Connect with us

KPT+

៦ល្បិច​ដោះស្រាយ​ជាមួយ​មនុស្សនិយាយច្រើន បាន​យ៉ាង​មាន​ប្រសិទ្ធភាព

បានផុស

នៅ

ពេលខ្លះអ្នកជួបជាមួយមនុស្សនិយាយច្រើន ឬដែលយើងហៅថា មនុស្សតាប៉ែមែនអត់? អ្នកប្រហែលជាមិនចង់ស្ដាប់ ឬមិនចង់ជជែកជាមួយគេឡើយ តែក៏មិនដឹងត្រូវធ្វើបែបណាឲ្យសម។

KPT Plus សូមណែនាំវិធីសាស្រ្តខ្លះៗ ដែលអាចជួយអ្នកឲ្យគេចចេញពីមនុស្សទាំងនោះ៖

ស្ដាប់យ៉ាងសុភាពរាបសារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំហានដំបូងត្រូវស្តាប់ដោយអត់ធ្មត់។ ជាការចាំបាច់ផងដែរ ​ក្នុងការរកឱ្យឃើញនូវអ្វី ដែលមនុស្សនេះកំពុងព្យាយាមប្រាប់អ្នក ប្រហែលជាគេកំពុងព្យាយាមបង្ហាញអារម្មណ៍ ឬប្រហែលជាគេចង់ទទួលបានការកោតសរសើរ។ វាជារឿងល្អដែលត្រូវស្ដាប់ មុនវិនិច្ឆ័យ។

ឧស្សាហ៍សួរគេ អ្វីជាគំនិតសំខាន់នៃការសន្ទនានេះ

និយាយគ្នាកាន់តែយូរ ការឃ្លាតឆ្ងាយប្រធានបទនិយាយកាន់តែច្រើន ពីអ្វីដែលមិនទាក់ទង។ ក្នុងករណីនេះ ជាការល្អ ក្នុងការរំឮកគេពីអ្វីដែលជាចំណុចសំខាន់នៃការសន្ទនារបស់អ្នកទាំង២។ អ្នកអាចសួរគេពីរឿងដែលកំពុងជជែកនោះ ដូច្នេះគេអាចនឹងឈប់រវើរវាយចាកប្រធានបទទៀត។ វាល្អដែរ ដែលបង្ហាញដល់គេថា គេត្រូវគោរពពេលវេលា ដោយមិនគួរអូសបន្លាយពេលរបស់អ្នកឡើយ។

បង្វែរប្រធានបទ

បន្ទាប់ពីមិនអាចបញ្ឈប់គេបានភ្លាមៗអ្នកត្រូវ “បង្វែរប្រធានបទ” ។ ជំនួសឱ្យការបញ្ឈប់ការសន្ទនាទាំងស្រុង អ្នកអាចលើកនិយាយពីនេះពីនោះដូចជា រឿងរ៉ាវខ្លួនអ្នក សត្វចិញ្ចឹម ឬមិត្តរបស់អ្នក ដែលវាពិតជាមានឥទ្ធិពលជាវិជ្ជមាន។ ធ្វើបែបនេះ នឹងធ្វើឱ្យពួកគេមានអារម្មណ៍ថា គេនិយាយច្រើនតែម្នាក់ឯង ហើយពួកគេអាចនឹងឈប់និយាយ។

ប្រាប់គេថាអ្នកគ្មានពេលទេ

ពេលខ្លះអ្នកគួរតែ ប្រាប់ពួកគេថា អ្នកមិនមានពេលវេលាដើម្បីស្តាប់ពួកគេទៀតទេ។  ប្រាប់គេថា អ្នករវល់ណាស់នៅពេលនេះ ។

ក្នុងករណីខ្លះទៀតអ្នកក៏អាចត្អូញត្អែរអំពីកង្វះពេលវេលា និងកិច្ចការជាច្រើនដែលត្រូវធ្វើ។ ប្រាប់ពួកគេថា អ្នកមានកាលវិភាគកិច្ចការយ៉ាងស្កេកស្កះ ព្រោះនេះក៏អាចធ្វើល្បិចល្អមួយបានដែរ។

ប្រាប់គេពីអ្វីដែលអ្នកមិនចូលចិត្ត

ប្រសិនបើគ្មានល្បិចណាមួយ ដើម្បីបញ្ឈប់ការនិយាយជាមួយគេទេ អ្នកអាចបង្ហាញថាអ្នកមិនចូលចិត្តស្ថានភាពបែបហ្នឹង។ ប្រើភាសាកាយវិការ រួមជាមួយទឹកមុខគួរឱ្យរំខានរបស់អ្នក នឹងបង្ហាញពួកគេថា ការនិយាយរបស់ពួកគេមិនត្រូវបានស្វាគមន៍ទៀតទេ។

ដើរចេញតែម្ដង

ទង្វើនេះ ហាក់មិនថ្លៃថ្នូរប៉ុន្មានទេដែលត្រូវដើរចេញភ្លាមៗ ប៉ុន្តែវាមានប្រសិទ្ធភាព។ ប្រសិនបើឈានដល់ចំណុចដែលពួកគេកំពុងបញ្ឈប់អ្នកមិនឱ្យបំពេញភារកិច្ច​ ហើយព្រងើយកន្តើយនឹងភាសារាងកាយរបស់អ្នកទៀត នោះគឺដល់ពេលហើយដែលត្រូវចាកចេញតែម្ដង ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៣យ៉ាងគួរ​ធ្វើ បើ​សិន​បណ្ដាញសង្គម​ធ្វើ​ឲ្យ​យើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម