ព័ត៌មានជាតិ
ជនរងគ្រោះរងហិង្សាពីមន្ត្រីជលផល បានស្លាប់ទៅហើយ ក្រោយត្រឡប់មកពីមន្ទីរពេទ្យ
ជនរងគ្រោះ ឈ្មោះ ភឹម វី អាយុ៤០ឆ្នាំ ដែលត្រូវមន្ត្រីជលផលវាយដំ បណ្តាលឲ្យរងរបួសធ្ងន់នោះ ពេលនេះបានស្លាប់ហើយ ក្រោយពីបានយកត្រឡប់ពីមន្ទីរពេទ្យវិញកាលពីថ្ងៃទី១៣ ខែមករា ម្សិលមិញ។
ជនរងគ្រោះរស់នៅភូមិព្រៃផ្គាំ(គ) ស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានក្រុមមន្ត្រីជលផលដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ក្រោយពីរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយក្រុមមន្ត្រីជលផល ដែលដឹកនាំដោយលោក គឹម សារិទ្ធ និយាយថា ជនរងគ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយទូកជនរងគ្រោះបានបុកជាមួយទូកមន្ត្រីជលផល នៅចំណុចកោះអញ្ចាញ ស្ថិតក្នុងឃុំទ្រា ស្រុកសំរោង កាលពីយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ លុះបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ក៏បានទូរសព្ទឲ្យក្រុមគ្រួសារទៅមើលជនរងគ្រោះ នៅមន្ទីរពេទ្យ តែដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេក ទើបក្រុមគ្រួសារបញ្ជូនជនរងគ្រោះបន្តមកកាន់មន្ទីរពេទ្យកាល់ម៉ែត្ររាជធានីភ្នំពេញ។
ក្រោយការព្យាយាមជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យមួយរយៈ គ្រូពេទ្យក៏បានឲ្យក្រុមគ្រួសារយកជនរងគ្រោះត្រឡប់មកផ្ទះវិញ ព្រោះតែអស់លទ្ធភាពព្យាបាល ដោយសារជនរងគ្រោះមានឈាមកកក្នុងខួរក្បាល និងបានស្លាប់បាត់បង់ជីវិតពេលដឹកមកដល់ផ្ទះ។
ចំពោះករណីនេះ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានបញ្ជាក់ថា លោកបានស្នើដល់ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ បើកការស៊ើបអង្កេតបឋម ចំពោះករណីនេះហើយ៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ សំណុំរឿងមន្ត្រីជលផលប្រើហិង្សាលើពលរដ្ឋ ពេលនេះធ្លាក់ដល់ដៃតុលាការហើយ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ