KPT+
គិតថា ភាពយន្តរឿង Frozen បានបង្រៀនពីការយកឈ្នះជំងឺផ្លូវចិត្តដែរទេ?
តាមការវិភាគរបស់ goalcast ខ្សែភាពយន្ត Frozen ឆ្នាំ ២០១៩ ពិតជាគួរឱ្យភ្ញាក់ផ្អើលដែលតួអង្គនាងអេលសាបង្ហាញច្បាស់នូវការតស៊ូដើម្បីទទួលយកអ្វីដែលជាខ្លួនឯងពិតៗ។
អេលសា កើតមកមានអំណាចវេទមន្តមួយ ដែលពីដំបូង នាងមិនអាចគ្រប់គ្រងបានសោះ។ អ្វីគ្រប់យ៉ាងដែលនាងប៉ះបានប្រែក្លាយទៅជាព្រិលនិងទឹកកកមួយរំពេច ដែលបង្ខំនាងឱ្យមានអារម្មណ៍ថាខ្លួនឯងចម្លែកខុសគេ។
ដូចអ្នកដែលរស់នៅ ជាមួយជំងឺផ្លូវចិត្ត នាពេលបច្ចុប្បន្ន គឺពួកគេកំពុងតស៊ូជាមួយបិសាចក្នុងខ្លួន ដូចដែលអេលសាខំប្រយុទ្ធដើម្បីសង្កត់លើអំណាចពិសេសរបស់នាងឱ្យអ្វីៗនាងអាចគ្រប់គ្រងវាបានឡើងវិញ។
នាងត្រូវបានបង្រៀនឱ្យរក្សាអំណាចរបស់នាងជាការសម្ងាត់ បន្ទាប់ពីនាងធ្វើបាបប្អូនស្រីតូចរបស់នាងគឺ អេនណាដោយចៃដន្យ ជាមួយនឹងអំណាចនោះ ព្រះមហាក្សត្រនិងព្រះមហាក្សត្រីបានណែនាំអេលសាឱ្យរក្សាអំណាចរបស់នាងឱ្យជាប់ដើម្បីកុំឱ្យបង្ករបញ្ហាលើនរណាម្នាក់ទៀតឱ្យសោះ។ នាងត្រូវបានគេផ្តល់ស្រោមដៃ ដើម្បីលាក់ចុងម្រាមដៃហើយថែមទំាងត្រូវបានគេបង្រៀនឱ្យទប់អារម្មណ៍ទៀតដែលជាហេតុផលឱ្យនាងរស់នៅក្នុងភ័យខ្លាច គឺខ្លាចធ្វើខុស។
បន្ទាប់ពីឪពុកម្តាយស្លាប់អស់ នាងក្លាយជាក្មេងស្រីជាក្មេងជំទង់បន្តភាពឯកោដោយបានបិទបាំងការពិតពីមនុស្សគ្រប់គ្នារួមទាំងអេនណាជាប្អូនផងអំពីវេទមន្តនោះ។
មិនត្រឹមតែខ្លាចធ្វើបាបអ្នកដទៃប៉ុណ្ណោះ តែនាងខ្លាចខ្លួនឯងទៀត។
តាមរបៀបដូចគ្នាមនុស្សដែលមានជំងឺផ្លូវចិត្តជារឿយៗភ័យខ្លាចការវិនិច្ឆ័យ ការមាក់ងាយដែលព័ទ្ធជុំវិញស្ថានភាពរស់នៅរបស់ពួកគេ ដោយជ្រើសរើសវិធីផ្តាច់ខ្លួន។
អេលសាបានរស់នៅតែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំ។ នាងមានអារម្មណ៍ខ្មាស់អៀនរហូតដល់ថ្ងៃគ្រងរាជ្យអេលសាបានជ្រុលដៃ ធ្វើឱ្យព្រះនគររបស់នាង ត្រូវរងវេទមន្តដោយអចេតនា ទៅក្នុងរដូវរងារសក្បុស គ្មានថ្ងៃរលាយវិញទៀត។
ពោរពេញដោយភាពខ្មាស់អៀននិងអាក់អន់ក្រៀមស្រពោន នាងបានសម្រេចចិត្តភៀសខ្លួនពីនគរ ស្វែងរកការជ្រកកោននៅលើភ្នំទឹកកកដែលជាកន្លែងមួយនាងយល់ថាអាចរស់នៅម្នាក់ឯងមិនបង្កររឿងជាមួយអ្នកណា។
សម្រាប់អ្នកដែលមានជំងឺផ្លូវចិត្ត ពួកគេក៏មានអារម្មណ៍ពិបាកក្នុងការដោះស្រាយចំពោះការរៀនស្រឡាញ់ខ្លួនឯង។ ករណីអេលសាដែលរស់នៅតែម្នាក់ឯងក្នុងប្រាង្គប្រាសាទទឹកកកដ៏ស្រស់ស្អាត ទីបំផុតបានដោះស្រោមដៃដែលលាក់អំណាចមន្តអាគមអស់រយៈពេលជាយូរមកហើយនោះចេញ រស់ជាខ្លួនឯងយ៉ាងពិតប្រាកដ។
ដោយមានអារម្មណ៍ថា មានសិទ្ធិអំណាចនាងបានចេញ “Let It Go” នៅពេលដែលនាងបានដោះលែងអតីតកាលរបស់នាង និងការភ័យខ្លាចដែលកំពុងរារាំងនាង។
មនុស្សដែលទទួលរងពីជំងឺផ្លូវចិត្តជារឿយៗតស៊ូជាមួយនឹងការទទួលយកខ្លួនឯង ថាតើពួកគេជានរណា។
រឿងរ៉ាវរបស់អេលសា គឺជារឿងមួយដែលល្អសម្រាប់កុមារនិងវ័យជំទង់ទៅទស្សនា ។ពួកគេនិងយល់ពីសារៈសំខាន់នៃការទទួលយកភាពទន់ខ្សោយរបស់ខ្លួនឯង និងបើកចំហរការពិតទៅកាន់អ្នកដទៃដើម្បីទទួលយកមកវិញនូវភាពរឹងមាំដែលព្រមឆ្លងកាត់លការលំបាកនៃជីវិតឯកជនម្នាក់ៗ៕
អត្ថបទ៖ ចម្រើន តារា
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់