KPT+
Kylie Janner ក្លាយជាសេដ្ឋីនីវ័យក្មេងបំផុតដោយរបៀបណា?
នៅវ័យក្មេងក៏ពិតមែន ប៉ុន្តែ Kylie Janner អាចរកចំណូលដោយខ្លួនឯង បានរហូតដល់ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យនាងក្លាយទៅជាកំពូលអ្នកមានដ៏ក្មេងខ្ចីជាងគេ។

នៅក្នុងឆ្នាំ ២០១៥ Kylie Janner បានបង្កើតផលិតផលគ្រឿងសម្អាងរបស់នាងឈ្មោះ Kylie Cosmetic។
រយៈពេល ៣ ឆ្នាំ ដែលផលិតផលគ្រឿងសម្អាងរបស់នាងបានដាក់លក់តែនៅក្នុង Online និងនៅក្នុងហាងមួយចំនួនប៉ុណ្ណោះ។

ផលិតផលរបស់នាងត្រូវបានមនុស្សជាច្រើនទទួលស្គាល់ថាល្អ ព្រមទាំងមានគុណភាព។ បន្ទាប់ពីនាងបានចុះហត្ថលេខាយល់ព្រមឲ្យ ក្រុមហ៊ុន Ulta ដែលជាតំណាងចែកចាយផលិតផលរបស់នាងយកទៅលក់ គេឃើញថាក្រែមមួយដើមគឺដាក់លក់ក្នុងតំលៃ ២៩ ដុល្លារ ។
៦ សប្តាហ៍ក្រោយ មានគេសង្កេតឃើញថាផលិតផល Kylie Cosmetics លក់បានរហូតដល់ ៥៤ លាន ៥ សែនដុល្លារសហរដ្ឋអាមេរិក ហើយនាងក៏បាននិយាយថា «ខ្ញុំតែងតែបង្ហោះផលិតផលរបស់ខ្ញុំទៅក្នុងប្រព័ន្ធសង្គម ខ្ញុំតែងតែធ្វើវាជាញឹកញាប់ ហើយវាក៏ទទួលបានជោគជ័យពិតមែន»។

Kylie Janner បានជាប់ឈ្មោះជាសេដ្ឋីវ័យក្មេងក្នុងចំណោមសេដ្ឋីវ័យក្មេងទាំង ១០ រូប នាងក្មេងជាងគេ។ ក្នុងវ័យតែ២១ ឆ្នាំ Kylie អាចបង្កើតប្រាប់ចំណូលបានខ្ពស់កំឡុងពេលលោក Mark Zuckerberg មានអាយុ ២៣ ឆ្នាំ ទើបអាចរកបានប្រហែលនាង។
Kylie និយាយថា «ខ្ញុំមិនបានរំពឹងខ្ពស់នោះទេ ហើយខ្ញុំក៏មិនបានមើលឃើញអនាគតអីនោះដែរ ប៉ុន្តែខ្ញុំមានអារម្មណ៍ល្អពីលទ្ធផលនេះ វាពិតជាអស្ចារ្យ»៕

ប្រែសម្រួល៖ Blossom
ចុចអាន៖ កំពូលអ្នកបង្ហាញម៉ូដស៊ីថ្លៃជាងគេក្នុងលោកជាអ្នកណា?
ចុចអាន៖ កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត