមជ្ឈិមបូព៌ាក្នុងខែមេសា ឆ្នាំ ២០២០ ពីទីក្រុង Puget Sound រដ្ឋ Washington ហើយដំបូងឡើយគ្រោងនឹងវិលត្រឡប់ទៅស្រុកកំណើតវិញមុនដំណាច់ឆ្នាំនេះ ។

ទន្ទឹមនោះថ្មីៗនេះការព្រួយបារម្ភត្រូវបានលើកឡើងទាក់ទងនឹងខួបថ្ងៃទី ៣ ខែមករានៃការសម្លាប់ក្រៅប្រព័ន្ធតុលាការនៃឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani ដែលអនុវត្តតាមបញ្ជាផ្ទាល់របស់ប្រធានាធិបតីអាមេរិក Donald Trump ។

រដ្ឋាភិបាលក្រុងតេអេរ៉ង់បានចាត់ទុកការសម្លាប់នេះថាជា “អំពើភេរវកម្ម” ហើយបានប្តេជ្ញាថានឹងនាំអ្នកដែលទទួលខុសត្រូវទៅរកយុត្តិធម៌ ។

នៅពេលកាលបរិច្ឆេទនៃការសម្លាប់ជិតមកដល់ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានព្រមានគ្នាទៅវិញទៅមក ខណៈដែលលោក Trump បានចោទប្រកាន់អ៊ីរ៉ង់ពីការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាត ហើយបាននិយាយថា លោកនឹងតបតទៅអ៊ីរ៉ង់វិញ ប្រសិនបើជនជាតិអាមេរិកណាម្នាក់ត្រូវបានសម្លាប់ ខណៈដែលរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានច្រានចោលការចោទប្រកាន់នេះថាជាការមិនចេះពិចារណា ហើយបានព្រមានប្រធានាធិបតីអាមេរិកវិញថានឹងមានហេតុការណ៍ណាមួយកើតឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ស្ថានការណ៍រវាងអាមេរិកនិងអ៊ីរ៉ង់កាន់តែមិនស្រួល មុនខួបនៃការធ្វើឃាតមេទ័ព Soleimani

ចុចអាន ៖អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅកាន់មជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម