កីឡា
សល់តែ៣សប្ដាហ៍ទៀត លីគបាល់ទាត់នារី នឹងរកឃើញក្រុមខ្លាំងទាំង៤ ប្រចាំរដូវកាល
ពានរង្វាន់បាល់ទាត់លីគនារីឆ្នាំ២០២០ ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) នឹងបន្តរៀបចំសកម្មភាពរបស់ខ្លួនឡើងវិញហើយ ចាប់ពីចុងសប្ដាហ៍ក្រោយទៅ ក្រោយសម្រាកមួយរយៈ ព្រោះវិបត្តិកូវីដ១៩ នៅក្នុងស្រុក ខណៈនៅសល់ត្រឹម៣សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងស្វែករកឃើញក្រុមខ្លាំងទាំង៤ ឡើងទៅលេងនៅវគ្គជម្រុះយកជើងឯក (Play Off)។
លីគបាល់ទាត់នារីនេះ នឹងចាប់បន្តប្រកួត ដែលនៅសល់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ តទៅវេលាម៉ោង៣រសៀលដំណាលគ្នា ដោយនៅសប្តាហ៍ទី៧ ក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ជួបក្រុមបឹងកេត លើទីលានកីឡដ្ឋានស្តាតចាស់ ហើយក្រុមខេត្តសៀមរាប ប៉ះខេត្តកំពង់ធំ លើទីលានវិទ្យាល័យអង្គរ ខណៈក្រុមព្រះខ័នរាជស្វាយរៀង ជួបខេត្តបាត់ដំបង នៅកីឡដ្ឋានខេត្តស្វាយរៀង ហើយក្រុមខេត្តកណ្តាល ទទួលក្រុមខេត្តកំពង់ស្ពឺ នៅទីលានវិទ្យាល័យច្បារអំពៅ និងក្រុមភ្នំពេញក្រោន ស្វាគមន៍ក្រុមខេត្តកំពង់ឆ្នាំង នៅកីឡដ្ឋាន Smart RSN Stadium។
រូបមន្តប្រកួតក្នុងពានរង្វាន់លីគនារីឆ្នាំ២០២០ គឺតម្រូវឲ្យក្រុម ដែលបានចូលរួមទាំង១០ ប្រកួតគ្នាវិលជុំសន្សំពិន្ទុ ហើយក្រុម ដែលមានពិន្ទុច្រើនជាងគេចំនួន៤ក្រុម មានឈ្មោះឡើងទៅលេងវគ្គជម្រុះយកជើងឯក ឬហៅថា Play Off តែម្តង។ វគ្គ Play Off នេះ គ្រោងធ្វើនៅថ្ងៃទី៧កុម្ភៈ គឺតម្រូវយកក្រុមចំណាត់ថ្នាក់លេខ៤ ទៅប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ៣ ហើយក្រុមឈ្នះក្នុងប្រកួតនេះ មានឈ្មោះឡើងទៅជួបក្រុមចំណាត់ថ្នាក់លេខ២ ដែលអង្គុយចាំ នៅថ្ងៃទី១៤ ខែកុម្ភៈ។ អ្នកឈ្នះក្នុងប្រកួតដណ្តើមចំណាត់ថ្នាក់លេខ២នេះ ត្រូវបន្តកៅអីឡើងទៅប៉ះក្រុមចំណាត់ថ្នាក់លេខ១ ដែលអង្គុយចាំនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រៀបចំពានរង្វាន់បាល់ទាត់នារីនេះឡើង គឺក្នុងគោលដៅអភិវឌ្ឍន៍បាល់ទាត់នារីក្នុងប្រទេស និងត្រៀមខ្លួនសម្រាប់ស៊ីហ្គេមឆ្នាំ២០១១ នៅវៀតណាម ហើយជាពិសេសថែមទៀត គឺរកកីឡាការិនីល្អៗត្រៀមទៅហ្វឹកហាត់នៅប្រទេសចិន ចំនួន ៣ឆ្នាំ មុនពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២០៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការអភិវឌ្ឍន៍បាល់ទាត់នារី នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីពេលថ្មីៗ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ កម្ពុជា បង្ហាញបញ្ជីឈ្មោះកីឡាករសល់ពីជម្រុះដំណាក់កាលទី៤ ត្រៀមទៅប្រកួតជើងឯកប្រចាំទ្វីប
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច