សុខភាព
ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!
មនុស្សចាស់បើទោះជាមានវ័យស្របាលគ្នា តែស្ថានភាពសុខភាពមិនសុទ្ធតែដូចគ្នានោះទេ។
ការកំណត់គោលដៅកម្រិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់ក៏ត្រូវ ពិចារណាទៅលើកត្តាមួយចំនួន រួមមានស្ថានភាពជាទូទៅរបស់អ្នកជំងឺ, កម្រិតនៃការចងចាំ, ជីវភាពប្រចាំថ្ងៃ, ស្ថានភាពសេដ្ឋកិច្ច ។ល។ ហេតុដូចនេះហើយគ្រូពេទ្យតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលអ្នកជំងឺ ដែលមានវ័យចំណាស់។
១. អ្នកជំងឺខ្លះនៅមាំទាំអាចចូលរួមកិច្ចការក្នុងសង្គមនានាបាន នៅអាចធ្វើដំណើរទីជិតទីឆ្ងាយជាដើម (personne âgée dite “Vigoureuse”) ។ គោលដៅនៃការព្យាបាល គ្រូពេទ្យកំណត់កម្រិតជាតិស្ករ បានប្រហាក់ប្រហែលនឹងអ្នកជំងឺទឹកនោមផ្អែមទូទៅ ពោលគឺ មធ្យមភាគជាតិស្ករ HbA1c នៅចន្លោះពី 6.5% ទៅ 7.5% ។ អាចកំណត់ម្យ៉ាងទៀតបានថា ជាតិស្ករពេលព្រឹកមុនពិសាអាហារ ≤126mg/dl។
២. អ្នកជំងឺខ្លះទៀតក៏មានជំងឺប្រចាំកាយ តែនៅអាចចាត់ចែងកិច្ចការប្រចាំថ្ងៃដោយខ្លួនឯងបាន(Personne âgée dite “Fragile”)។ អ្នកជំងឺវ័យចំណាស់ ដែលមានបញ្ហាសុខភាពប្រចាំកាយ ហើយងាយធ្លាក់ខ្លួនឈឺ ការកំណត់គោលដៅមធ្យមភាគជាតិស្ករមិនតឹងរឹងពេកនោះទេ ព្រោះអ្នកជំងឺក្នុងក្រុមនេះងាយប្រឈមនឹងការខ្វះសារជាតិចិញ្ចឹមរាងកាយ (Dénutrition) ការចុះជាតិស្ករខ្លាំង (Hypoglycemia) ការចុះសម្ពាធឈាមភ្លាមៗពេលក្រោកឈរ (Hypotension Orthostatique)៕ មធ្យមភាគជាតិស្ករ HbA1c ចន្លោះ 7.5% ទៅ 8%។ ឬកំណត់ម្យ៉ាងទៀត ជាតិស្ករមុនអាហារពេលព្រឹក នៅចន្លោះ 126mg/dl ទៅ 160mg/dl។
៣. តែផ្ទុយទៅវិញអ្នកជំងឺមួយចំនួន ដែលមានស្ថានភាពជរា តែងតែត្រូវការអ្នកបីបាច់ថែរក្សាជាប្រចាំ (Personne âgée dite “Malade”)។ ករណីអ្នកជំងឺជរា ត្រូវការអ្នកថែទាំវិញ គោលដៅនៃមធ្យមភាគជាតិស្ករគឺ 7.5% ទៅ8.5%៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ជំងឺដំបៅក្រពះ អាចគ្រោះថ្នាក់ដល់ជីវិត!
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់