ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ី បញ្ចេញវីដេអូនៃប្រតិបត្តិការស្វែងរកបំណែកយន្តហោះនៅបាតសមុទ្រ
កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានបញ្ចេញវីដេអូនៃក្រុមអ្នកមុជទឹក កំពុងពិនិត្យមើលតាមបំណែកនៃយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ចូលសមុទ្រកាលពីចុងសប្តាហ៍ខណៈការស្វែងរកប្រអប់ខ្មៅបានចាប់ផ្តើមឡើងវិញ។
យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានចាកចេញពីទីក្រុងហ្សាការតាជាមួយមនុស្សចំនួន៦២នាក់ ប៉ុន្តែបានបាត់ខ្លួនពីរ៉ាដានៅតាមផ្លូវឆ្ពោះទៅកាន់កោះ Borneo កាលពីថ្ងៃសៅរ៍។
ក្រុមស្វែងរកបានរកឃើញកម្ទេចកម្ទីយន្ដហោះនិងបំណែកសាកសព។
ប្រអប់ខ្មៅរបស់យន្តហោះដែលគេកំណត់ទីតាំងបាន គឺមិនទាន់ត្រូវបានគេរកឃើញនៅឡើយទេ។
មន្ត្រីម្នាក់បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃបេសកកម្មស្វែងរក ដោយហៅវាថាជា ប្រតិបត្តិការ២៤ម៉ោង។
លោក Rasman MS ប្រធានប្រតិបត្តិការរុករកនិងជួយសង្គ្រោះ បានប្រាប់អ្នកយកព័ត៌មានថា “វានឹងក្លាយជាប្រតិបត្តិការទាំងយប់ទាំងថ្ងៃ។ វានឹងមិនមានការឈប់សម្រាកទេ។ ឆាប់ៗនេះ យើងអាចរកឃើញជនរងគ្រោះ”។
យោងតាម AFP បានឲ្យដឹងថា បុគ្គលិកប្រមាណ២,៦០០នាក់ បច្ចុប្បន្នកំពុងចូលរួមក្នុងប្រតិបត្តិការស្វែងរក ជាមួយទូកនិងឧទ្ធម្ភាគចក្ររាប់សិបគ្រឿងដែលកំពុងស្រង់បំណែកសាកសព កម្ទេចកម្ទីនិងសម្លៀកបំពាក់របស់អ្នកដំណើរចេញពីទឹកជម្រៅ២៣ម៉ែត្រ។
ក៏មាននាវាជាង៥០គ្រឿងផងដែរដែលចូលរួមក្នុងការស្វែងរកបំណែកនៃជើងហោះហើរ SJ182។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់ទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឥណ្ឌូនេស៊ី កំណត់បានទីតាំងនៃប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ