KPT+
ចរិតស្នេហាតារានិករទាំង ១២! មួយណាជាគូស្នេហ៍សក្តិសមរបស់អ្នក?
តារានិករ Aquarius (២០ មករា-១៨ កុម្ភៈ)
គេមិនចំណូលពាក្យផ្អែមល្ហែមបងអូនអីទេ និយាយខ្លីគឺថា ជ្រេញ។ តារានិករនេះភាគច្រើនបែងចែកមិនដាច់រវាងមិត្តភាព និងស្នេហា។ គេជាដៃគូដែលទុកគូស្នេហ៍ដូចជាមិត្តភក្តិ។ ទោះបីជាសង្សារនឹងគ្នាក៏ដោយ តែបើស្និទ្ធស្នាល រញ៉េរញ៉ៃកណ្ដាលវាល ប្រយ័ត្នផ្កាប់មុខ។
តារានិករ Pisces (១៩ កុម្ភៈ-២០ មិនា)
Pisces ជាមនុស្សរ៉ូមែនទិក ពូកែយកចិត្ត ហើយរមែងដើរតួរជាម្ដាយទីពីររបស់គូស្នេហ៍ជានិច្ច គឺថា take care មិនឲ្យទាស់។ បើមានរឿងល្អក់កករជាមួយគ្នា គេមិនសូវចូលចិត្តនិយាយគ្នាឲ្យដាច់ស្រេចទេ និងមិនសូវមាត់មិនសូវកឡើយ។
តារានិករ Aries (២១ មិនា-១៩ មេសា)
ជាមនុស្សងាយលង់ស្រឡាញ់ តែក៏ងាយនឿយណាយដូចគ្នា។ គេពូកែយកចិត្តទុកដាក់ចំពោះដៃគូ ប៉ុន្តែប្រចណ្ឌខ្លាំងគួរសម។
តារានិករ Taurus (២០ មេសា-២០ ឧសភា)
គេមានស្នេហាបែបចាស់ទុំ និងស្មោះត្រង់បំផុត តែប្រចណ្ឌមិនស្ទើរទេ។
តារានិករ Genimi (២០ ឧសភា-២០ មិថុនា)
ជាស្នេហាបែបសប្បាយៗ ចូលចិត្តណាត់ជួបដើម្បីបានឃើញមុខគ្នា ឆាប់លង់ស្រឡាញ់ ប៉ុន្តែងាយនឿយណាយ និយាយឲ្យខ្លីទៅសាវ៉ាដែរហ្នឹង។ បើជ្រុលជាមានស្នេហាជាមួយតារានិករនេះ ទាល់តែឧស្សាហ៍ណាត់ជួបគ្នា ទើបមិនងាយប្រេះឆា។
តារានិករ Cancer (២១ មិថុនា-២២ កក្កដា)
ជាតារានិករដែលពិបាកញ៉ែបំផុត ប៉ុន្តែពួកគេមានស្នេហ៍ស្មោះណាស់ ជាពិសេសពួកគេ យល់គ្រប់យ៉ាងពីដៃគូ។ ជាការតបស្នងជាមួយ Cancer អ្នកគ្រាន់តែជឿទុកចិត្តគេទៅបានហើយ។ ប៉ុន្តែពួកគេ ខឹង ប្រចណ្ឌ ងរងក់ អន់ចិត្ត សាហាវណាស់ដែរ។
តារានិករ Leo (២៣ កក្កដា-២២ សីហា)
ជាប្រភេទមនុស្សដែលមិនងាយស្រឡាញ់ តែបើទទួលអ្នកណាចូលមកក្នុងបេះដូង គេនឹងមិនបោះបង់ចោលទៅណាទេ អាចនិយាយបានថា ស្មោះលុះក្ស័យ។ ប៉ុន្តែគេប្រចណ្ឌខ្លាំង និងតែងតែធ្វើគ្រប់យ៉ាងដើម្បីទទួលបានចំណាប់អារម្មណ៍ពីដៃគូ។ តារានិករនេះភាគច្រើន single បានយូរ ព្រោះរកដៃគូមិនងាយត្រូវចិត្ត។
តារានិករ Virgo (២៣ សីហា-២២ កញ្ញា)
គេជាមនុស្សស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួលយកគ្រប់យ៉ាងពីដៃគូ ពូកែ take care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។ គេចង់បានតែម្យ៉ាងវិញពីមនុស្សជាទីស្រឡាញ់ គឺស្នេហាបែបប្រាកដប្រាជាហើយកាន់ដៃគ្នារហូតដល់ចាស់។
តារានិករ Libra (២៣ កញ្ញា-២២ តុលា)
Libra ជាមនុស្សរ៉ូមែនទិក ងាយលង់ស្រឡាញ់ យកចិត្តទុកដាក់ជាមួយគូស្នេហ៍ មិនចេះគុំបានយូរ ឈ្លោះគ្នាតែមួយភ្លែតត្រូវគ្នាវិញបាត់ និយាយរួមទៅគេមានមនោសញ្ចេតនាជ្រាលជ្រៅណាស់ និងមិនងាយបំភ្លេចនោះទេ។
តារានិករ Scorpio (២៣ តុលា-២១ វិច្ឆិកា)
Scorpio ស្មោះត្រង់ខ្លាំង មិនចូលចិត្តលាក់លៀម និងប្រាកដប្រជាមួយមនុស្សដែលគេស្រឡាញ់។ ប៉ុន្តែ ពេលខ្លះគេធ្វើតាមតែចិត្តខ្លួនឯង និងចូលចិត្តជ្រៀតជីវិតឯកជនរបស់ដៃគូ។
តារានិករ Sagittarius (២២ វិច្ឆិកា-២១ ធ្នូ)
ជាមនុស្សដែលចូលចិត្តលេងសើចជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។ គេចូលចិត្តសាកល្បងអ្វីដែលថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់តារានិករនេះ ព្រោះគេឆាប់អស់ចិត្តណាស់។
តារានិករ Capricorn (២២ ធ្នូ-១៩ មករា)
Capricorn ពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនសូវចេះនិយាយច្រើន តែចូលចិត្តបង្ហាញទង្វើជំនួសវិញ៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ BRIDES
ចុចអាន៖ ប្រភេទតារានិករ មួយណាជាចរិកលក្ខណៈរបស់អ្នក?
ចុចអាន៖ មកមើលចំណុចខ្សោយតារានិករទាំង១២ ហេតុអ្វីពួកគេឧស្សាហ៍កើតទុក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា